ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ធ្វើតេស្ត​សំណាក​ពី​ទន្លេ បឹង​ខ្យល់ និង​សំណល់​ក្នុងផ្ទះ​ដើម្បី​រក​វីរុស​កូ​រ៉ូ​ណា

3 ឆ្នាំ មុន

កូរ៉េ​ខាង​ជើង ៖ មន្ត្រី​សុខាភិបាល​កូរ៉េ​ខាងជើង​កំពុង​ធ្វើតេស្ត​ទន្លេ បឹង ខ្យល់ និង​ទឹក​សំណង​ក្នុងផ្ទះ​

កូរ៉េ​ខាង​ជើង ៖ មន្ត្រី​សុខាភិបាល​កូរ៉េ​ខាងជើង​កំពុង​ធ្វើតេស្ត​ទន្លេ បឹង ខ្យល់ និង​ទឹក​សំណល់​​ក្នុងផ្ទះ​ព្រមទាំង​សំរាម ដើម្បី​ស្វែង​វីរុស​កូ​រ៉ូ​ណា ខណៈ​ដែល​ប្រទេស​នេះ​កំពុង​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​រាតត្បាត​វីរុស​នេះ​។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​នៅ​ថ្ងៃ​សុក្រ ទី ២៧ ខែឧសភា​នេះ​។

របប​កុម្មុយនីស្ត​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ប្រយុទ្ធ​ដ៏​ស្វិតស្វាញ​ប្រឆាំង​នឹង​ការ​ផ្ទុះ​រាតត្បាត​កូ​វី​ដ ១៩ ចាប់តាំងពី​ខ្លួន​បាន​ប្រកាស​ពី​ស្ថានភាព​អាសន្ន និង​បាន​បិទ​ខ្ទប់​ទូ​ទាំង​ប្រទេស​នៅ​ខែ​នេះ បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​បញ្ហា​កង្វះ​វ៉ាក់សាំង ឧបករណ៍​វេជ្ជសាស្ត្រ និង​ការ​ខ្វះ​ស្បៀងអាហារ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​ចុះ​ផ្សាយ​ថា អាជ្ញាធរ​កំពុង​បង្កើន​ការ​ធ្វើតេស្ត និង​កា​រស​ម្លា​.​ប់​មេរោគ​ទូ​ទាំង​ប្រទេស​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​កូរ៉េ​ខាងជើង KCNA បាន​ចុះ​ផ្សាយ​ថា មនុស្ស​ប្រហែល ១០០.៤៦០​នាក់​មាន​រោគ​សញ្ញា​គ្រុន​ក្រៅ​គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ពេល​ល្ងាច​។

ចំនួន​អ្នកជំងឺ​គ្រុនក្តៅ​ចាប់តាំងពី​ខែមេសា​មក​កើន​ដល់ ៣.២៧៩.៨៥០​នាក់ ខណៈ​អ្នក​ស្លា​.​ប់​កើនឡើង​ដល់ ៦៩​នាក់​។

KCNA រាយការណ៍​ថា ការិយាល័យ​ប្រឆាំង​មេរោគ​បាន​ប្រមូល​សំណាក​មក​ពី​ប្រភព​ជា​ច្រើន​ដើម្បី​ពិនិត្យ​មើល​ថា​តើ​តំបន់​ទាំងនោះ​មាន​ឆ្លង​កូ​វី​ដ ១៩​ឬ​យ៉ាងណា​។

KCNA ផ្សាយ​ថា «​វិស័យ​ប្រឆាំង​ការ​រា​ត្បា​ត​រោគ​នៅ​គ្រប់​កម្រិត​បាន​ផ្តល់​អ​ទិ​ភាព​ដល់​ការ​ធ្វើតេស្ត​សំណាក​ដែល​ប្រមូល​បាន​ក្នុង​ទន្លេ និង​បឹង ខណៈ​មានការ​សម្លាប់​មេរោគ​ក្នុង​ទឹក​រាប់​លាន​ម៉ែត្រ​គីប និង​កាក​សំណល់​រាប់​ពាន់​តោន​ជា​រៀងរាល់ថ្ងៃ ព្រមទាំង​ពិនិត្យ និង​វិភាគ​សំណាក​ទាំងនោះ​»​។

ទោះ​យ៉ាងណា វា​មិន​បាន​បញ្ជា​អំពី​វិធីសាស្ត្រ​ធ្វើតេស្ត​នោះ​ទេ​។ កូរ៉េ​ខាងជើង​បាន​និយាយ​កាលពី​ឆ្នាំ​មុន​ថា ខ្លួន​បង្កើត​បាន​ឧបករណ៍​ធ្វើតេស្ត​ប្រតិកម្ម (PCR) ដោយ​ខ្លួនឯង ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ របប​នេះ​មិន​ដែល​បាន​បញ្ជាក់​ពី​ចំនួន​អ្នក​វិជ្ជមាន​កូ​វី​ដ ១៩​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បាន​រាយការណ៍​ពី​ចំនួន​អ្នកមាន​រោគ​សញ្ញា​គ្រុនក្តៅ​។

អ្នកជំនាញ​និយាយ​ថា តួលេខ​ទាំងនោះ​អាច​តិច​ជាង​តួលេខ​ពិ​ប្រាកដ ហើយ​វា​ធ្វើ​ឲ្យ​មានការ​លំបាក​ក្នុង​ការ​វិភាគ​ពី​ទំហំ​នៃ​ស្ថានភាព​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ