ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរការ​នៃ​ការ​ឃោសនា​ថ្ងៃនេះ ប្រកបដោយ​តម្លា​ភាព​លទ្ធិប្រជាធិបតេយ្យ និង​យុត្តិធម៌

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

អភិបាលខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ បាន​មាន​ប្រសាសន៍​ថា ចាប់តាំងពី​ថ្ងៃ​ដំណើរការ នៃ​ការ​ឃោសនាបោះឆ្នោត​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២២ រហូត​ដល់​ថ្ងៃ​បោះ​ឆ្នោត

ខេត្តកំពង់ឆ្នាំង ៖ អភិបាលខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ បាន​មាន​ប្រសាសន៍​ថា ចាប់តាំងពី​ថ្ងៃ​ដំណើរការ នៃ​ការ​ឃោសនាបោះឆ្នោត​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២២ រហូត​ដល់​ថ្ងៃ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ នៅ​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ពុំ​មាន​បាតុភាព​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​​នោះ​ទេ គឺ​ដំណើរការ​ប្រកបដោយ​តម្លាភាព​លទ្ធិប្រជាធិបតេយ្យ និង​យុត្តិធម៌ ។ ថ្លែង​បែប​នេះ នៅ​ក្នុង​ឱកាស​ដែល​ឯកឧត្ដម​អញ្ជើញ​ទៅ​បំពេញ​កាតព្វកិច្ច ជា​ពលរដ្ឋ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​​ឃុំ​-​សង្កាត់​នៅ​មណ្ឌល​វត្ត​ខ្សា​ម ស្ថិត​ក្នុង​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២២ ។

ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង បាន​បន្ត​ថា នៅ​ថ្ងៃ​ចាប់ផ្ដើម​ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នៅ​ព្រឹក​នេះ ប្រជាពលរដ្ឋ​ប្រកបដោយ​ទឹកមុខ​រីករាយ​សប្បាយចិត្ត ទៅ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​របស់​ខ្លួន​ដែល​ខ្លួន​ពេញចិត្ត ដោយ​ពុំ​មាន​ភិតភ័យ​ព្រួយបារម្ភ​អ្វី​នោះ​ទេ ។ ដែល​ស​.​បញ្ជាក់​ឲ្យ​ឃើញ​ថា ដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នៅ​អាណត្តិ​ទី​៥​នេះ ពិតជា​ប្រកបដោយ​តម្លាភាព​ប្រជាធិបតេយ្យ និង​យុត្តិធម៌​ពិតប្រាកដ​។

បើ​តាម​ការ​បញ្ជាក់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តកំពង់ឆ្នាំង លោកស្រី នួន ចាន់​នី បាន​បញ្ជាក់​ឱ្យ​ដឹង​ថា ខេត្តកំពង់ឆ្នាំង មាន​គណបក្ស​ឈរ​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ មាន​ចំនួន ១១ គណបក្ស ។ គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត បាន​រៀបចំ​ចែក​ចេញ​ជា ៧១ មណ្ឌល មាន ៨០៧ ការិយាល័យ មាន​ប្រជាពលរដ្ឋ​គ្រប់​អាយុ ត្រូវ​បោះ​ឆ្នោត​ចំនួន​៣៩០​ពាន់​២១៤​នាក់​។ ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន ៣៤៣ ពាន់ ៣៦៨​នាក់។

ចាប់តាំងពី​ដំណើរការ​ឃោសនាបោះឆ្នោត ថ្ងៃ​ទី​២១ ខែឧសភា រហូត​ដល់​ព្រឹក​ថ្ងៃ​ទី ៥ ខែមិថុនា ឆ្នាំ​២០២២ គឺ​មាន​បណ្ដឹងតវ៉ា​តែ​មួយ​ករណី​ប៉ុណ្ណោះ​នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ដែល​សមាជិក​គណបក្ស​មួយ​បាន​ប្ដឹង​។ ប៉ុន្តែ​ដោយ​សង្កេត​ឃើញ​ថា មិន​បាន​ប៉ះពាល់​ដល់​ដំណើរការ​បោះ​ឆ្នោត ទើប​ខាង​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​ជូនដំណឹង​ទៅ​សា​ម៉ី​ដើម​វិញ​រួច​ហើយ​។

ដោយឡែក​តាម​ការ​បញ្ជាក់​របស់​លោក​ឧត្ដមសេនីយ៍ទោ ខូ​វ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ដំណើរការ​ឃោសនា​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៥ នេះ ខេត្តកំពង់ឆ្នាំង​បាន​ដាក់​កម្លាំង​ការពារ​តាម​គ្រប់​បណ្ដា​គោលដៅ​មាន​ចំនួន ១១៨០ នាក់ និង​ប្រជា​ការពារ​មាន​ចំនួន ៨៤២ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ