ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករខ្មែរម្នាក់ គ្រោះថ្នាក់ចរាចរណ៍ ស្លា.ប់​នៅថៃ ត្រូវបានដឹកស.ពប្រគល់ជូនសាច់​ញាតិ​ទទួលតាមច្រកអូរបីជាន់

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ពលករខ្មែរម្នាក់ គ្រោះថ្នាក់ចរាចរណ៍ស្លា.ប់ ត្រូវបានថៃដឹកសាកស.ព មកប្រគល់ជូនសាច់ញាតិ ទទួលតាមច្រកអូរបីជាន់ កាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ស្ថិតឃុំអូរបីជាន់ ស្រុកអូរជ្រៅ។…

បន្ទាយមានជ័យ៖ ពលករខ្មែរម្នាក់ គ្រោះថ្នាក់ចរាចរណ៍ស្លា.ប់ ត្រូវបានថៃដឹកសាកស.ព មកប្រគល់ជូនសាច់ញាតិ ទទួលតាមច្រកអូរបីជាន់ កាលពីល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ស្ថិតឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោកវរៈសេនីយ៍ទោ ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅ បានប្រាប់ថា សាកសពពលករខ្មែរ មានឈ្មោះ សៅ រស្មី ភេទប្រុស អាយុ ២៩ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោកបានបញ្ជាក់ថា​ សាកសពជនរងគ្រោះ ដែលត្រូវបានប្រគល់ជូនសាច់ញាតិមកទទួល​យកនេះ គឺជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដោយជិះម៉ូតូ បុកទ្រូងផ្លូវ បណ្តាលឱ្យស្លា.ប់​ខ្លួនឯង កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅស្រុកផាត់តាយ៉ា ខេត្តឈុនបូរី ប្រទេសថៃ។

លោកវរៈសេនីយ៍ទោ ម៉ាន់ ធី បានបញ្ជាក់ថា សាកសពពលករខ្មែរ ដែលស្លា.ប់ ត្រូវបានបញ្ជូន​ពីប្រទេសថៃ ​តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត តែដោយការស្នើសុំពីសាច់ញាតិសាកសពជនរង​គ្រោះ សុំនាំចូលសាកស.ពតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ព្រោះសាកសពជនរងគ្រោះរស់នៅ​ភូមិប្រាសាទ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ទើបអាជ្ញាធរសមត្ថកិច្ចយើង សុំភាគីថៃ ចូលតាមច្រក​អូរបីជាន់ ជូនសាច់ញាតិ មកទទួល យកធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ