ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ខឹងសម្បារ​យ៉ាង​ខ្លាំង និង​ហៅ​ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ជា​ការ​លាប​ពណ៌

1 ឆ្នាំ មុន

ចិន ៖ ក្រសួងការបរទេស​ចិន នៅ​ថ្ងៃ​សុក្រ ទី ២៧ ឧសភា​នេះ បាន​ចោទប្រកាន់​រដ្ឋមន្ត្រី​ការ​បរទេស​

ចិន ៖ ក្រសួងការបរទេស​ចិន នៅ​ថ្ងៃ​សុក្រ ទី ២៧ ឧសភា​នេះ បាន​ចោទប្រកាន់​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក Antony Blinken ថា​ បាន​លាប​ពណ៌​លើ​ចិន ក្រោយ​ពេល​មន្ត្រី​អា​មេ​រិ​ក​រូប​នេះ​បាន​ថ្លែង​ក្នុង​សុន្ទរកថា ដោយ​អំពាវនាវ​ឲ្យ​មាន​សកម្មភាព​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ទីក្រុង​ប៉េ​កាំ​ង​។

លោក Blinken បាន​និយាយ​ថា ទីក្រុង​ប៉េ​កាំ​ង​បង្ក​បញ្ហា​ប្រឈម​រយៈពេល​វែង​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​សណ្តាប់ធ្នាប់​អន្តរជាតិ​។

មហា​យក្ស​ចិន​បាន​ប្រឈម​នឹង​ការ​ព្រមាន​ពី​សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​លោក​ខាងលិច​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ ជុំវិញ​ឥទ្ធិពល​ដែល​កំពុង​កើនឡើង​ខ្លាំង និង​មហិច្ឆតា​ពិភពលោក​របស់​ខ្លួន​។

នៅ​ក្នុង​សុន្ទរកថា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ លោក Blinken បាន​ព្រមាន​ពី​ចេតនា​របស់​ចិន​ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​អន្តរជាតិ និង​បាន​អំពាវនាវ​ឲ្យ​ប្រទេស​នានា​ការពារ​ស្ថានភាព​បច្ចុប្បន្ន​។

លោក​ក៏​បាន​ចោទប្រកាន់​ទីក្រុង​ប៉េ​កាំ​ង​ថា​ជា​អ្នក​បង្កើន​ភាព​តានតឹង​លើ​កោះ​តៃវ៉ាន់ និង​ថា ប៉េ​កាំ​ង​បាន​កាត់​ផ្តាច់ទំនាក់ទំនង​របស់​តៃវ៉ាន់​ជាមួយនឹង​ប្រទេស​នានា​ជុំវិញ​ពិភពលោក និង​រារាំង​តៃវ៉ាន់​មិន​ឲ្យ​ចូល​អង្គការ​អន្តរជាតិ​។

ចិន​ខឹងសម្បារ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ថ្លែង​របស់​មន្ត្រីជាន់ខ្ពស់​អា​មេ​រិ​ក​រូប​នេះ ដោយ​ខ្លួន​និយាយ​ថា «​អា​មេ​រិ​ក​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត បំផ្លើស​ពី​ការ​គំ​រា​.​ម​កំហែង​របស់​ចិន ជ្រៀត​ជ្រែកចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន និង​លាប​ពណ៌​គោលនយោបាយ​បរទេស និង​ក្នុងស្រុក​របស់​ចិន​»​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោក Wang Wenbin បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា «​ចិន​ប្រឆាំង​ដាច់ខាត​ចំពោះ​សុន្ទរកថា និង​វា​បង្ហាញ​ថា​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ស្វែងរក​ការ​ទប់ស្កាត់ និង​គាបសង្កត់​ការ​អភិវឌ្ឍន៍​របស់​ចិន និង​រក្សា​អនុត្តរភាព និង​អំណាច​របស់​អា​មេ​រិ​ក​»៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ