ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​តែងតាំងស្នងការនគរបាលខេត្ត​កំពង់ឆ្នាំង​​ថ្មី

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ «​បញ្ហា​គ្រឿងញៀ.ន មិនមែន​ជា​រឿង​សាមញ្ញ​ពេក​ទេ កម្លាំង​នគរបាល​ត្រូវ​បង្កើត​ឱ្យ​មាន​ផែន​ទទួល​បន្ទុក​គ្រឿង ញៀន​នេះ ។ ហេតុនេះ​អធិការរង​នគរបាល​ស្រុក​ក្រុង ត្រូវ​ទទួល​ការងារ​នេះ​ដើម្បី​រួម​គ្នា​កាត់​បន្ថយ​ការ​ចរាចរ​គ្រឿងញៀ.ន និង​ការ​ប្រើប្រាស់​គ្រឿងញៀ.ន​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​» ។

ខេត្តកំពង់ឆ្នាំង ៖ «​បញ្ហា​គ្រឿងញៀន មិនមែន​ជា​រឿង​សាមញ្ញ​ពេក​ទេ កម្លាំង​នគរបាល​ត្រូវ​បង្កើត​ឱ្យ​មាន​ផែន​ទទួល​បន្ទុក​គ្រឿង ញៀន​នេះ ។ ហេតុនេះ​អធិការរង​នគរបាល​ស្រុក​ក្រុង ត្រូវ​ទទួល​ការងារ​នេះ​ដើម្បី​រួម​គ្នា​កាត់​បន្ថយ​ការ​ចរាចរ​គ្រឿងញៀន និង​ការ​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​» ។

លោក នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ថ្លែង​បែប​នេះ ក្នុង​ពិធី​ប្រកាស​ដំឡើង​ឋានន្តរស័ក្តិ និង​តែងតាំង​លោក​វរសេ នីយ៍ឯក ឡុ​ច វ​ណ្ណា​រ៉ា ស្នងការ​រង​ទៅ​ជា​ឧត្តមសេនីយ៍ត្រី និង​ទទួល​មុខ​តំណែង​ជា​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​ក្នុង​ស្នង ការដ្ឋាន​នគរបាល កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។ ចំណែក​លោក​ឧត្តមសេនីយ៍ត្រី ប្រាក់ វុ​ឌ្ឍី ស្នងការ​ចាស់​ត្រូវ​ចូល​និវត្តន៍ ។

លោក​អគ្គស្នងការ​នគរបាល​ជាតិ បាន​គូសបញ្ជាក់​ថា បញ្ហា​គ្រឿងញៀន​ពេល​នេះ ជា​បញ្ហា​សកល​ទូ​ទាំង​ពិភពលោក ដោយឡែក​នៅ​ក្នុង​ប្រទេស​យើង​ឆ្នាំ​នេះ បាន​កើនឡើង​ដោយ​ចាប់​បាន​មនុស្ស​ពាក់ព័ន្ធ​គ្រឿងញៀន​ជាង​៨​ពាន់​នាក់ ដែល​ឆ្នាំ​មុន​ៗ​ចាប់​បាន​តែ​៤​ទៅ​៥​ពាន់​នាក់​ប៉ុណ្ណោះ ។

បញ្ហា​នេះ​យើង​ត្រូវ​ដឹង​ថា គ្រឿងញៀន​នៅ​តែ​កើនឡើង ទោះ​យើង​ប្រឹងប្រែង​បង្ក្រាប​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​ក្តី ចំណែក​បទ​លើ្ម​ស​ព្រហ្មទណ្ឌ ក៏​បាន​កើតឡើង​ដោយសារ​គ្រឿងញៀន​នេះ​ដែរ ។ នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៥ គេ​បាន​សាកល្បង​លើ​អ្នកបើកបរ​រថយន្ត​ធុន​ធំ​៦០០​នាក់ គេ​រក​ឃើញ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ដល់​ទៅ​ចំនួន​១២០​នាក់ ។

លោក​បាន​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ទាំងអស់​ថា ត្រូវ​តែ​នាំ​គ្នា​លុប​បំបាត់​បាតុភាព​អសកម្ម មុខមាត់​និយម បក្ខពួក​និយម​ឱ្យ​អស់​មន្ត្រី​នគរបាល​ទាំងអស់ ពិសេស​មន្ត្រី​នគរបាល​ចរាចរណ៍ ត្រូវ​មាន​អត្ត​ចរិត​សុភាព​រាបសា​ចំពោះ​ប្រជាពលរដ្ឋ តែ​ម៉ឺង​មាត់​ចំពោះ​ច្បាប់ ។ ត្រូវ​ពង្រឹង​គុណធម៌ និង​សមត្ថភាព​ឱ្យ​មាន​ប្រសិទ្ធ​ភាពល្អ​តាម​រយៈ​ការ​គោរ​ច្បាប់ គោរព​វិន័យ និង​ការ​ខិតខំ​រៀនសូត្រ​ជំនាញ វិជ្ជា ជីវៈ​របស់​ខ្លួន មន្ត្រី​នគរបាល​ណា​ធ្វើការ​មិនកើត​ត្រូវ​ដក​ចេញ មន្ត្រី​ល្អ​ត្រូវ​ឡើង​ស័ក្តិ មន្ត្រី​ណា​អនុវត្ត​ខុសច្បាប់ ត្រូវ​តែ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។

នៅ​ក្នុង​ពិធី​នេះ លោក​ឧត្តមសេនីយ៍ត្រី ប្រាក់ វុ​ឌ្ឍី ស្នងការ​ចាស់​បាន​រាយការណ៍​ឱ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល​២​ឆ្នាំ​៦​ខែ ក្នុង​មុខ​តំណែង​ជា​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង លោក​បាន​ដឹកនាំ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ​បាន​៨៩​ករណី លើ​១១១​ករណី បទ ល្មើស​មជ្ឈិម​បង្ក្រាប​បាន​៦៣​ករណី លើ​៧២​ករណី ។ បទ​ល្មើ​ល​ខាងលើ​នេះ បាន​បង្ក​ឱ្យ​មនុស្ស​ស្លាប់​២៤​នាក់ របួស​១០៧​នាក់ រង​គ្រោះ​១៧​នាក់ បាត់​ម៉ូតូ​១១​គ្រឿង មាស ប្រាក់ និង​សម្ភារ​មួយ​ចំនួន​។ លទ្ធផល​បង្ក្រាប ចាប់ខ្លួន​ជនល្មើស​បាន​១៣៦​នាក់  ដកហូត​អាវុធ​៤​ដើម ម៉ូតូ​២​គ្រឿង មាស ប្រាក់ និង​សម្ភារ​មួយ​ចំនួន​ទៀត ជនល្មើស​ទាំងអស់​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន និង​វត្ថុ​តាង​ទៅ​តុលាការខេត្ត ។

ចំណែក​លោក​ឧត្តមសេនីយ៍ត្រី ឡុ​ច វ​ណ្ណា​រ៉ា ត្រូវ​បាន​តែងតាំង​ជា​ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង ក៏​បាន​ធ្វើការ​ប្តេជ្ញា​ចិត្ត​ថា នឹង​យក​អស់ពី​កម្លាំងកាយ​ចិត្ត ប្រាជ្ញា​ស្មារតី និង​ចំណេះដឹង ដឹកនាំ​កងក​ម្លាំ​នគរបាល​ខេត្ត សម្រេច​បាន​ស្នាដៃ​ល្អ​ថែម​ទៀត ដោយ​ឈរ​លើ​ការ​គោរព និង​អនុវត្ត​ច្បាប់​រដ្ឋ គោរព​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ មាន​សាមគ្គី​ភាពរឹងមាំ ដើម្បី​រក្សា​ការពារ​ឱ្យ​មាន​សណ្តាប់ធ្នាប់ សន្តិសុខ ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត ។

ក្នុង​ឱកាស​នោះ​ដែរ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត និង​ជា​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​បាន​ផ្តាំផ្ញើ និង​សំណូមពរ​ថា សូម​ឱ្យ​កងកម្លាំង​នគរបាល​ខេត្ត​ទាំងអស់​ពង្រឹង​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ឱ្យ​បាន​ល្អ ត្រូវ​តែ​មាន​យុត្តិធម៌​ក្នុង​ការ​ដោះស្រាយ​រឿងហេតុ​ជូន​ប្រជាពលរដ្ឋ ដោយ​ត្រូវ​គោរព​ឱ្យ​បាន​នូវ​ក្រម​សី​ធម៌ វិជ្ជាជីវៈ និង​វិន័យ​របស់​នគរបាល​ជាតិ ។

ការ​តស៊ូ​បង្ក្រាប​គ្រឿងញៀន ដែល​ពី​មុន​មាននៅ​តែ​ក្នុង​ទីក្រុង ឥឡូវ​រាលដាល​ដល់​ជនបទ ការ​បង្ក្រាប​នៅ​មាន​កម្រិត ស្នើ​សុំ​លោក​អគ្គស្នងការ​នគរបាល​ជាតិ ជួយ​បង្កើត​ឱ្យ​នៅ​តាម​អធិការដ្ឋាន​នគរបាល​ស្រុក មាន​ផ្នែក​នគរបាល​ជំនាញ​ប្រឆាំង​គ្រឿងញៀន ៕