ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ដឹកឈើ​យ៉ាង​អនាធិបតេយ្យ​ជារៀងរាល់​យប់​​

2 ឆ្នាំ មុន
  • ក្រចេះ

ខេត្ត​ក្រ​ចេះ ៖ ដោ​យមាន​ការ​បញ្ជា​​ផ្ទាល់​ពី​លោក សាម ណាល់ អភិបាលស្រុក​ស្នួល​ និង​ជា​ប្រធាន​​​គណៈ​បញ្ជាការ​ឯកភាព​ស្រុក កាលពី​យប់​ទី២៥ ​ឩ​សភា ឆ្នាំ២០២២…

ខេត្ត​ក្រ​ចេះ ៖ ដោ​យមាន​ការ​បញ្ជា​​ផ្ទាល់​ពី​លោក សាម ណាល់ អភិបាលស្រុក​ស្នួល​ និង​ជា​ប្រធាន​​​គណៈ​បញ្ជាការ​ឯកភាព​ស្រុក កាលពី​យប់​ទី២៥ ​ឩ​សភា ឆ្នាំ២០២២ បាន​ចាត់ឱ្យលោកសឿន សូ​លី​ប៊ែ​រ អនុប្រធាន​កា​រិល័​យសេ​ដ្ឋ​កិច្ច សហការ​ជាមួយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្នួល កង​កំលាំង​អា​វុធ​ហត្ថ​ស្រុក​ស្នួល កំលាំង​បញ្ជាការ២នៃ​សេនា​តូច​លេខ៣ បាន​ចាប់​ឃាត់​រថ​យន្ត​សុាំ​ងយ៉ុង​ចំនួន​០៣​គ្រឿង​ដឹកឈើ​រអា​រប្រ​ភេទ​លេខ២( ខ្លុង) គ្មាន​លិខិតអនុញ្ញាត បញ្ជូន​ទៅ​រដ្ឋបាល​ព្រៃឈើ​។

គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ស្នួលបាន​ឲ្យដឹង​ថា កម្លាំង​សម​ត្ថ​កិច្​វ​ចម្រុះ ចុះ​បង្ក្រាប​បទល្មើ​ស ដឹកជញ្ជូន​ព្រៃឈើ​របស់​មេ​ឈ្មួញ​ជើងខ្លាំង​ឈ្មោះ​តឹង គឺ​ដឹក​ចេញពី​ស្រុក​កែវសីមា ខេត្តមណ្ឌលគីរី ឆ្ពោះ​មក​ស្រុក​ស្នួល​ខេត្តក្រចេះ ឆ្លង​ចូល​ខេត្ត​ត្បូងឃ្មុំ​ជា​រៀងរាល់​យប់ ។ តែ​ត្រូវ​បាន​ជាប់អន្ទាក់​កម្លាំង​​សហ​ការណ៍​ចម្រុះ​របស់​គណៈបញ្ជាការ​ឯកភាព​ស្រុក​ស្នួល​ ធ្វើការ​បង្ក្រាប​បាន​នៅ​ឃុំ​ស្រែចារ​ស្រុក​ស្នួល​នៅ​ចំណុ​ច​គីឡូ​ម៉ែ​ត្ត៦៦ ដោយ​ជោគជ័យ រី​ឯ​អ្នក​បើក​រថយន្ដ​រត់គេច​ខ្លួន​បាត់​ចូលព្រៃ​បាត់ ។

វត្ថុ​តាង​រួមមាន ដែល​គាត់​បាន​រួមមាន ៖១. រថយន្ត​ម៉ា​ក​សុាំ​យ៉ុង ព​ណ៑​ទឹកប្រាក់​គ្មាន​ស្លាក​លេខ​ចំនួន០១គ្រឿង , រថ​យន្ត​សុាំ​យ៉ុងព​ណ៑​ទឹកប្រាក់​មាន​ស្លាក​លេខ​ភ្នំពេញ2D-1438 ០១គ្រឿង, រថ​យន្ត​ព​ណ៑​ទឹកប្រាក់ មាន​ស្លាក​លេខ​ភ្នំពេញ2S- 4362 ០១គ្រឿង​។ វត្ថុ​តាង​​ត្រូវបាន​យក​មក​រក្សា​ទុក​នៅ​ស្នាក់​ការ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រុក​ស្នួល ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​នៃ​ច្បាប់​ស្តី​ពី​ព្រៃឈើ​។

ពាក់ព័ន្ធ​នឹង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅក្នុង​ស្រុក​ស្នួល​នេះ ប្រជាពលរដ្ឋ​បាន​សាទរ​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ​ស្រុក និង​សំណូមពរ​ឱ្យ​បន្ត​ចំណាត់ការ​បង្រ្កាប​ក្រុម​រថយន្ត​ដឹកឈើ​ទាំងអស់​ ដែល​ចរាចរណ៍​ជា​រៀងរាល់​យប់​អោយ​អស់ ព្រោះ​បើ​កលឿ​ៗ និង​បង្ក​ការ​រំខាន​ដល់​អ្នកធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ ។ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ