ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយករណីទៀត! ផ្លូវល្បឿនលឿន នៅស្រុក​កំពង់សិលា ខេត្តព្រះសីហនុ គ្រោះថ្នាក់​ចរាចរណ៍រវាង​ម៉ូតូ និងឡាន​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ ​កាលពី​វេលាម៉ោង​ជាង ១រសៀល ថ្ងៃ​ទី​៨​ ខែ​មិថុនា​ ឆ្នាំ​២០២២​ ចន្លោះ​គីឡូម៉ែត្រ​១១៧-១១៨ ក្នុង​ស្រុក​កំពង់​សីលា​ ខេត្ត​​ព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ…

ខេត្តព្រះសីហនុ៖ ​កាលពី​វេលាម៉ោង​ជាង ១រសៀល ថ្ងៃ​ទី​៨​ ខែ​មិថុនា​ ឆ្នាំ​២០២២​ ចន្លោះ​គីឡូម៉ែត្រ​១១៧-១១៨ ក្នុង​ស្រុក​កំពង់​សីលា​ ខេត្ត​​ព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងឡាន និងម៉ូតូនៅលើផ្លូវល្បឿនលឿន​។

សមត្ថកិច្ច ឱ្យដឹងថា រថយន្ត ​Prius ពណ៌​ទឹកមាស​ ពាក់ផ្លាកលេខ​ ភ្នំពេញ​ 2AJ-0877 អ្នកបើកបរ​ឈ្មោះ​ ថំ​ ភារៈ ភេទ​ប្រុស​ អាយុ​ ៣៤ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្ន ភូមិ​សាលា​កំរើក​ ឃុំ​សាលា​កំរើក​ ក្រុង​សៀមរាប​ ខេត្ត​សៀម​រាប​ បុកប៉ះជាមួយម៉ូតូ​មួយគ្រឿង​ ម៉ាក Dream C125 ផលិត​ឆ្នាំ​២០១៦​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ កំពង់​ស្ពឺ​ 1H-0564 អ្នក​បើកបរ​ឈ្មោះ​ ម៉ន​ ម៉េត​ ភេទ​ប្រុស​ អាយុ​ ៣៤ឆ្នាំ​ ទីលំនៅ​បច្ចុប្បន្នភូមិ​ចាំស្រី​ ឃុំ​កំពង់​សីលា​ ស្រុក​កំពង់​សីលា​ ខេត្ត​ព្រះសីហនុ​។

ហេតុការណ៍​នេះ ​បណ្ដាលឱ្យ​ភាគី​ខាងម៉ូតូ​ រងរបួសធ្ងន់​ បាក់ប្រអប់ជើងខាងស្ដាំ​ ហើយត្រូវបាន​រថយន្តសង្រ្គោះមណ្ឌលសុខភាព​ស្រុកកំពង់សិលា ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ស្ពឺ។

គួររំលឹកថា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ក៏កើតមាន​គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត បុកប៉ះគ្នា កាលពីវេលាថ្ងៃត្រង់ នៅលើផ្លូវល្បឿនលឿន ចន្លោះគីឡូ១៣៤-១៣៥ ក្នុងភូមិស្ទឹងឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ហេតុការណ៍នោះ បណ្តាលឱ្យ​មនុស្សចំនួន ៣នាក់រងរបួស។

មកដល់ពេលនេះ ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ បានស្ថាបនា​រួចរាល់ហើយ តែមិនទាន់​បើកសម្ពោធ​ដាក់ឱ្យប្រើប្រាស់​នៅឡើយទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ