ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លូតលាស់​សេដ្ឋកិច្ច​ចុះ​ខ្សោយ​មក​ត្រឹម​5%​ក្នុង​ត្រីមាស​ទី​3

7 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​បាន​កើនឡើង​ដូច​អ្វី​ដែល​អ្នកវិភាគ​សេដ្ឋកិច្ច​បាន​ព្យាករណ៍​ទុក​សម្រាប់​ត្រីមាស​ទី​៣ ខណៈ​លោក​ប្រធានាធិបតី Joko Widodo ខិតខំ​ប្រឹងប្រែង​ជំរុញ​ការ​លូតលាស់

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​បាន​កើនឡើង​ដូច​អ្វី​ដែល​អ្នកវិភាគ​សេដ្ឋកិច្ច​បាន​ព្យាករណ៍​ទុក​សម្រាប់​ត្រីមាស​ទី​៣ ខណៈ​លោក​ប្រធានាធិបតី Joko Widodo ខិតខំ​ប្រឹងប្រែង​ជំរុញ​ការ​លូតលាស់​របស់​ប្រទេស ។

ក្រសួង​ស្ថិតិ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ផលិតផល​ក្នុងស្រុក​សរុប (GDP) បាន​កើនឡើង ៥,០២%​ក្នុង​ត្រីមាស​ទី​២ បើ​ធៀប​នឹង​ឆ្នាំ​មុន និង​កើនឡើង​៣,២%​ក្នុង​ត្រីមាស​ទី​៣ បើ​ធៀប​នឹង​ត្រីមាស​ទី​២ ។

សេដ្ឋកិច្ច​ធំ​ជាងគេ​ក្នុង​អាស៊ី​អាគ្នេយ៍​នេះ​បាន​ជួប​ប្រទះ​នឹង​ការ​លូតលាស់​ក្រោម​៧% ដែល​ជា​គោលដៅ​របស់​លោក​ប្រធានាធិបតី បន្ទាប់​ពី​លោក​បាន​ឡើង​កាន់​តំណែង​កាលពី​២​ឆ្នាំ​មុន ដោយ​មូលហេតុ​មក​ពី​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ផលិតផល និង​តម្រូវការ​ពិភពលោក ។

លោក​ប្រធានាធិបតី​កំពុង​ស្វែងរក​ថវិកា​រាប់​ប៊ី​លាន​ដុល្លារ​មក​ជួយ​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​រួម​មាន ការ​សាងសង់​ផ្លូវថ្នល់ ផ្លូវ​រថភ្លើង និង​កំពង់​ផែ​សមុទ្រ​ជាដើម ។ លោក​បាន​និយាយ​កាលពី​ស​ប្តា​ហ៍​មុន​ថា បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​បាន​ដាក់​គោលដៅ​លើ​ការ​លូតលាស់​សេដ្ឋកិច្ច​ច្រើន​ជាង​៦%​ក្នុង​ឆ្នាំ​២០១៨ និង​ការ​វិនិយោគ​កើន​ឲ្យ​បាន​១០% ។
លោក Oliver Jones អ្នក​សេដ្ឋកិច្ច​ក្នុង Capital Economics នៅ​ទីក្រុង​ឡុ​ង​ដ៍ និយាយ​ថា ការ​លូតលាស់​ប្រហែលជា​ត្រូវ​ជាប់​ក្នុង​អត្រា​៥% ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ ។

លោក Weiwen Ng អ្នក​សេដ្ឋកិច្ច​របស់ Australia & New Zealand Banking Group ក្នុង​ប្រទេស​សិង្ហ​បុរី បាន​និយាយ​ដែរ​ថា ដោយសារ​មាន​ភាព​មិន​នឹងនរ​នៃ​ទីផ្សារ ធនាគារ Bank Indonesia ប្រហែលជា​មិន​អាច​បន្ធូរ​គោលការណ៍​របស់​ពួក​គេ​ទៀត​ទេ​ក្នុងឆ្នាំនេះ​។ ប៉ុន្តែ​ចំណុច​ដែល​អាច​ជួយ​ជំរុញ​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​បាន​នោះ គឺ​ការ​កើនឡើង​នៃ​តម្លៃ​ផលិតផល​ក្នុង​ពេល​ថ្មី​ៗ​កន្លង​មក ។

គួរ​បញ្ជាក់​ថា ការ​ចំណាយ​របស់​រដ្ឋាភិបាល​បាន​ធ្លាក់​ចុះ​៣%​ក្នុង​ត្រីមាស​ទី​៣ បើ​ធៀប​នឹង​ឆ្នាំ​មុន ខណៈ​ការ​ចំណាយ​ក្នុងស្រុក​កើនឡើង​៥%, ការ​វិនិយោគ​កើនឡើង​៤,១%, ការ​នាំ​ចេញ​ធ្លាក់​ចុះ​៦% និង​ការ​នាំ​ចូល​ធ្លាក់​ចុះ​៣,៩% នា​ត្រីមាស​ទី​៣​នេះ ៕