ខេត្តសៀមរាប ៖ ពិតជាគួរឱ្យអនិច្ចាណាស់ ឪពុកម្តាយបានផ្ញើកូនឱ្យនៅជាមួយម្តាយ (ត្រូវជាយាយកុមាររងគ្រោះ) រួចក៏ទៅធ្វើការសំណង់នៅក្នុងក្រុងសៀមរាបបាត់ លុះពេលត្រឡប់មកវិញបានត្រឹមតែយំឱបស.ពកូនតែប៉ុណ្ណោះ ក្រោយពេលកូនប្រុសបានលង់ទឹកស្លា.ប់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៣និង២០នាទីរសៀល ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅចំណុចស្រះទឹកខាងកើតផ្ទះចម្ងាយប្រហែល២៥០ម៉ែត្រ ក្នុងភូមិរកាយា ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។
![Picture]()
បើតាមលោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួក បានប្រាប់ឱ្យដឹងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នេះថា ស.ពក្មេងរងគ្រោះខាងលើមានឈ្មោះ រ័ត្ន សាយ៉ាម ភេទប្រុស អាយុជាង២ឆ្នាំនឹង៦ខែ នៅផ្ទះជាមួយជីដូនឈ្មោះ សុខ សម អាយុ៥១ឆ្នាំ ស្ថិតនៅភូមិ-ឃុំកើតហេតុខាងលើ។ រីឯឪពុកមានឈ្មោះ មឿន រ័ត្ន អាយុ២៧ឆ្នាំ និងម្ដាយឈ្មោះ មុត ច័ន្ទរី អាយុ៣១ឆ្នាំ អ្នកទាំង២នាក់ទៅធ្វើកម្មករសំណង់នៅក្រុងសៀមរាប លុះពេលល្ងាច ទើបត្រឡប់មកដល់ផ្ទះវិញ។
![Picture]()
ហើយបើតាមការបំភ្លឺពីជីដូនកុមាររងគ្រោះបានឱ្យដឹងថា «នៅមុនពេលកើតហេតុ ចៅខ្ញុំ (ក្មេងរងគ្រោះ) នៅលេងក្រោមផ្ទះជុំជាមួយខ្ញុំ ដោយមិនបានចាប់អារម្មណ៍មើលចៅ ហើយមិនដឹងថា ចៅខ្ញុំដើរទៅលេងឯណានោះទេ បន្ទាប់ពីខ្ញុំដឹងថា បាត់ចៅ ខ្ញុំបានទៅសួរឣ្នកជិតខាងគ្នា តែគ្មានអ្នកណាបានឃើញចៅខ្ញុំនោះទេ ហើយក៏បាននាំគ្នាតាមរក ហើយខ្ញុំមានការសង្ស័យថា ចៅខ្ញុំអាចដើរទៅលេងនៅចំណុចស្រះទឹកហៅ (ស្រះសហគមន៍ភូមិរកាយា) ព្រោះកន្លងមក ឪពុក-ម្ដាយធ្លាប់នាំកូន (ក្មេងរងគ្រោះ) ទៅរកត្រីជាមួយ ។
ប្រភពដដែលបន្តថា លុះពេលពួកខ្ញុំទៅដល់ស្រះ ក៏បានឃើញចៅខ្ញុំលង់ទឹកស្រះឣណ្តែតក្នុងទឹក ហើយក៏បាននាំគ្នាជួយស្រង់ ប៉ុន្តែចៅខ្ញុំផុតដង្ហើមស្លា.ប់បាត់ទៅហើយ ខ្ញុំក៏បានយកស.ពចៅមកផ្ទះវិញ បន្ទាប់មកក៏បានរាយការណ៍ជូនលោកមេភូមិ និងនគរបាលប៉ុស្តិ៍កែវពណ៌ ភ្លាមៗផងដែរ។
![Picture]()
បើតាមការពិនិត្យកន្លែងកើតហេតុ ស្រះទឹកខាងលើនេះមានទំហំប្រហែល៥០ម៉ែត្រគុណ៦០ម៉ែត្រ ទឹកជម្រៅ ១,៥០ម៉ែត្រ។ ហើយសាកស.ពក្មេងរងគ្រោះ គឺមានសភាពប៉ោងពោះ និងមានទឹកហៀរចេញតាមមាត់ ចំណែកនៅផ្នែកក្បាល, ដងខ្លួន និងអវៈយវៈ គឺពុំមានស្លាកស្នាមអ្វីគួរឱ្យសង្ស័យពាក់ព័ន្ធទៅនឹងបទល្មើសព្រហ្មទណ្ឌឡើយ។
លោកបន្ថែមថា ផ្អែកតាមការពិនិត្យកន្លែងកើតហេតុ ការពិនិត្យលើសាកស.ពក្មេង និងតាមការបំភ្លឺពីសាក្សី គឺក្មេងរងគ្រោះបានស្លា.ប់ដោយមូលហេតុលង់ទឹកស្រះពិតប្រាកដមែន។ បច្ចុប្បន្ន កម្លាំងជំនាញ បានប្រគល់ស.ពក្មេងរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរួចរាល់ហើយដែរ៕
ចែករំលែកព័តមាននេះ