ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្ដិ​លោកស្រី​ម៉េ​ឡា​នី​យ៉ា ត្រាំ ស្ដ្រី​ទី​1 ​អា​មេ​រិ​ក ក្រោយ​ស្វាមី​លោក​ដូ ណា​ល់​ត្រាំ ឈ្នះ​ឆ្នោត

8 ឆ្នាំ មុន

លោកស្រី​Melania Trump ក្លាយជា​ស្ដ្រី​ទី​១​របស់​អា​មេ​រិ​ក ក្រោយ​ពី​លទ្ធផល​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ បង្ហាញ​ថា លោក​ដូ​ណា​ល់ ត្រាំ តំណាង​ពី​គណបក្ស​សាធារណរដ្ឋ​ឈ្នះ​

លោកស្រី​Melania Trump ក្លាយជា​ស្ដ្រី​ទី​១​របស់​អា​មេ​រិ​ក ក្រោយ​ពី​លទ្ធផល​បោះ​ឆ្នោត​ប្រធានាធិបតី​អា​មេ​រិ​ក កាលពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ បង្ហាញ​ថា លោក​ដូ​ណា​ល់ ត្រាំ តំណាង​ពី​គណបក្ស​សាធារណរដ្ឋ​ឈ្នះ​លោកស្រី​ហុ​ី​ល​ឡា​រី គ្លី​ន​តុ​ន ពី​គណបក្ស​ប្រជាធិបតេយ្យ ។ លោក​ដូ​ល ណា​ល់​ត្រាំ ក្លាយជា​ប្រធានាធិបតី​ទី​៤៥​របស់​អា​មេ​រិ​ក ។

លោកស្រី​Melania Trump ជា​ភរិយា​ទី​៣​របស់​លោក​ដូ​ណា​ល់ ត្រាំ ជា​ជនជាតិ​ស្លូ​វ៉េ​នី កើត​នៅ​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​១៩៧០ បច្ចុប្បន្ន​មាន​អាយុ​៤៦​ឆ្នាំ ។

លោកស្រី​អតីត​ជា​តារា​បង្ហាញ​ម៉ូ​ដ កាលពី​វ័យ​១៦​ឆ្នាំ ហើយ​និយម​ភាព​សិច​សុ​ី​ទាក់ភ្នែក​ទស្សនិកជន ក្នុង​នោះ​មាន​ទាំង​លោក​ដូ​ណា​ល់ ត្រាំ ផង ។

ក្រៅពី​បម្រើ​ការ​ក្នុង​មជ្ឈដ្ឋាន​បង្ហាញ​ម៉ូ​ដ​នោះ លោកស្រី​Melania Trump ចាប់អារម្មណ៍​ផ្នែក​មុខ​ជំនួញ​ផង​ដែរ ។ ស្ដ្រី​ទី​១​របស់​អា​មេ​រិ​ក បាន​ជួប​លោក​ដូ​ណា​ល់ ត្រាំ នៅ​ក្នុង​ពិធីជប់លៀង​មួយ​នៅ «​ម៉េ​ន​ហាត​តាន់​» កាលពី​ឆ្នាំ​១៩៩៨ ខណៈ​ពេល​មាន​អាយុ​២៨​ឆ្នាំ ។ ក្រោយមក​អ្នក​ទាំង​២​រៀប​ការ​នៅ​ឆ្នាំ​២០០៥ ដោយ​ពិធី​នេះ​មាន​ភាព​អធិកអធម​ជាមួយ​ឈុត​កូនក្រមុំ​មាន​តម្លៃ​១,៤​លាន​ផោន ។

លោកស្រី​Melania Trump ផ្ដល់​កំណើត​កូនប្រុស​ម្នាក់ គឺ​លោក​Barron Trump ជា​ចំណងចិត្ដ​របស់​អ្នក​ទាំង​ពីរ ។ មិនតែប៉ុណ្ណោះ លោកស្រី​Melania Trump បាន​ចិញ្ចឹម​កូន​៤​នាក់​ទៀត​របស់​ប្ដី ៕