ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះមិត្ត​ស្រីខ្ញុំ ​ចាប់កំណើត​ជា​​ពស់​វែក

7 ឆ្នាំ មុន

ថៃ​ ៖ ប្រភព​​ពី​ Odditycentral បាន​ឱ្យ​ដឹង​ថា បុរស​ជនជាតិ​ថៃ​ម្នាក់​ រស់នៅ​ជាមួយ​សត្វ​ពស់វែកមួយក្បាល ដែល​យើង​គ្រប់​គ្នា​ដឹង​ថា វាជា​សត្វ​មាន​ពិស​​​កាច​សាហា.វ​បំផុត​ ។

ថៃ​ ៖ ប្រភព​​ពី​ Odditycentral បាន​ឱ្យ​ដឹង​ថា បុរស​ជនជាតិ​ថៃ​ម្នាក់​ រស់នៅ​ជាមួយ​សត្វ​ពស់វែកមួយក្បាល ដែល​យើង​គ្រប់​គ្នា​ដឹង​ថា វាជា​សត្វ​មាន​ពិស​​​កាច​សាហាវ​បំផុត​ ។

ពស់វែក​នេះ មាន​ប្រវែង​ជាង​១០​ហ្វី​ត បាន​រស់នៅ​ជាមួយ​បុរស​ម្នាក់​នោះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ បុរស​ដែល​មិន​បញ្ចេញ​ឈ្មោះ​ខាងលើគិត​​ថា ពស់វែក​ស​ដែល​កំពុង​តែ​នៅ​ជាមួយ​​នេះ គឺជា​មិត្ត​ស្រី​ដែល​បាន​ស្លាប់​ចោលគាតើ​​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ។

រឿងរ៉ាវ​ដ៏​ចម្លែក​នេះ ត្រូវ​បាន​បង្ហោះ​ចូល​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយ​ទំព័រ​ឈ្មោះ Worranan Sarasalin ដែល​ជា​ទំព័រ​ព័ត៌មាន​របស់​ប្រទេស​ថៃ​។ ទំព័រ​នេះ ​បាន​បង្ហោះ​រូប​ជា​ច្រើន ដែល​បង្ហាញ​ពី​ទំនាក់ទំនង​មិនធម្មតា​របស់​បុរស​ម្នាក់​នោះ និង​ពស់
វែក​​​។ ទាំង​ពស់​និង​មនុស្ស បាន​ទៅ​ណា​មក​ណា​ជាមួយ​គ្នា រួម​ទាំង​ទៅ​កន្លែង​ហាត់ប្រាណ ទៅ​ផ្សារ​ដើរ​ទិញ​ឥ​វ៉ា​ន់ លេងអុក ក៏​ដូច​ជា មើល​ទូរទស្សន៍​ជាមួយ​គ្នា​ ​មើលទៅ​ហាក់បីដូចជា​ផ្អែមល្ហែម​មែនទែន​។

មាន​មនុស្ស​មួយ​ចំនួន​ដែរ បាន​ប្រាប់​បុរស​ម្នាក់​នោះ​ថា​ ការ​ធ្វើ​ដូចនេះ គឺ​ពិតជា​គ្រោះថ្នាក់​ ។ តែ​គាត់​មិន​ព្រម​ស្តាប់​ទេ ព្រោះ​គាត់​យល់​ថា​ សត្វ​ពស់​នោះ​ គឺ​មិត្ត​ស្រី​របស់​គាត់​មក​​ចាប់ជាតិ​។

គេ​មិន​ទាន់​បានដឹង​ពី​ព័ត៌មាន​លម្អិត​ទាំងស្រុង​នៅឡើយ​ទេ​ ។ បើសិនជា​មាន​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត យើងខ្ញុំ​នឹង​ចុះ​ផ្សាយ​ជា​បន្ត​ទៀត​នៅ​ពេល​ក្រោយ​ ។