ក្រុងព្រះសីហនុ ៖ កាលពីវេលាម៉ោង០៧និង២០នាទីថ្ងៃទី៣១ ឧសភា កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ឯក ឆេង វុទ្ធី នាយសេនាធិការចុះបង្ក្រាបលើករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបុរីBS ស្ថិតក្នុង ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ ។

ការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ (ស្រី១នាក់) មានឈ្មោះ ១-ឈ្មោះCHEN WEI ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរមិនប្រាកដ ស្នាក់នៅបណ្ដោះអាសន្ន ភូមិ៥ ស/ក៤ ក្រុង/ខេត្តព្រះសីហនុ ។ ២-ឈ្មោះ LIU MENG TING ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិចិន មុខរបរមិនប្រាកដ ស្នាក់នៅបណ្ដោះអាសន្ន ភូមិ5 ស/ក4 ក្រុង/ខេត្តព្រះសីហនុ។ ៣-ឈ្មោះ WU ZHONG WEI ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិ ចិន មុខរបរមិនប្រាកដ ។ ស្នាក់នៅបណ្ដោះអាសន្ន ភូមិ5 ស/ក4 ក្រុង/ខេត្តព្រះសីហនុ និង៤-ឈ្មោះLIU YANBIAO ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។ ស្នាក់នៅបណ្ដោះអាសន្នភូមិ 5 សង្កាត់ 4 ក្រុង/ខេត្តព្រះសីហនុ។

-ចាប់យកវត្ថុតាងរួមមាន៖
-ម្សៅពណ៌សប្រភេទខេ (k) ចំនួន01កញ្ចប់ទម្ងន់3.19g ថ្លឹងទាំងសំបក
-ទូរសព្ទ័04គ្រឿង
-ជ្រុញសម្រាប់ដាក់គ្រឿងញៀនចំនួន 2
-ជញ្ជីងចំនួន2
-លិខិតឆ្លងដែនចំនួន 16 ក្បាល
-ប្រាក់ដុល្លារ1000$
-ប្រាក់យ័ន1800យ័ន
-និងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន។
-កាតមួយចំនួន
បច្ចុប្បន្ន ជនសង្ស័យនឹងវត្ថុតាងកំពុងបន្តនីតិវិធីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដព្រះសី
ហនុ ៕

ចែករំលែកព័តមាននេះ