ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង២​នាក់​បងប្អូន​ទៅបេះឈូកជាមួយឪពុក និង​ម្តាយមីង ស្រាប់តែ​ជួបគ្រោះអកុសល​

1 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្មេង​ប្រុស​ស្រី​២នាក់​បងប្អូន​បង្កើត បាន​ល.ង់ទឹក​បឹងស្លា.ប់​ ខណៈពេលក្មេងរង

ខេត្តកំពង់ឆ្នាំង ៖ ក្មេង​ប្រុស​ស្រី​២នាក់​បងប្អូន​បង្កើត បាន​ល.ង់ទឹក​បឹងស្លា.ប់​ ខណៈពេលក្មេងរងគ្រោះទាំង​​​២នាក់នាំគ្នាបេះឈូក​ក្នុង​បឹង​ក្រោយផ្ទះ ជាមួយ​ឪពុក និង​​ម្តាយមីង​។

ហេតុការណ៍​ខាងលើនេះ​​បង្កឱ្យ​​មានការ​ភ្ញាក់ផ្អើល​កាលពី​​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៨​ ខែឧសភា ឆ្នាំ ២០២២ នៅ​ចំណុច​ភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ឃុន​រង ស្រុក​បរិបូណ៌​ ខេត្តកំពង់ឆ្នាំង ។

តាម​ការ​បញ្ជាក់​របស់​លោក ប៉ែន សុ​ផា​រី អធិការរង​នគរបាល​ស្រុក​បរិបូណ៌​ទទួល​បន្ទុក​ព្រហ្មទណ្ឌ បាន​បញ្ជាក់​តាម​ទូរស័ព្ទ​ថា ​ក្មេង​ប្រុសស្រី​រង​គ្រោះ​​ទាំង​​២នាក់ ក្នុងនោះ​ម្នាក់​​ឈ្មោះ​យ៉ុ​ង វ​ន្នី ភេទស្រី អាយុ​១២​ឆ្នាំ ​និង​ឈ្មោះ​យុ​៉​ង បញ្ញា ភេទប្រុស អាយុ​៧​ឆ្នាំ ។​ ​ក្មេង​រង​គ្រោះ​ទាំង​២​នាក់​មាន​ឪពុក​ឈ្មោះ សុខ ធី និង​ម្ដាយ​ឈ្មោះ សុខ​នី មាន​ទីលំនៅ​ភូមិ​ត្រពាំង​ពោធិ៍ ឃុំ​ខុន​រ៉​ង ស្រុក​បរិបូណ៌ ​ខេត្តកំពង់ឆ្នាំង ។

​តាម​ប្រភព​ដដែល​បាន​បន្ត​ថា​ មុន​ពេល​កើតហេតុ​ ​មានក្មេង​ប្រុសស្រី​​ចំនួន​​២​នាក់​បាន​ទៅ​បេះ​ឈូក​ជាមួយ​ឪពុក​ និង​ម្ដាយមីង ប៉ុន្តែ​ពេល​​បេះ​ឈូក ក៏​បាន​ដើរ​បែក​គ្នា​នៅ​ក្នុង​បឹង​មួយ​កន្លែង​នៅ​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ពី​ខាងក្រោយ​ផ្ទះ​ ។ ខណៈ​ពេល​ដែល​កំពុង​បេះ​ឈូក ឪពុក និង​ម្តាយមីង​បាន​បាត់​មិនឃើញ​​ក្មេង​​ៗ ក៏​ដើរ​ត្រឡប់​មក​វិញ ​ហើយ​មានការ​សង្ស័យ​ក៏​ចុះ​រាវរក​​ក្នុង​បឹង ស្រាប់តែ​ឃើញ​​ក្មេងៗ​ល.ង់ទឹក​ស្លា.ប់​ឱប​គ្នា​ទាំង​២​នាក់ បាត់​ទៅ​ហើយ ។​

ទោះជា​យ៉ាងនេះ​ក្តី​ ដោយ​​មិនអស់ចិត្ត ​ក្រុម​គ្រួ​សារបាន​ដឹក​យក​ក្មេង​រង​គ្រោះ​ទាំង​២​នាក់​ទៅ​មណ្ឌល​សុខភាព​ស្រុក​បរិបូរណ៍​ ដើម្បី​ជួយ​សង្គ្រោះ ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​បញ្ជាក់​ថា​ ​ក្មេងៗរងគ្រោះ​បាន​ស្លា.ប់​បាត់​ទៅ​ហើយ និង​បាន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ ព្រមទាំង​ប្រគល់​ស.ពទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ក្រោម​ក្តី​សោកសង្រេង​​យ៉ាង​​ក្រៃ​លែង​ពី​សំណាក់​ឪពុក​ម្ដាយ និង​​សាច់ញាតិ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ