ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ត្រូវគ្រាប់កាំភ្លើង​ពេលបា.ញ់ប្រហារ ​ក្នុងមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ​ស្លា.ប់​​ហើយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ពាក់ព័ន្ធ​ករណី​បា.ញ់ប្រហារគ្នា​នៅ​ក្នុង​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ខណ្ឌទួលគោក មក​ដល់​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា នេះ ស្ត្រី​​​ដែល​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នោះ បាន​​ស្លា.ប់​ហើយ​នៅ​ឯ​មន្ទីរ​ព្រះ​សុ​កុមៈ មាន​

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្ត​ឱ្យ​ដឹង​ពាក់ព័ន្ធ​ករណី​បាញ់ប្រហារគ្នា​នៅ​ក្នុង​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ខណ្ឌទួលគោក មក​ដល់​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា នេះ ស្ត្រី​​​ដែល​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នោះ បាន​​ស្លាប់​ហើយ​នៅ​ឯ​មន្ទីរ​ព្រះ​សុ​កុមៈ មាន​ឈ្មោះ​​សេង ម៉ា​លី​ណា អាយុ​៣៧​ឆ្នាំ មាន​តួនាទី​ជាលេខា​ក្នុង​មជ្ឈមណ្ឌល​ខាងលើ ។ ប៉ុន្តែ​​មិន​​ដឹង​ថា តើ​គាត់​មាន​ទំនាក់ទំនង​អ្វី​ ជាមួយ​ពួក​គេ​ទាំង​២​នាក់ (ជនដៃដល់ និងលោកឧត្តមសេនីយ៍ដែលស្លាប់)​ នេះ​នៅឡើយទេ ។

ដោយឡែក ជន​ដៃ​ដល់​​​មានឈ្មោះ​សែន រ​ដ្ឋា អាយុ​២៨​ឆ្នាំ កំពុង​ស្ថិត​នៅ​កន្លែង​កើតហេតុ​នៅឡើយ បាន​រង​របួសធ្ងន់បន្ទាប់​ពី​ព្យា​យាម​បាញ់​សម្លាប់​ខ្លួនឯង ដោយ​សង្ឃឹមរ​ស់តិច ។ ចំណែក​ជន​រង​គ្រោះ​ដែល​​ស្លាប់ គឺជាឧត្តម​សេនីយ៍ទោឈ្មោះ អ៊ុំ សុធា និងជា​ប្រធាន​នាយកដ្ឋាន​ធនធានមនុស្ស​នៃ​មជ្ឈមណ្ឌល​ខាងលើ ។

ចំពោះ​មូលហេតុរវាងលោកឧត្តម​សេនីយ៍ដែលស្លាប់នោះ គឺកន្លង​មក​ ត្រូវជន​ដៃដល់ធ្លាប់​​​ប្រាប់ថា «​ឈប់​ទាក់ទង​សង្សា​របស់​ខ្លួន
ទៀត​»។ លុះនៅថ្ងៃកើតហេតុនេះ មិនដឹងរឿងអ្វី ក៏ត្រូវជនដៃដល់បាញ់ប្រហារតែម្តង​ ។

ទោះបីជា​យ៉ាងណា នារី​សង្សារ​ដែល​ជន​ដៃដល់ហាមឧត្តមសេនីយ៍ឱ្យឈប់ទាក់ទងនោះ ​ជា​អ្នក​ក្រៅ ឬ​ក៏​អ្នក​នៅ​ក្នុង​​មជ្ឈមណ្ឌល​នេះ​ទេ ។