ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន មិន​ព្រម​ទេ ទាល់តែ​ប៉េ​អឹ​ម​ទៅ​នាំ​ខ្លួន​ដល់​ផ្ទះ អ្នកជំនួញ​ជនជាតិ​ចិន​ម្នាក់

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកជំនួញ​ជា​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ ទៅ​នាំ​ខ្លួន តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា និង​បទ​រំលោភ​លើ​ទំនុកចិត្ត លើ​អ្នក​ដទៃ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ អ្នកជំនួញ​ជា​ជនជាតិ​ចិន​ម្នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ ទៅ​នាំ​ខ្លួន តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពន្ធ​ពី​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា និង​បទ​រំលោភ​លើ​ទំនុកចិត្ត លើ​អ្នក​ដទៃ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ។
ជនសង្ស័យ​ឈ្មោះ CHEN HSIN HUNG ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​អ្នកជំនួញ ស្នាក់​នៅផ្ទះ​លេខ​៤៤ ផ្លូវ​៥៧ កែង​ផ្លូវ​លេខ​៣៣៤ សង្កាត់​បឹង​កេងកង ១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ ធ្វើការ​ឃាត់ខ្លួន បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ ២០២២ ដែល​ការ​នាំ​ខ្លួន​នោះ គឺ​ធ្វើ​ឡើង​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​លោក ម៉ុ​ត ដា​រ៉ា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ជនសង្ស័យ បាន​និង​កំពុង​ស្ថិត​នៅ​ដំណាក់​ការ​ស៊ើបសួរ របស់​តំណាង​អយ្យការ​នៅឡើយ​ទេ ដោយ​វេលា​ល្ងាច ផុត​ម៉ោង​រដ្ឋបាល ទើប​ជនសង្ស័យ​ត្រូវ​បាន​ផ្ញើ​ទៅ​សមត្ថកិច្ច​វិញ និង​តម្រូវ​ឲ្យ​នាំ​ទៅ​សាកសួរ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែឧសភា បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ