ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ខឹង​ជនបរទេស​ទាំងនេះ​ខ្លាំង​ណាស់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​បរទេស​៣​នាក់​មិន​ព្រម​ចុះ​ពី​ឡាន​ឡើយ​ទាល់តែ​មាន​មនុស្ស​មក​ចោមរោម​មើល​ច្រើន​ទើប​ចុះ តែ​មិនមែន​ចុះ​មើល​អ្នក​របួស​ទេ បែរជា​ទៅ​មើល …

រាជធានី​ភ្នំពេញ ៖ បុរស​ជនជាតិ​បរទេស​៣​នាក់​មិន​ព្រម​ចុះ​ពី​ឡាន​ឡើយ​ទាល់តែ​មាន​មនុស្ស​មក​ចោមរោម​មើល​ច្រើន​ទើប​ចុះ តែ​មិនមែន​ចុះ​មើល​អ្នក​របួស​ទេ បែរជា​ទៅ​មើល​ឡាន​ខូច​ទៅ​វិញ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ចោមរោម​មើល​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ។ ហេតុការណ៍​នេះ​កើតឡើង​បន្ទាប់​ពី​ជនបរទេស​៣​នាក់​បាន​បើករថយន្ត​បុក​ជាមួយ​ម៉ូតូ Zoomer-X កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែ​វិ​ឆ្ឆិ​កា ឆ្នាំ​២០១៦ នៅ​ចំណុច​ខាង​មុខ​ព្រះ​បរមរាជវាំង តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ដ​ឡិច​ស៊ី​ស​៤៧០​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2I-5533 បើកបរ​ដោយ​បុរស​ជនជាតិ​បរទេស​ម្នាក់ និង​អ្នក​រួម​ដំណើរ​បុរស​២​នាក់​ទៀត​ជា​ជនជាតិ​បរទេស​ដូច​គ្នា ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ពេល​មក​ដល់​ចំណុច​កើតហេតុ​ក៏​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ Zoomer-X ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GA-7213 ជិះ​ដោយ​យុវជន​២​នាក់​ដែល​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​យុវជន​ទាំង​២​នាក់​ដែល​ជិះ​ម៉ូតូ​រង​របួសធ្ងន់ ។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​ពី​បុក​ភ្លាម​ៗ​នោះ​ជនបរទេស​មិន​ព្រម​ចុះ​មក​មើល​អ្នក​របួស​ទេ គឺ​នៅ​អង្គុយ​លើ​រថយន្ត​ធ្វើ​ព្រងើយ ទាល់តែ​មាន​មនុស្ស​មក​ចោមរោម​ច្រើន ទើប​ចុះ​មក​មើល តែ​មិន​ទៅ​មើល​ជន​រង​គ្រោះ​ទេ គឺ​មើល​រថយន្ត​របស់​ខ្លួន​ដែល​ខូច​ទៅ​វិញ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​រថយន្ដ​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ និង​រថយន្ដ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕