ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនចិនតៃវ៉ាន់៤​នាក់ នៅ​ភ្នំពេញនិង​កំពង់ស្ពឺ រឹបអូស​គ្រឿងញៀ.ន​ជាង​១,៤០០​គីឡូក្រាម និង​សារធាតុ​គីមី​ផ្សំ​ជាង​១១​តោន

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ+ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​មន្ទីរពិសោធន៍​លួចលាក់ កែ​ច្នៃ​ផលិត​គ្រឿងញៀន ចាប់ខ្លួន​ជនជាតិ​ចិនតៃវ៉ាន់ ចំនួន ៤​នាក់ រឹបអូស​សារធាតុ​ញៀន​ជាង…

រាជធានី​ភ្នំពេញ+ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បង្ក្រាប​មន្ទីរពិសោធន៍​លួចលាក់ កែ​ច្នៃ​ផលិត​គ្រឿងញៀន ចាប់ខ្លួន​ជនជាតិ​ចិនតៃវ៉ាន់ ចំនួន ៤​នាក់ រឹបអូស​សារធាតុ​ញៀន​ជាង ១,៤០០​គីឡូក្រាម និង​សារធាតុ​គីមី​ជាង ១១​តោន នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ ។

ដោយ​អនុវត្ត​តាម​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កម្លាំង​ជំនាញ​”​ក​១០” របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍ទោ សារី បុត្រ​សត្យា លោក​វរសេនីយ៍ឯក យឹ​ម សែន​ឧត្ដម នាយករង​មន្ទីរ លោក​វរសេនីយ៍ឯក តឹក សូ​នី នាយការិយាល័យ សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ខេត្តកំពង់ស្ពឺ ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក អ៊ុំ សុភ​ក្តិ៍ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក ខៃ ស​ម្ភ​ស្ស ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ អស់​រយៈពេល​ជាង ០២​ខែ រួច​មក នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​១៨​និង​៣០​នាទី សមត្ថកិច្ច​យើង បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​មន្ទីរពិសោធន៍​លួចលាក់​កែ​ច្នៃ ផលិត​សារធាតុ​ញៀន នៅ​០៣​ទីតាំង​ផ្សេង​គ្នា ជា​បន្តបន្ទាប់ រួម​មាន ៖

ចំណុច​ទី​១ ៖ នៅ​បន្ទប់​លេខ​៨០២ ក្នុង​ខុន​ដូ J CITY ផ្លូវ​លេខ ៣២២ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។
ចំណុច​ទី​២ ៖ ស្ថិត​នៅ​ក្នុង​ចំការ​ស្វាយ ភូមិ​តាំង​ស្រឹង ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។
និង​ចំណុច​ទី​៣ ៖ ស្ថិត​នៅ​ក្នុង​ចំការ​ស្វាយ ភូមិ​ស្រល់ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រ​តិ​ប្រត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន (​តៃវ៉ាន់​) ចំនួន ០៤​នាក់ រួម​មាន ៖
-​ឈ្មោះ TIEN CHAN FU ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​មេការ​)
-​ឈ្មោះ KHOU PO WEN ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​អ្នកបច្ចេកទេស​)
-​ឈ្មោះ TENG KUO CHING ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ (​អ្នកបច្ចេកទេស​)
-​ឈ្មោះ LIN YI CHHENG ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (​អ្នកបច្ចេកទេស​) ។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​រឹបអូស រួម​មាន ៖
-​ម៉ាស៊ីន ឧបករណ៍ សម្ភារ​សម្រាប់​កែ​ច្នៃ ផលិត វេច​ខ្ចប់​មួយ​ចំនួន​ធំ
-​សារធាតុ​ញៀន​ប្រភេទ​កេ​តា​មីន ទម្ងន់ 40 kg 51.7g
-​ល្បាយ​សារធាតុ​ញៀន​កេ​តា​មីន ទម្ងន់ 1,425 kg
-​ថ្នាំ​គ្រាប់​នី​មេតា​ហ្សេ​ប៉ា​ម ទម្ងន់ 0.9g
-​សារធាតុ​គីមី​ផ្សំ 11 tone 525 kg

បច្ចុប្បន្ន ក្រុម​ជនសង្ស័យ ព្រមទាំង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​មន្ត្រី​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ