ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហៅ​ឈប់​តែ​មិន​ឈប់ ដេញ​ស្ទាក់​ចាប់​រថយន្ត​១​គ្រឿង បែកធ្លាយ​បទល្មើស​ជា​ច្រើន​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

សមត្ថកិច្ច​នគរបាល​ស្រុក សហការ​ជាមួយ​នគរបាល​ខេត្ត បាន​ដេញ​ស្ទាក់​ចាប់​រថយន្ត​មួយ​គ្រឿង ខណៈ​ដែល​មានការ​សង្ស័យ ព្រោះ​បាន​ហៅ​ឱ្យ​ឈប់ តែ​រថយន្ត​នោះ​មិន​ព្រម​ឈប់​នោះ​ទេ ហើយ​បើករថយន្ត​បុក​បា​រ៉ា​ស់​រត់​ថែម​ទៀត

ខេត្តកំពង់ឆ្នាំង ៖ សមត្ថកិច្ច​នគរបាល​ស្រុក សហការ​ជាមួយ​នគរបាល​ខេត្ត បាន​ដេញ​ស្ទាក់​ចាប់​រថយន្ត​មួយ​គ្រឿង ខណៈ​ដែល​មានការ​សង្ស័យ ព្រោះ​បាន​ហៅ​ឱ្យ​ឈប់ តែ​រថយន្ត​នោះ​មិន​ព្រម​ឈប់​នោះ​ទេ ហើយ​បើករថយន្ត​បុក​បា​រ៉ា​ស់​រត់​ថែម​ទៀត ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​គល់​ស្ពាន​ជ្រលង​ម៉ៅ​ង ស្ថិត​ក្នុងស្រុក​កំពង់ត្រឡាច​។

បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​នគរបាល​ការិយាល័យ​គ្រឿង​ញៀ​.​ន​ខេត្តកំពង់ឆ្នាំង បានឱ្យ​ដឹង​ថា ជនសង្ស័យ​រូប​នោះ​មានឈ្មោះ កុយ ណា​រឹទ្ធ ហៅ​រស់ អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ពួច ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ​។

មន្ត្រី​នគរបាល​ការិយាល័យ​គ្រឿង​ញៀ​.​ន​ខេត្តកំពង់ឆ្នាំង បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​ជនសង្ស័យ​រូប​នោះ​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​ព្រុស នៅ​មក​ដល់​ចំណុច​ទំនប់​ឈ្វាំង ក្នុងស្រុក​រលាប្អៀរ ដោយ​មានការ​សង្ស័យ សមត្ថកិច្ច​ក៏​បាន​ហៅ​ឃាត់ ដើម្បី​សាកសួរ ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​ឈប់​រថយន្ត​ទេ ហើយ​បាន​បើក​គេច​រត់​ខ្លួន​ឡើង​ផ្លូវជាតិ​លេខ​៥ រួច​បើក​រត់​សំដៅ​ទៅ​រាជធានី​ភ្នំពេញ​ទៀត ។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ​សមត្ថកិច្ច​នគរបាល បាន​ដេញ​តាម និង​ដាក់​បា​រ៉ា​ស់​ស្ទាក់​តាម​គោល​ដៅ ។ លុះ​ពេល​ជនសង្ស័យ​បើក​មក​ដល់​ចំណុច​ស្ពាន​ជ្រលង​ម៉ៅ ជួបនឹង​រថយន្ត​ធំ​ដែល​សមត្ថកិច្ច​យក​ធ្វើ​បា​រ៉ា​ស់​ដាក់​នោះ ជនសង្ស័យ​ក៏​បាន​បើក​ចុះ​ស្រែ ទើប​សមត្ថកិច្ច​ចាប់​បាន​តែ​ម្តង ។

ក្រោយ​ការ​ឃាត់​រថយន្ត​ខាងលើ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ដកហូត​នូវ​វត្ថុ​តាង​រួម​មាន ថ្នាំ​ញៀ​.​ន​ចំនួន​៣៧​កញ្ចប់ ស្មើនឹង ៧១.៣៥​ក្រាម ។ ហើយ​បច្ចុប្បន្ន សមត្ថកិច្ច​នគរបាល បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង ទៅ​កាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ