ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​គោ​​​១ហ្វូង​ត្រូវ​រថយន្ត​បុ.កងា.ប់ពេញផ្លូវ​​

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​សត្វ​​គោ​របស់​អ្នកស្រុក​ចំនួន​៥​ក្បាល​ ត្រូវ​បាន​រថយន្ត​បុ.ក​ងា.ប់​​រដូករណែល​​តាម​ផ្លូវ

ខេត្តស្វាយរៀង​ ៖ ​សត្វ​​គោ​របស់​អ្នកស្រុក​ចំនួន​៥​ក្បាល​ ត្រូវ​បាន​រថយន្ត​បុ.ក​ងា.ប់​​រដូករណែល​​តាម​ផ្លូវជាតិ​លេខ​៣១៤D បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​​ប្រជា​ពលរដ្ឋ និង​សមត្ថកិច្ច​ចុះ​មក​ជួយ​សម្រួល​ចរាចរណ៍ និង​ស្វែងរក​ម្ចាស់​គោ​ ដើម្បី​ឱ្យ​មក​ទទួលខុសត្រូវ​ ។​

​​ហេតុការណ៍​​ខាងលើ​នេះ​បានបង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៩ ​ខែឧសភា ឆ្នាំ ២០២២ នៅ​ត្រង់​ចំណុច​មុខ​ផ្សារ​កំពង់​រោ​ទិ៍ ​តាម​បណ្តោយ​​ផ្លូវជាតិ​លេខ​៣១៤D ស្ថិត​ក្នុងភូមិ​ស្វាយ​អាណា​ត ឃុំ​ញរ ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង​។

​តាម​ប្រភព​​​​ដដែល​បាន​​ឱ្យ​ដឹង​បន្ត​​ថា ​សត្វ​គោ​ទាំង៥​ក្បាល​ដែល​ត្រូវ​រថយន្តបុ.ក​ងា.ប់​ខាងលើ​ ​ក្នុងនោះ​សត្វ​គោ​​ចំនួន​៤​ក្បាល​ជា​របស់​ឈ្មោះ ឆេ​ន សុ​វ​ណ្ណី ភេទ​ស្រី អាយុ​៤៨​ឆ្នាំ និង​​សត្វគោ​១​ក្បាល​ទៀត​ជា​របស់​ឈ្មោះ ភោគ វ​ល័​ក្ខ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ។ ម្ចាស់សត្វគោ​​ទាំង​ពីរ​នាក់​​មាន​ទីលំនៅ​ក្នុង​ភូមិ​ស្វាយ​អាណា​ត ឃុំ​ញរ ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ។

​តាម​ប្រភព​​ដដែល​បាន​ឲ្យ​ដឹងបន្ត​ទៀត​​ថា នៅ​មុន​ពេល​កើតហេតុ​ មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​​ម៉ាក​ បាន​ធ្វើ​ដំណើរ​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង​បោះពួយ​យ៉ាង​លឿន​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ រថយន្ត​​នោះ​ក៏​បាន​បុ.ក​រះ​​គោ​ចំនួន​៧​ក្បាល​ដេក​នៅ​លើ​ផ្លូវជាតិ​ បណ្ដាល​ឱ្យ​សត្វ​គោ​ចំនួន​៥​ក្បាល​បាន​ងា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ បន្ទាប់ពីបង្ក​ហេតុ​រួច អ្នក​បើកបរ​​រថយន្ត​​បាន​បន្ថែម​ល្បឿន​បើកគេច​បាត់ស្រមោល ។​

ក្រោយ​​​ពេលកើតហេតុ សមត្ថកិច្ច​បាន​ចុះធ្វើការ​​ពិនិត្យ​​ និង​​បាន​ប្រគល់​សត្វ​គោទៅ​ឱ្យ​​ម្ចាស់​យក​ទៅ​ចាត់ចែង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ