ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កើតមក​មាន​សង្វារ​ជា​មនុស្ស​មាន​ញាណ​ដឹង​មុន?

1 ឆ្នាំ មុន

មនុស្ស​ពួក​ខ្លះ​តែង​មាន​អារម្មណ៍​ដឹង​មុន​ដូច​គេ​ប្រាប់ ឬ​ដូច​ផ្លូវ​អារម្មណ៍​ប្រាប់​ឱ្យ​ដឹង ប្រផ្នូល​ទាំងនេះ ​បើ​គិត​ជា​ផ្លូវ​អប្បិយ​ជំនឿ​ គឺ អ្នក​នោះ​ជា​មនុស្ស​មាន​គ្រូបាធ្យាយ ឬ​អ្នក​ដែល​កើតមក​មាន​សង្វារ​ពាក់​ឆៀង​ជាប់​មក​ជាមួយ ។ ក្រុម​មនុស្ស​ពួក​នេះ​ជា​មនុស្ស​ពិសេស​មាន​គេ​តាម​បីបាច់​ថែរក្សា ហើយ​តែងតែ​ប្រាប់​ឱ្យ​អារម្មណ៍​ដឹង​មុន​នូវ​រឿង​ល្អ…

មនុស្ស​ពួក​ខ្លះ​តែង​មាន​អារម្មណ៍​ដឹង​មុន​ដូច​គេ​ប្រាប់ ឬ​ដូច​ផ្លូវ​អារម្មណ៍​ប្រាប់​ឱ្យ​ដឹង ប្រផ្នូល​ទាំងនេះ ​បើ​គិត​ជា​ផ្លូវ​អប្បិយ​ជំនឿ​ គឺ អ្នក​នោះ​ជា​មនុស្ស​មាន​គ្រូបាធ្យាយ ឬ​អ្នក​ដែល​កើតមក​មាន​សង្វារ​ពាក់​ឆៀង​ជាប់​មក​ជាមួយ ។ ក្រុម​មនុស្ស​ពួក​នេះ​ជា​មនុស្ស​ពិសេស​មាន​គេ​តាម​បីបាច់​ថែរក្សា ហើយ​តែងតែ​ប្រាប់​ឱ្យ​អារម្មណ៍​ដឹង​មុន​នូវ​រឿង​ល្អ ឬ​រឿង​មិនល្អ​ជាដើម ។

រូបតំណាង
រូបតំណាង

ក្រុម​មនុស្ស​ពួក​នេះ​អាច​ហៅ​បាន​មួយ​បែប​ទៀត​ថា ​ជា​មនុស្ស​ឆ្លៀវឆ្លាត​សព្វ​ការងារ ហើយ​មាន​វិញ្ញាណ​ទី​៦​ដឹង​មុន​សព្វ​ហេតុការណ៍​ទាំងឡាយ​ ដែល​ប្រុង​នឹង​កើតមក​លើ​ខ្លួន​គេដែល​ជា​សញ្ញា​ឱ្យ​ប្រុង​ជើងការ តាំងចិត្ត តាំង​អារម្មណ៍ ត្រៀម​ទទួល​នូវ​រឿងហេតុ​ទាំងនោះ​ប្រកបដោយ​សុវត្ថិភាព ។

តាម​ជំនឿ​មនុស្ស​ប្រភេទ​នេះ ​គឺ​ត្រូវ​រៀប​បាយសី​ថ្វាយ​គ្រូបាធ្យាយ ឬ​គ្រូ​សង្វារ​របស់​ខ្លួន​ត្រឹមត្រូវ​តាម​ថ្នាក់ អាយុ ខែ ឆ្នាំ និង​មុខរបរ​ដោយ​មានការ​ប្រសិទ្ធី​សេរី​សួស្តី​បន្ថែម​ផង​ដែរ ។

របៀប​រៀប​គ្រូបាធ្យាយ ១. សុធម៌​ដូង​គ្រូបាធ្យាយ​១​គូ ២. បាយសី​៧​ថ្នាក់​១​គូ ៣. បាយសី​៥​ថ្នាក់​១​គូ ៤. បាយសី​៣​ថ្នាក់​១​គូ ៥. ប៉ាក់​ឆា​ម​១​គូ ៦. ក្រណាត់​ស​១​ដុំ​ទាន​២​ដើម​ធូប​១​ដុំ ៧. បារី​៥​ស្លា​៥​ម្លូ​៥​លុយ​៥០០ ៨. ទឹកអប់​២​ដប ទឹក​១​កែវ ឬ​១​ផ្ទិ​ល រៀប​បាន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ពេល​ព្រឹក ។

រូបតំណាង

បើ​តាម​ទស្សនៈ​របស់ខ្ញុំ ការ​រៀបចំ​គ្រឿង​ប្រដាប់​សម្រាប់​ថ្វាយ​គ្រូបាធ្យាយ​នេះ​គួរ​ប្រតិបត្តិ​ត្រឹមតែ​សុធម៌​ដូង​១​គូ បាយសី​បី​ថ្នាក់​១​គូ ក្រណាត់​ស​១​ដុំ ទៀន​២​ដើម​ធូប​១​ដុំ បារី​៥​ស្លា​៥​ម្លូ​៥​លុយ​៥០០ ទឹកអប់​១​ដប ទឹក​ស្អាត​១​កែវ ទៅ​បាន​ហើយ ព្រោះ​ពិធី​កម្ម​ទាំងឡាយ​ជ្រៅ​ដោយ​កិច្ច មនុស្ស​ឆ្លាត​គប្បី​វៃ​ឈ្លាស​សព្វ​កិច្ចការ ៕ 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ