ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​ និង​បាប​ មិន​អាច​ស៊ីសង​គ្នា​បាន​ឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

អំពើ​ល្អ​និង​អំពើអាក្រក់​ពុំ​អាច​លុបលាង ឬ​ស៊ីសង​គ្នា​បាន​ទេ ដោយហេតុ​ថា អំពើ​ល្អ​រមែង​នាំ​មក​នូវ​ផល​ល្អ ឯ​អំពើអាក្រក់​រមែង​នាំ​មក​នូវ​ផល​អាក្រក់ ។ ដាំ​ក្រូច បេះ​ផល​ក្រូច ដាំ​ស្វាយ បេះ​ផល​ស្វាយ…

អំពើ​ល្អ​និង​អំពើអាក្រក់​ពុំ​អាច​លុបលាង ឬ​ស៊ីសង​គ្នា​បាន​ទេ ដោយហេតុ​ថា អំពើ​ល្អ​រមែង​នាំ​មក​នូវ​ផល​ល្អ ឯ​អំពើអាក្រក់​រមែង​នាំ​មក​នូវ​ផល​អាក្រក់ ។ ដាំ​ក្រូច បេះ​ផល​ក្រូច ដាំ​ស្វាយ បេះ​ផល​ស្វាយ ដាំ​មៀន បេះ​ផល​មៀន ពុំដែល​មាន​ដាំ​ដើម​ល្មុត បេះ​ផល​ល្ហុង​នោះ​ទេ ។

រីឯ​ការ​ធ្វើបុណ្យ​ក៏​ដូច​គ្នា​ដែរ ពុំ​មែនមាន​ន័យ​ថា យក​កុសលកម្ម​ទៅ​ទូទាត់ ស៊ីសង​គ្នា​ជាមួយ​អកុសលកម្ម ឲ្យ​រួច​ជ្រះស្រឡះ ដូច​យើង​យក​ប្រាក់​ទៅ​សង​ជំពាក់​គេ​ឲ្យ​រួច​គ្នា​នោះ​ទេ ។ អកុសលកម្ម ដែល​បុគ្គល​បាន​ប្រព្រឹត្ត ត្រូវ​តែ​ទទួលផល​អាក្រក់ ចៀស​មិន​រួច​ដាច់ខាត ។

ឯ​បុណ្យ ឬ​កុសលកម្ម ដែល​យើង​ធ្វើ គឺ​ដើម្បី​បំភ្លេច​អកុសលកម្ម កុំ​ឲ្យ​កើត​មាន​ក្នុង​សន្តាន​ចិត្ត​តទៅ​ទៀត រួច​ព្យាយាម​សាង​អំពើ​ល្អ​តទៅ​មុខជា​និច្ច​និរន្តរ៍ ដើម្បី​សេចក្តីសុខ​សេចក្តីចម្រើន ក្នុង​បច្ចុប្បន្ន​ជាតិ និង​អនាគតជាតិ ។

ព្រះពុទ្ធ​សម្តែង​ថា ចិត្តជា​បុណ្យ បុណ្យ​ជា​សុខ ។ ដូចនេះ ទើប​យើង​តាំងចិត្ត​ធ្វើបុណ្យ​ប្រាថ្នា​សេចក្តីសុខ ។ តាម​ច្បាប់​នៃ​កម្ម បើ​យើង​ប្រព្រឹត្ត​អាក្រក់​តិច ប្រព្រឹត្ត​ល្អ​បាន​ច្រើន យើង​ទទួលផល​អាក្រក់​តិច ផល​ល្អ​ច្រើន​នា​អនាគតជាតិ ។ ផ្ទុយ​ទៅ​វិញ បើ​យើង​សាង​បាប​ច្រើន​ជាង​ធ្វើបុណ្យ យើង​ទទួលលទ្ធផល​អាក្រក់​ច្រើន​ជាង​ល្អ​នៅ​អនាគតជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ