ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ ផ្តន្ទាទោស​ចិនម្នាក់ ដាក់គុក ១០​ឆ្នាំ ពាក់ព័ន្ធគ្រឿងញៀ.នជាង ៥​គីឡូក្រាម ចាប់នៅព្រលានយន្តហោះភ្នំពេញ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖ លោកស្រី ឈុន ដាវី ប្រធានក្រុមប្រឹក្សាជំនុំជ ម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាតិចិនម្នាក់…

រាជធានីភ្នំពេញ​៖ លោកស្រី ឈុន ដាវី ប្រធានក្រុមប្រឹក្សាជំនុំជ ម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាតិចិនម្នាក់ ឈ្មោះ ZHANG ZHI QIANG ភេទប្រុស អាយុ៣២ ឆ្នាំ កាន់លិខិតឆ្លងដែន E89753382 ដាក់ពន្ធនាគារកំណត់ ១០​ឆ្នាំ ពិន័យប្រាក់ចូលថវិការរដ្ឋ ចំនួន ៣០​លានរៀល ក្រោមការចោទ​ប្រកាន់ពីបទ.ជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ៦០​ដប ដែលមានទម្ងន់ ជាង ៥​គីឡូក្រាម​។ សាលក្រមនេះ ប្រកាសជាសាធារណៈ ដោយចំពោះមុខជនជាប់ចោទ និងបើកផ្លូវទុកសិទ្ធិឲ្យប្តឹឧទ្ធរណ៍ តាមកំណត់ច្បាប់​។

សូមរម្លឹកថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២ និង ៣០នាទី រសៀល កម្លាំងសមត្តកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ បានសហការ​ជាមួយគយ និងរដ្ឋាករ ប្រចាំឃ្លាំងទំនិញ (CARGO) នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃ អយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យកញ្ចប់បញ្ញើមិនប្រក្រតី ដែលផ្ញើពីទីក្រុង JOHANNESBURG ប្រទេសអាហ្វ្រិកខាងត្បូង ចូលមកកម្ពុជា តាមរយ:ក្រុមហ៊ុន DHL បង្កប់លាក់សារធាតុញៀន(រាវ)ប្រភេទ កេតាមីន( KETAMINE ) ក្នុងដបជរ័ពណ៌ស ម៉ាក ALOE GEL ចំនួន ៦០ដប មានទម្ងន់ ១០គីឡូក្រាម (គិតទាំងសំបក)។

វត្ថុតាងចាប់យកបាន រួមមាន​៖ សារធាតុញៀន កេតាមីន (KETAMIE) ៦០ដប ទម្ងន់សុទ្ធ ៥ ១៣៤.២០ ក្រាម​។ ជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ចាប់ពីពេលនោះមក​៕ ​ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ