ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាយឡែនឌ័រ​ចង.កំហឹង​ជាមួយ​ប៉ូលិសល្បាត​ទាំងយប់​​

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ លោកនាយ​រង​ប៉ុស្តិ៍​នគរបាល​ទឹកល្អក់​​​២​ និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​​​២ ​ត្រូវបាន​រង​របួសធ្ងន់ ខណៈ​​កំពុង​តែ​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន ក៏​​ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក និង​កិន​ម៉ូតូ​អូស​ជាប់​ក្រោម​រថយន្ត​ ដែល​ហេតុការណ៍នេះកើតឡើង ​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី០​៨ វិច្ឆិកា ស្ថិតតាម​បណ្តោយ​ផ្លូវ​១៨២​ កែង​ផ្លូវ​២៦១​ នៅ​ចំណុច​ទល់មុខ​ស្ថានីយប្រេងឥន្ធនៈ TOTAL ក្នុង​

រាជ​ធានី​ភ្នំពេញ ៖ លោកនាយ​រង​ប៉ុស្តិ៍​នគរបាល​ទឹកល្អក់​​​២​ និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​​​២ ​ត្រូវបាន​រង​របួសធ្ងន់ ខណៈ​​កំពុង​តែ​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន ក៏​​ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក និង​កិន​ម៉ូតូ​អូស​ជាប់​ក្រោម​រថយន្ត​ ដែល​ហេតុការណ៍នេះកើតឡើង ​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី០​៨ វិច្ឆិកា ស្ថិតតាម​បណ្តោយ​ផ្លូវ​១៨២​ កែង​ផ្លូវ​២៦១​ នៅ​ចំណុច​ទល់មុខ​ស្ថានីយប្រេងឥន្ធនៈ TOTAL ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។

សាក្សី​​ដែល​ឃើញ​ហេតុការណ៍​ឱ្យ​​ដឹង​ថា ​លោកនាយ​រង​ប៉ុស្តិ៍​ទឹកល្អក់​២​ និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទឹកល្អក់​២​ម្នាក់​ កំពុង​តែ​ល្បាត​ក្នុង​មូលដ្ឋាន​ ដោយ​ជិះ​ម៉ូតូ​ម៉ាក​ស្មាស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​នគរបាល 15238 បើកបរ​តាម​បណ្តោយ​ផ្លូវ​២៦១ ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះមក​ដល់​ចំណុច​កើតហេតុ​គាត់​ជិះ​ឆ្លងផ្លូវ ក៏​ស្រាប់តែ​​រថយន្ត​មួយ​គ្រឿង​​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB-8370 បើកបរ​តាម​បណ្តោយ​ផ្លូវ​១៨២ ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន មក​ដល់​ផ្លូវបែក​ជា​បួន​មិន​បាន​បន្ថយល្បឿន​នោះ​ទេ ជ្រុល​ទៅ​បុក​ម៉ូតូ​ បណ្តាល​ឱ្យ​ម៉ូតូ​គៀប​ជាប់​នៅ​ក្រោម​រថយន្ត​ទៅ​មុខ​លែង​រួច ។ ចំណែក​​លោកនាយ​រង​ប៉ុស្តិ៍​វិញ​រង​របួសធ្ងន់​បាក់ជើង​ស្តាំ និង​មន្ត្រី​នគរបាល​ដែល​អង្គុយ​ពីក្រោយ​រង​របួសធ្ងន់​ដូច​គ្នា​ បែកក្បាល​និង​បែក​មុខ​បែក​មាត់ ។

បើ​តាម​សំដី​អ្នក​បើករថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​​​បាន​​ឱ្យ​​ដឹង​ថា គាត់​មិន​បាន​ផឹកស្រា​អី​នោះ​ទេ​ ហើយ​គាត់​ដឹក​បងស្រី​​គាត់​ត្រឡប់​ទៅ​ផ្ទះ​នៅ​ម្តុំ​ផ្សារ​ដេប៉ូ​ ។ លុះ​​​គាត់​បើក​មក​ដល់​កន្លែង​កើតហេតុ​ គាត់​ឃើញ​ភ្លើង​របស់​គាត់​ពណ៌​ខៀវ ​ហើយ​ភ្លើង​របស់​ខាងគេ​ ពណ៌​ក្រហម​ ទើប​គាត់​បើក​លឿន ​ក៏​ជ្រុល​បុក​គាត់​តែ​ម្តង​​ ​។

ក្រោយ​​ពេល​កើតហេតុ ​រថយន្ត​សង្គ្រោះ​បាន​មក​ដល់​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក ​ចំណែក​​​ម៉ូតូ​ និង​រថយន្ត​​ត្រូវ​សមត្ថកិច្ច​វាស់វែង​យក​ទៅ​ដោះស្រាយ​គ្នា​ នៅ​អធិការដ្ឋាន​ខណ្ឌទួលគោក ។