ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ភ័យ​​​​​រត់​រក​គេ​ឱ្យ​ជួយ រួច​ដួល​សន្លប់​​លើ​ផ្លូវ​​ ក្រោយ​មុត​ត្រូវ​កន្ត្រៃ​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ស្ត្រី​ម្នាក់​បាន​ដេក​ដួល​សន្លប់​នៅ​ក្នុង​ថ្លុក​ឈា.ម ​បង្ក​ឱ្យ​មានការ​សង្ស័យ​ថា

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​ម្នាក់​បាន​ដេក​ដួល​សន្លប់​នៅ​ក្នុង​ថ្លុកឈា.ម កាលពី​វេលា​ម៉ោង​ប្រមា​ណ​៣​និង​៥​នាទី​រសៀល​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២២​កន្លង​ទៅ និង​បង្ក​ឱ្យ​មានការ​សង្ស័យ​ថា ​ត្រូវ​គេ​គេ​ចាក់.ក នៅ​ក្បែរ​ស្រះ​ទឹក​ទល់មុខ​កំពង់​ផែ​ស្វយ័ត ​ខេត្ត​ព្រះ​សីហ​នុ ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ។

យោង​តាម​របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ជា ចាន់​ណា អាយុ ៤០​ឆ្នាំ មុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ បាន​រង​របួស​មុត​នឹង​វត្ថុ​រឹង​ចំ​.ក ​បណ្តាល​ឲ្យ​ហូរ​ឈា.មស​ស្រាក់ ធ្វើ​ឱ្យ​គាត់​ភ័យ​យ៉ាង​ខ្លាំង​ក៏​រត់​រក​ឲ្យ​គេ​ជួយ ហើយ​ក៏​ដួល​សន្លប់​នៅ​លើ​ផ្លូវ ។

ប្រជាពលរដ្ឋ​ដែល​ឃើញ​សភាព​បែប​នេះ បាន​នាំ​យក​ទៅ​មន្ទីរពេទ្យ​បង្អែក​ចម្ការ​ចេក ហើយគ្រូ​ពេទ្យ​បាន​ព្យាបាល​របួស ​និង​ដេរ​របួស​ឱ្យ ។

ក្រោយមក សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រក​ជនសង្ស័យ ហើយ​ជា​លទ្ធផល​ឃើញ​មាន​មនុស្ស​ស្រវឹង​២​នាក់​ក៏​ហៅ​ទៅ​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត តែ​ពុំ​បានដឹង​លទ្ធផល​អ្វី​នោះ​ទេ ។ លុះ​ក្រោយ​ពេល​ជន​រង​គ្រោះ​ដឹងខ្លួន បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា គាត់​ស្រវឹងស្រា​ដួល​មុត​នឹង​កន្ត្រៃ​ចំ​.កដោយ​ខ្លួន​ឯង ។

ពេល​នេះ​ជន​រង​គ្រោះ​បាន​ធូរស្រាល និង​បាន​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ហើយ ឯ​ចំពោះ​ជនសង្ស័យ ក៏​សមត្ថកិច្ច​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ