ល្បិច​កន្ទេល​ធំ​បន្លំ​ដេក


ឈើហុប​ចូល​រាប់រយ​ដើមមិនដឹង​កាប់​ប្រមូល​មក​ពី​ព្រៃ​ណាខ្លះ​ទេ ដឹក​ដាក់​ចូល​ក្នុង​ទីតាំង​ដីក្រុមហ៊ុន​…​ជា​ដី​សម្បទាន ជា​ដីព្រៃ​រេចរឹល​ដែល​រដ្ឋ​ផ្តល់​ឱ្យ​…ទីបំផុត​រក​ឃើញ​ឈើមូល​រាប់រយ រាប់​ពាន់​ដើម​ដេក​រដូករណែល​…​។

សង្ស័យ​កន្ទេលធំ​បន្លំ​ដេក​…​ដល់​ពេល​អាជ្ញាធរ​រក​ឃើញ​…​សង្ស័យ​ត្រូវ​ក្បាល ត្រូវ​កន្ទុយ​ក៏​ក្លាយជា​ឈើ​ស្របច្បាប់​…​នាំ​គ្នា​វាស់វែង​បង់ពន្ធ​ចូល​រដ្ឋ​…​។ តាម​ពិតជា​ឈើ​ចោរ​…​ម្ចាស់​ឈើ​ជា​ចោរ​ធំ​ណាស់​…​ជា​រឿង​ឧក្រិដ្ឋកម្ម​ព្រៃឈើ​…​ប៉ុន្តែ​បាន​រួចខ្លួន​យ៉ាង​រំភើយ​…​ហេ ! ហេ !

មន្ត្រី​មេព្រៃ​មួយ​ក្រុម​នៅ​ភ្នំពេញ​និយាយ​ថា ឈើមូល​ដែល​រក​ឃើញ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​…​ត្រូវ​មើល​ឱ្យ​ច្បាស់ តើ​ឈើ​នោះ​ដឹក​ពី​ណា​មក ? វា​មិន​ដែល​មាន​ឈើ​ប្រណីត​ធំ​ៗ​ក្នុង​ដី​ព្រៃ​សម្បទាន​ទេ​…​វា​ជា​ល្បិច​កន្ទេល​ធំ​បន្លំ​ដេក​ទាំងអស់​…​ត្រូវ​តែ​មានទោស​…​ប៉ុន្តែ​គេ​បែរជា​ទៅ​វាស់​ឱ្យ​បង់ពន្ធវា​ដូច​ជា​អយុត្តិធម៌​សម្រាប់​សង្គមជាតិ ។ ទ​ង្វើ​នេះ គេ​ហៅ​ថា មានប្រាក់​ទិញ​យក្ស​ប្រើ​…​មាន​ប្រាក់មាន​អ្វី​ៗ​ទាំងអស់​…​។

មុន​នេះ​បន្តិច​រក​ឃើញ​ឈើហុប​មូល​រាប់រយ​ដើម​ក្នុង​ក្រុមហ៊ុន​មួយ​ឈ្មោះ​ដួង ស្រួច​…​ត្រូវបាន​វាស់វែង​ឱ្យ​បង់ពន្ធ​ជូន​រដ្ឋដើម្បី​បាន​ស្របច្បាប់ ។ ប៉ុន្តែបើ​រក​មិនឃើញ ឬ​មិនដឹង​ទេ​…ម្ចាស់​ឈើ​បាន​រួចខ្លួន​…​ប្រៀប​ដូច​ចោរលួច ឬ​ប្លន់​…​បើ​បានដឹង​ឱ្យ​សង​…​បើ​មិនដឹង​ទេ​គឺ​រួចខ្លួន ។

នយោបាយ​អ៊ីចឹង​បានជា​ក្រុមហ៊ុន​ឈើ​មួយ​ៗ…​ភាគច្រើន​នាំ​គ្នា​កាប់​ឈើ​ភ្លូកទឹកភ្លូកដី​…​អស់ហើយ​ឈើ​របស់​ជាតិ ។ បើ​ចាប់​ក៏​រួចខ្លួន​…​បើ​មិន​ចាប់​ក៏​រួចខ្លួន​កាន់តែ​ធំ​…៕
            អា​ឡេវ

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ