ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ​ដៃ SUGAR FRANCE របស់​កំពូល​ស្មា​ត​ហ្វូ​ន SUGAR F7 គាំទ្រ​ពេញទំហឹង​លើ​វិស័យ​បាល់ទាត់​កម្ពុជា

7 ឆ្នាំ មុន

កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ ក្រុមហ៊ុនទូរស័ព្ទ​ដៃ SUGAR FRANCE បាន​ធ្វើការ​ថ្លែងអំណរគុណ​ដល់​អតិថិជន​ដែល​បាន​គាំទ្រ​ផលិតផល​របស់​ខ្លួន ដោយ​ចែក​ជូន​ដល់​អតិថិជន​ដោយ​មិន​គិតថ្លៃ​នូវ​សំបុត្រ

កាលពី​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០១៦ កន្លង​ទៅ​នេះ ក្រុមហ៊ុនទូរស័ព្ទ​ដៃ SUGAR FRANCE បាន​ធ្វើការ​ថ្លែងអំណរគុណ​ដល់​អតិថិជន​ដែល​បាន​គាំទ្រ​ផលិតផល​របស់​ខ្លួន ដោយ​ចែក​ជូន​ដល់​អតិថិជន​ដោយ​មិន​គិតថ្លៃ​នូវ​សំបុត្រ វី​អាយ​ភី VIP ទស្សនា​បាល់ទាត់​វគ្គ​ជម្រុះ SUZUKI CUP រវាង កម្ពុជា និង​ប្រទេស​ទី​ម័​រ​ខាងកើត រហូត​ដល់​១០០​កៅអី​។ ហើយ​បាន​ផ្តល់​ជូន​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់ ចំពោះ​អតិថិជន​ដែល​បាន​ធ្វើការ​ទស្សន៍​ទាយ​គ្រាប់​បាល់​ត្រូវ នៃ​ការ​ប្រកួត​ទៀត​ផង​។

វា​ជា​លើក​ដំបូង សំរាប់​ក្រុមហ៊ុនទូរស័ព្ទ​ដៃ​ម៉ាក SUAGAR FRANCE ដែល​ជា​ម៉ាក​ដ៏​ល្បី​របស់​បារាំង​មួយ​នេះ​បាន​ចូលរួម​គាំទ្រ​យ៉ាង​ពេញទំហឹង​ទៅ​លើ​វិស័យ​បាល់ទាត់​កម្ពុជា ហើយ​ក្រុមហ៊ុន​សន្យា​នឹង​ផ្តល់​ជូន​អតិថិជន​អោយ​បាន​ច្រើន​ជាង​នេះ​នៅ​លើ​ការ​ប្រកួត​លើក​ក្រោយ​ៗ​ទៀត​។

យោង​តាម​តំណាង​ក្រុមហ៊ុន​ប្រចាំ​ប្រទេស​កម្ពុជា​លោក យិ​ន ឌី​ណា បានអោយ​ដឹង​ថា ក្រុមហ៊ុនទូរស័ព្ទ​ដៃ SUGAR FRANCE ជា​ក្រុមហ៊ុនទូរស័ព្ទ​ដៃ​ថ្មី​ដំបូង​គេ​ដែល​មាន​ដាំ​ត្បូង​លម្អ​យ៉ាង​ប្រណីត ស្វា​រ៉ូ​ស្គី ពី​ប្រទេស​អូ​ទ្រី​ស ដែល​ល្បី​បំផុត​នៅ​សហភាព​អ៊ឺ​រ៉ុ​ប និង​ធ្វើការ​រចនា​បែប​យុវវ័យ​ស៊ី​វិ​ល័យ​ទំនើប​ទាន់សម័យ ទាំង​បុរស និង​នារី ហើយ​ក្រុមហ៊ុន​មានការ​ធានា​ខ្ពស់​ទៅ​លើ​ការ​បាត់បង់​ត្បូង​លម្អ​ដោយ​មានការ​ផ្តល់​ជូន​ទូរស័ព្ទ​ថ្មី​វិញ​ភ្លាម ។ SUGAR FRANCE ជា​ស្មា​ត​ហ្វូ​ន​ម៉ាក​ដ៏​ល្បីឈ្មោះ នៅ​ប្រទេស​បារាំង គុណភាព​លំដាប់​កំពូល និង​លក់ដាច់​បំផុត​នៅ​ជាង​១០​ប្រទេស នៅ​អឺរ៉ុប រ៉ូ​ស៊ី ឌូ​បៃ ចិន តៃវ៉ាន់ ម៉ា​កាវ ពិសេស​នៅ​កម្ពុជា​។

លោក​បាន​បន្ត​ទៀត​ថា ក្រុមហ៊ុន SUGAR FRANCE បាន​ណែនាំ​នូវ​ផលិតផល​កំពូល​ស្មា​ត​ហ្វូ​ន​សមត្ថភាព​មិន​សម​នឹង​តំលៃ SUGAR F7 មក​កាន់​ទីផ្សារ​ប្រទេស​កម្ពុជា ។ វា​បាន​បំពាក់​ដោយ RAM 4GB, មេ​ម៉ូ​រី 64GB CPU 8​គ្រាប់ បច្ចេកវិទ្យា សាក​ថ្ម​លឿន​បំផុត តែ​30​នាទី បាន​80% ។ SUGAR F7 អាច​លេង Facebook, Wechat, Viber, Line និង What App, បាន​ម្តង​ពីរ Account ក្នុង​ពេល​តែ​មួយ ដែល SUGAR F7 មាន​តំលៃ​ត្រឹមតែ $339 ប៉ុណ្ណោះ ។