ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ថុ​ដែល​ធ្លាក់​​មក​ពីលើ​មេឃ​នោះ​ តាម​​ពិតជា

7 ឆ្នាំ មុន

មី​យ៉ា​ន​ម៉ា​ ៖ កាលពី​ថ្ងៃ​ទី​១០ វិច្ឆិកា កន្លងទៅនេះ មាន​​ដុំ​ដែក​រាង​​ស៊ីឡាំង​មួយ​ដុំ ត្រូវ​​គេ​រក​ឃើញ​នៅ​ទីតាំង​ជីក​​រក​រ៉ែ​គុ​ជ ក្នុង​ប្រទេស​មី​យ៉ា​ន​ម៉ា​ ។ ដុំ​លោហៈ​នោះ មាន​អង្កត់ផ្ចិត​៤​ហ្វី​ត (១,២​ម៉ែត្រ​) និង​បណ្តោយ​១៥​ហ្វី​ត (៤,៥​ម៉ែត្រ​)​ ។

អ្នក​ភូមិ​ប្រាប់​ថា ពួក​គេ​បានឮ​សូរ​សំឡេងបុក​ទង្គិច​យ៉ាង​ខ្លាំង មុន​ពេល​រក​ឃើញ​វា​ ។ ពួក​គេ​ជឿ​ថា ដុំ​ដែក​យក្ស​មួយ​ដុំ​នោះ ធ្លាក់​ពីលើ​​លំហ​នេះ បាន​ខ្ទាត​ចេញ​ប្រហែល​១៥០​ហ្វី​ត (៤៥​ម៉ែត្រ​) ពី​កន្លែង​ដើម​ដែល​វា​ធ្លាក់​ ។

អ្នក​ប្រហែលជា​អាច​គិត​ថា វា​មក​ពី​ពួក​ភព​​ផ្សេង​ហើយ​មើលទៅ​។ តែ​វា​មិន​ពិត​ទេ ព្រោះថា​យើង​មាន​ភស្តុតាង​គ្រប់គ្រាន់​ថា វា​ជា​បំណែក​កាំជ្រួច​របស់​ប្រទេស​ចិន ដែល​បាន​បង្ហោះ​ កាលពី​យប់​ថ្ងៃ​ពុធ​ ។ មួយ​ផ្នែក​​​ទៀត ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ប្រទេស​ចិន​ផង​ដែរ ដែល​វា​បាន​ធ្លាក់​ចំ​ដំបូលផ្ទះ​ប្រជាជន ​។

បំណែក​កំទេចកំទី​របស់​កាំជ្រួច ជា​ធម្មតា​តម្រូវឱ្យ​​ធ្លាក់​ចំ​ទឹក ឬ​ក៏​កន្លែង​ឥត​មាន​មនុស្ស​នៅ​ ។ តែ​អា​មួយ​នេះ វា​ទៅ​ធ្លាក់​ចំ​កន្លែង​មនុស្ស​នៅ​ទៅ​វិញ​​ សំណាងល្អ​ហើយដែល​មិន​មាន​នរណា​របួស​ដោយសារ​វា​ ។