ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ឈ្នះ​ដាច់ ដោយទទួលបានអាសនៈ មេឃុំ ចៅសង្កាត់​ទាំង ៧១

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ លទ្ធផលបណ្ដោះអាសន្នបឋមក្រៅផ្លូវការ បានបង្ហាញថា ខេត្តកំពង់ឆ្នាំង គណបក្សប្រជាជនកម្ពុជា បានឈ្នះដាច់លើគណបក្សដទៃទៀត ដោយទទួលបានតំណែងមេឃុំ និងចៅសង្កាត់ ទាំង ៧១…

ខេត្តកំពង់ឆ្នាំង៖ លទ្ធផលបណ្ដោះអាសន្នបឋមក្រៅផ្លូវការ បានបង្ហាញថា ខេត្តកំពង់ឆ្នាំង គណបក្សប្រជាជនកម្ពុជា បានឈ្នះដាច់លើគណបក្សដទៃទៀត ដោយទទួលបានតំណែងមេឃុំ និងចៅសង្កាត់ ទាំង ៧១ នៅទូទាំងខេត្ត។ នេះបើតាមការបញ្ជាក់របស់លោក​ ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ។

លោក​អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង មាន​ចំនួន ៧១​ឃុំសង្កាត់ ដោយបានរៀបចំមណ្ឌលបោះឆ្នោត ចំនួន ៧១មណ្ឌល ចែកចេញជា ៨០៧​ការិយាល័យ។ ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតមានចំនួន ៣៤៣ ៣៦៨នាក់។ គិតត្រឹមម៉ោង ៣រសៀល ដែលជាម៉ោងបញ្ចប់ការបោះឆ្នោត គឺមាន​ប្រជាពលរដ្ឋ ដែលបានមកបោះឆ្នោត ចំនួន ២៦៩ ៤០៧នាក់ គឺស្មើនឹង ៧៨,៤៥ភាគរយ នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោត។

លោកបន្តថា ជាលទ្ធផល ដែលទទួលបាន គឺគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនដ៏លើស​លប់ទាំង ៧១​ឃុំសង្កាត់ ក្នុងចំណោមគណបក្សចំនួន ១១ ដែលបានចូលរួមឈរឈ្មោះ ដាក់បេក្ខជន​ប្រកួតប្រជែង​ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅក្នុងខេត្តកំពង់ឆ្នាំង​។

លោក​អភិបាលខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់​ថា ចំពោះ​ដំណើរការបោះឆ្នោត រយៈពេល ១ថ្ងៃ នាថ្ងៃទី៥ ខែមិថុនានេះ នៅខេត្តកំពង់ឆ្នាំង គឺ​មិនមានបាតុភាពអ្វីគួរឲ្យកត់សម្គាល់នោះទេ គឺបានប្រព្រឹត្តទៅ ដោយតម្លាភាពប្រជាធិបតេយ្យ និងយុត្តិធម៌។ ក្នុងនោះ ប្រជាពលរដ្ឋបាន​ទៅបោះឆ្នោត ដោយសេរី មិនទទួលការបំភិតបំភ័យនោះឡើយ៕ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ