ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ស្រវឹងស្រា បុរសម្នាក់ បើករថយន្ដ ឆ្លងស្ពានបញ្ច្រាសទិស បុករះម៉ូតូ ៣គ្រឿង រងរបួស ៦នាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ បុរសម្នាក់ បានបើករថយន្តឆ្លងកាត់ស្ពានបញ្ច្រាសទិស ដោយគេសង្ស័យថា បុរសនោះ ស្រវឹងស្រា ហើយបានជ្រុលបុករះម៉ូតូចំនួន ៣គ្រឿង បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល ៦នាក់។…

ភ្នំពេញ៖ បុរសម្នាក់ បានបើករថយន្តឆ្លងកាត់ស្ពានបញ្ច្រាសទិស ដោយគេសង្ស័យថា បុរសនោះ ស្រវឹងស្រា ហើយបានជ្រុលបុករះម៉ូតូចំនួន ៣គ្រឿង បណ្ដាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល ៦នាក់។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១ និង ៤០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅលើស្ពានភ្លោះកោះពេជ្រ ស្ថិតក្នុង​សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បានបើករថយន្តម៉ាកព្រុស ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2S-2759 បើកចេញពីមជ្ឈមណ្ឌលកោះពេជ្រឡើង​មកលើស្ពានភ្លោះ ដោយបើកបរក្នុងស្ថានភាពបញ្ច្រាសទិស ក្នុងល្បឿនលឿន ដោយគេសង្ស័យថា បុរសនោះ ស្រវឹងស្រា ហើយក៏មកដល់លើស្ពាន ក៏បានជ្រុលទៅបុករះម៉ូតូចំនួន ៣គ្រឿង បណ្ដាលឲ្យមានមនុស្ស ២នាក់ រងរបួសធ្ងន់ និង ៤នាក់ទៀត រងរបួសស្រាលចំណែកម៉ូតូទាំង ៣គ្រឿង រងការខូចខាត។

ភ្លាមនោះ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិចឯកជន ដឹកទៅសង្គ្រោះ។ ចំណែកអ្នកបើកបររថយន្ត ត្រូវបានប្រជាពលរដ្ឋ ឃាត់ខ្លួនឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល​សង្កាត់​ទន្លេបាសាក់ យកទៅសួរនាំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍​ខណ្ឌចំការមន ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​វាស់វែង និងយករថយន្ត និង​ម៉ូតូទាំង ៣គ្រឿង​ទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ខណ្ឌចំការមន រង់ចាំ​ដោះស្រាយគ្នា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ