ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស៤នាក់​​ត្រូវ​​ចាប់ខ្លួ​ន​ពី​បទ​ជួញដូរគ្រឿ.ង​ញៀ.ន​​​​​នៅ​ស្រុក​រំដួល

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយ​រៀង ៖ នៅព្រឹក​ថ្ងៃ​ទី២៧ ​ឧសភា ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿ.ងញៀ.ន កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​បញ្ជូន​ជនសង្ស័យ​ចំ​នួន​០៤នាក់​ទៅ​តុលាការ ​ដើម្បី​ផ្ដន្ទា​ទោស​តាមច្បាប់​ពាក់ព័ន្ធ​ករណី​រក្សា​ទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ.ន​ ។…

ខេត្តស្វាយ​រៀង ៖ នៅព្រឹក​ថ្ងៃ​ទី២៧ ​ឧសភា ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿ.ងញៀ.ន កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​បញ្ជូន​ជនសង្ស័យ​ចំ​នួន​០៤នាក់​ទៅ​តុលាការ ​ដើម្បី​ផ្ដន្ទា​ទោស​តាមច្បាប់​ពាក់ព័ន្ធ​ករណី​រក្សា​ទុក ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀ.ន​ ។

ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​បាន​អោយ​ដឹង​ថា​ នៅ​វេលា​ម៉ោង១៩ និ​ង៣៥នាទីថ្ងៃទី២៥ ឧសភា ឆ្នាំ​២០២២ ក្រោយ​ទទួល​បាន​បទ​បញ្ចា​ពី​លោក​ឧត្តមសេនី​យ៍​ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជ​អាវុធ​ហត្ថ​ខេត្តស្វាយរៀង ឱ្យ​កម្​លាំង​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើ​ស សហការ​ជាមួយ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​រំដួល ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ឯក ស្រី វុត្ថា មេបញ្ជាការ​រង ដោយមាន​ការសម្រប​សម្រួល​ពី​លោក ស៊ន មុ​ន្នី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង ចុះ​បង្ក្រាប​ករណី​រក្សាទុក ឬ​ជួញដូរ​និង ប្រើប្រាស់​ដោយ ខុសច្បាប់​នូវ សារធាតុ​ញៀន ០១ លើក ក្នុង​លំនៅ​ដ្ឋាន​ម្ចាស់ផ្​ទះ ឈ្មោះ ដួង សា​វ៉េ​ត ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិ​ខ្មែ​រ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិថ្មី ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្តស្វាយរៀង ឃាត់ខ្លួន​ជនសង្ស័យ ចំ​នួន ០៤ នាក់ រួម​មាន៖


១.ឈ្មោះ ដួង សា​វ៉េ​ត ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិថ្មី ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្តស្វាយរៀង​។
២.ឈ្មោះ សូ ឧត្តម​រាសី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ព្រៃ​គាវ ឃុំ​កំពង់​ចក ស្រុក​រំដួល ខេត្តស្វាយរៀង​។
៣.ឈ្មោះ ប៉ុ​ញ សា​រ៉េ​ន ភេទប្រុស អាយុ ២៣ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​បា​ក្រុង ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្តស្វាយរៀង​។
៤.ឈ្មោះ ទី សំ​អូន ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​បា​ក្​រុង ឃុំ​ស្វាយចេក ស្រុក​រំដួល ខេត្តស្វាយរៀង​។


ប្រភព​ខាងលើ​បាន​បន្ត​ថា ចំពោះ​វត្ថុ​តាង​ដកហូត​រួមមាន​៖
១-ថ្នាំម្សៅ​ក្រាម​ពណ៌ស​ថ្លា ចំនួន ០២ កញ្ចប់ មាន​ទម្ងន់​ថ្នាំ​សុទ្ធ ៣៧,៦៨ ក្រាម
២-ជញ្ជីង​សម្រា​បថ្លឹង​គ្រឿងញៀន​ចំនួន ០១គ្រឿង
៣-ម៉ូតូ​ចំនួន ០២គ្រឿង
៤-ទូរស័ព្ទ​ដៃ​ចំនួន ០៥គ្រឿង​និង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។

បច្ចុប្បន្ ន​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ ខេត្ត​ស្វាយរៀង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​

អត្ថបទសរសេរ ដោយ