ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្នូរ​អាថ៌​កំបាំង​តាំង​សាកសព​ក្រៀម​ទាក់ទាញ​អ្នកទេសចរ​ទៅ​ទស្សនា

7 ឆ្នាំ មុន

«Daily Mail» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​បង្ហាញ​រូបភាព និង​រឿងរ៉ាវ​របស់​ផ្នូរ​អាថ៌​កំបាំង​នៅ​ពីក្រោម​វិហារ​មួយ​ក្នុង​ប្រទេស​ឆែក​ដែល​បើក​ឱ្យ​មហាជន​ចូល​ទស្សនា​ចាប់តាំងពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក ។

«Daily Mail» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​បង្ហាញ​រូបភាព និង​រឿងរ៉ាវ​របស់​ផ្នូរ​អាថ៌​កំបាំង​នៅ​ពីក្រោម​វិហារ​មួយ​ក្នុង​ប្រទេស​ឆែក​ដែល​បើក​ឱ្យ​មហាជន​ចូល​ទស្សនា​ចាប់តាំងពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក ។

នៅ​ពីក្រោម​វិហារ​នោះ​សាកសព​ក្រៀម​របស់​ក្រុម​អ្នកបួស​ដាក់​តម្រៀប​គ្នា​ក្នុង​លក្ខណៈ​ដាក់​ដៃ​អោប​ទ្រូង និង​សាកសព​មួយ​ចំនួន​ទៀត​ក្តាប់ដៃ​កាន់​វត្ថុ​អ្វីមួយ ។

ទីតាំង​នោះ​ជា​វិហារ​ដែល​មាន​ឈើឆ្កាង​ដ៏​សក្តិ​សិទ្ធិ ស្ថិត​នៅ​ក្រុង​ប៊័រ​ណូ ប្រទេស​ឆែក មាន​អាយុ​ច្រើន​រយ​ឆ្នាំ​មក​ហើយ ។ ចំណែក​បន្ទប់ក្រោមដី​ដែល​ធ្វើ​ជា​ផ្នូរ​នោះ រចនា​ពី​ដី​និង​មាន​បំពង់​ដើម្បី​ឱ្យ​មាន​ខ្យល់​ចេញចូល ។

ផ្នូរ​អាថ៌​កំបាំង​នោះ​បញ្ចុះសព​ព្រម​គ្នា​ច្រើន​ជាង២០០​សព ប៉ុន្តែ​នៅ​មាន​ទ្រង់ទ្រាយ​ល្អ​ត្រឹមតែ២៤​ប៉ុណ្ណោះ ។ បច្ចុប្បន្ន​បាន​បើក​ជា​កន្លែងទេសចរណ៍​ដោយ​មាន​តែង​លម្អរូប​សំណាកតាម​ស្ថាបត្យកម្ម​បា​រ៉ុ​ក (Baroque) នៅ​ឆ្នាំ​១៧៦៥ ប៉ុន្តែ​អ្វី​ដែល​ទាក់ទាញ​អ្នកទេសចរ​ឱ្យទៅ​ទស្សនា គឺ​សាកសព​ក្រៀម​៕