ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ ! ប៉ើង​ទាំង​មនុស្ស​ទាំង​ម៉ូតូ អូស​ជាង​៥០​ម៉ែត្រ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ខណៈ​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង​ស្រាប់តែ​ត្រូវ​រថយន្ត​បុក​ទាំង​កំរោល​ប៉ើង​ទាំង​មនុស្ស​ទាំង​ម៉ូតូ និង​អូស​ទៅ​ជាមួយ​រថយន្ត​ជាង​៥០​ម៉ែត្រ​ …

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ខណៈ​កំពុង​ជិះ​ម៉ូតូ​ម្នាក់ឯង​ស្រាប់តែ​ត្រូវ​រថយន្ត​បុក​ទាំង​កំរោល​ប៉ើង​ទាំង​មនុស្ស​ទាំង​ម៉ូតូ និង​អូស​ទៅ​ជាមួយ​រថយន្ត​ជាង​៥០​ម៉ែត្រ​បង្ក​ឲ្យ​មាន​ភ្ញាក់​ផ្អើ​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ផ្លូវ​លេខ​១៩៦៦​កែង​ផ្លូវ​លេខ​១០១៥ ស្ថិត​ក្នុងភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​គ្រាន់តែ​ដឹង​ថា ឈ្មោះ ឌី អាយុ​ជាង​២០​ឆ្នាំ ស្នាក់​នៅ​ភូមិ​វិមាន​ទ្រុង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ចំណែក​អ្នក​បើករថយន្ត​បង្ក​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ឡើយ បាន​គេចខ្លួន​បាត់​ក្រោយ​ពី​បុក​ហើយដោយ​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

ប្រភព​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក HILUX REVO ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-5810 បើក​ក្នុង​ល្បឿន​លឿន​ទិស​ដៅ​ពី​លិចទៅ​កើត​លើ​ផ្លូវ​លេខ​១៩៦៦ ខណៈ​មក​ដល់​ផ្លូវកែង​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ម៉ាក ស្មាស់​វី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1AZ-0942 ដែល​ជិះ​ដោយ​យុវជន​ម្នាក់​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​លើ​ផ្លូវ​លេខ​១០១៥ បណ្តាល​ឲ្យ​ខ្ទាត​ទាំង​មនុស្ស​ទាំង​ម៉ូតូ ដោយ​អូស​ទៅ​ជាមួយ​រថយន្ត​ជាង​៥០​ម៉ែត្រ រង​របួសធ្ងន់ និង​ឃើញ​កជើង​ផ្នែក​ខាងឆ្វេង​បាក់បែក​ឆ្អឹង​ខ្ទេច ។

ប្រភព​បាន​ប្រាប់​ទៀត​ថា ក្រោយ​បើក​បុក​គេ​ហើយ អ្នក​បើករថយន្ត​បាន​ចុះ​រត់គេច​ខ្លួន​បាត់ សល់​តែ​រថយន្ត​ទុក​នៅ​កន្លែង​កើតហេតុ ចំណែក​អ្នក​រង​របួស​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ម្តុំ​សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​វាស់វែង និង​បាន​យក​រថយន្ត​បង្ក និង​ម៉ូតូ​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ រង់ចាំ​ម្ចាស់​ចូលខ្លួន​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕