ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់​ជា​មន្ត្រីរាជការ បញ្ជូន​ទៅ​តុលាការ

1 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​វ័យ​ចំណាស់​ម្នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២២​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ម្នាក់ កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២២​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ពី​បទ «​ឆ​បោ​.​ក និង​ក្លែងបន្លំ​ឯកសារ​សាធារណៈ​» ។

បុរស​វ័យ​ចំណាស់​រូប​នោះ​មានឈ្មោះ ខ័​ន្ធ សោភ័ណ អាយុ​៥៨​ឆ្នាំ មុខរបរ​ជា​មន្ត្រីរាជការ មាន​ទីលំនៅ​ផ្ទះ​លេខ​១៤២E២ ផ្លូវ​លេខ​១៩ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​លោក កុ​ល កំពូល ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកា​សន្និដ្ឋាន​សំណុំរឿង​ស៊ើបសួរ​របស់​អយ្យការ​អម​សាលាដំបូង បាន​សម្រេច​បើក​ការ​ស៊ើបសួរ​លើ​ឈ្មោះ ខ័​ន្ធ សោភ័ណ ពី​បទ «​ឆ​បោ​.​ក និង​ក្លែងបន្លំ​ឯកសារ​សាធារណៈ​» ដែល​ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែមករា ឆ្នាំ​២០២០ ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២០ និង​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២០ ដែល​បទ​ចោទ​នេះ យោង​តាម​មាត្រា​៣៧៧ មាត្រា​៣៧៨ និង​មាត្រា​៦២៩ នៃ​ក្រមព្រហ្មទណ្ឌ​។

ជនសង្ស័យ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន បន្ទាប់​ពី​បញ្ចប់​ការ​សាកសួរ នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ