ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស២នាក់​ឌុ​ប​គ្នា​ចេញពី​ហូប​អាហារ រួច​ចុះ​ពីលើ​ស្ពាន​ព្រែក​ព្នៅ ជួបគ្រោះ​យ៉ាង​រន្ធ.ត់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូមួយគ្រឿង​ឌុប​គ្នា​ចុះ​ពីលើ​ស្ពាន​ព្រែក​ព្នៅ បានទាក់ចង្កូត​

រាជធានីភ្នំពេញ ៖ យុវជន​២​នាក់​ជិះ​ម៉ូតូមួយគ្រឿង​ឌុប​គ្នា​ចុះ​ពីលើ​ស្ពាន​ព្រែក​ព្នៅ បានទាក់ចង្កូត​ជាមួយរថយន្ត​កុងតឺន័រ​មួយគ្រឿង បណ្តាល​ឱ្យ​ដួល ហើយ​ត្រូវ​រថយន្ត​នោះ​កិ.ន​បែ.កក្បាល​ស្លា.ប់​ម្នាក់​ និង ម្នាក់​ទៀត​រង​របួសស្រាល ។

​ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២២ ស្ថិត​នៅ​ខាងលិច​ស្ពាន​ព្រែក​ព្នៅ សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ​រាជធានីភ្នំពេញ ។

ជន​រង​គ្រោះ​មានឈ្មោះ រ៉ុ​ង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ នៅ​ឃុំ​ចុង​កោះ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ជា​អ្នកធ្វើការ​ជាមួយ​សព​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​គាត់​​និង​បុរស​រង​គ្រោះបាន​ជិះ​ម៉ូតូ​​មួយគ្រឿងម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ 1JL-4226 ដោយ​ឌុ​ប​គ្នា​ចេញពី​ហូប​អាហារ ចុះ​ពីលើ​ស្ពាន​ព្រែក​ព្នៅ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត​កុង​តី​ន័​រ​មួយ​គ្រឿង​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ទាក់​ដៃចង្កូត​ម៉ូតូ​ជាមួយ​រថយន្ត​​កុងតឺន័រ​ បណ្តាល​ឲ្យ​ដួល​បោក​នឹង​ថ្នល់ ហើយម្នាក់​ខ្ទាត​ឡើង​ទៅ​លើ​ខឿន ​​ចំណែក​​បុរសរងគ្រោះ​​ដួល​ចូល​ក្រោម​កង់​រថយន្ត​កុង​តី​ន័​រ​កិ.ន​បែកក្បាល​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ចំណែក​រថយន្ត​បង្ក​បាន​បើក​គេច​បាត់​តែម្តង​​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មក​ដល់ទី​តាំង​កើតហេតុ និង​ធ្វើការ​វាស់វែង​និង​យក​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ព្រែក​ព្នៅ ព្រមទាំង​ប្រគល់​ស.ព​ជនរងគ្រោះទៅ​ឲ្យ​ក្រុម​គ្រូពេទ្យ ដឹក​យក​ទៅ​កាន់​ស្រុក​កំណើត ដើម្បី​​ធ្វើបុណ្យ​​តាម​ប្រពៃណី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ