ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត! ទាំងអ្នក​លួច​ទាំង​អ្នក​ទិញ​ជាប់​ខ្នោះ​បញ្ជូនទៅតុលាការ​ទាំង​​២​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ ជនសង្ស័យ​ចំនួ​ន០២នាក់​ដែល​ម្នាក់​ខ្ចី​ម៉ូតូ​គេ​ស៊ីដាច់​យក​ទៅ​បញ្ចាំ និង​ម្នាក់ទៀត​អ្ន​ក​ទ​ទួល​ផល​ចោរកម្ម ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿ​ង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២៥ ឧស​ភាព នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ក្រោយ​បញ្ចប់​ការ​សួរនាំ​។…

ខេត្តបាត់ដំបង ​៖ ជនសង្ស័យ​ចំនួ​ន០២នាក់​ដែល​ម្នាក់​ខ្ចី​ម៉ូតូ​គេ​ស៊ីដាច់​យក​ទៅ​បញ្ចាំ និង​ម្នាក់ទៀត​អ្ន​ក​ទ​ទួល​ផល​ចោរកម្ម ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿ​ង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២៥ ឧស​ភាព នេះ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ក្រោយ​បញ្ចប់​ការ​សួរនាំ​។

តាមរយៈ​របាយ​កា​រណ៍ លោក ឈឿង គឹ​ម​សុ​ង ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​ឲ្យដឹង​ថា ជនសង្ស័យ​ទាំង០២នាក់ ម្នាក់ឈ្មោះ​ ប៉េ សីហា ហៅ​ខ្វាក់ អាយុ៣៨ឆ្នាំ នៅ​ភូមិ​រំចេក៤ សង្កាត់​រតនៈ ក្រុ​ង​បាត់ដំបង (អ្នកខ្ចី​ម៉ូតូ​យក​ទៅ​បញ្ចាំ) និង​ម្នាក់ទៀត​ឈ្មោះ អ៊ូច សា​រ៉េ​ន អាយុ៥៣ឆ្នាំ នៅ​ភូមិ​សំរោងក្នុ​ង ឃុំ​សំរោងក្នុ​ង ស្រុក​ឯកភ្នំ (អ្ន​ក​ទ​ទូល​ផល​ចោរកម្ម)។

លោក​បាន​ប្រាប់​ថា ជន​ទាំង០២នាក់ ត្រូវ​បាន​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃទី ២២ ឧសភា ដោយ​យោង​លើ​បណ្ដឹង​ជនរងគ្រោះ​ឈ្មោះ ខៀវ សុ​ថា ប្រុស​អាយុ៤៤ឆ្នាំ នៅ​ភូមិ​សូភី​២ សង្កាត់​រតនៈ ដែល​បាន​ប្ដឹង​ចោទ​ឈ្មោះ ប៉េ សីហា ពី​រឿង​ខ្ចី​ម៉ូតូ​គាត់ ហើ​យ​ស៊ីដាច់​យក​ទៅ​បញ្ចាំ​។ បើ​តាម ជន​រងគ្រោះ ខៀវ សុ​ថា បាន​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ថ្ងៃទី ១៣ ឧសភា ឈ្មោះ ប៉េ សីហា បាន​ខ្ចី​ម៉ូតូ​គាត់​ជិះ ដោយ​ប្រាប់​ថា ទៅ​ហូប​អី​មួយ​ភ្លែត តែ​ក្រោយ​បាន​ម៉ូតូ​ដល់​ដៃ ជន​នេះ​បាន​ជិះ​ទៅ​រហូត​បាត់​ឈឹង ​។

គាត់​បាន​បញ្ជាក់​ថា ក្រោយមក​ទើប​គាត់​ដឹង​ថា ឈ្មោះ សីហា បាន​យក​ម៉ូតូ​គាត់​ទៅ​បញ្ចាំ​នៅផ្ទះ​ឈ្មោះ អ៊ូច សា​រ៉េ​ន នៅ​ភូមិ​សំរោងក្នុ​ង ឃុំ​សំរោងក្នុង ស្រុក​ឯកភ្នំ ទើប​គាត់​ដាក់​បណ្ដឹង​ទៅ​ការិ​យាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ឲ្យ​ជួយ​ចាត់វិធានការ​តែម្ដង​ ។ លោក ឈឿង គឹ​ម​សុង បាន​និយាយ​ថា ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ប៉េ សីហា លោកស្នងការ ដែល​មានការ​ឯកភាព​ពី​តំណាង​អយ្យការ​ផង បាន​បញ្ជា​ឲ្យ​ធ្វើការ​ឆែកឆេរ​ទី​តាំង​ទ​ទូល​បញ្ចាំ​របស់​ឈ្មោះ អ៊ូច សា​រ៉េ​ន រហូត​រក​ឃើញ​ម៉ូតូ​ជាច្រើន​គ្រឿង នៅក្នុង​ទីតាំង​នេះ ដែល​មាន​គ្មាន​ឯកសារ​ច្បា​ស់លាស់​ ។

ទី​បញ្ចប់ ទាំង​អ្នកខ្ចី​ម៉ូតូ​គេ​យក​ទៅ​បញ្ចាំ និង​ទាំង​អ្ន​ក​ទ​ទូល​បញ្ចាំ ត្រូវ​លោកស្នងការ និង​លោក​ព្រះរាជអាជ្ញា​បញ្ជា​ឲ្យ​ឃាត់ខ្លួន​ទាំ​ង​អស់ និងត្រូវ​ដកហូត​ម៉ូតូ​ចំនួន៩គ្រឿង យក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ឯកសារ​ពាក់ព័​ន្ធ និង ស្វែងរក​ម្ចាស់​។ បើ​តាម​របាយ​កា​រណ៍​សមត្ថកិច្ច ម៉ូតូ​ដែល​ត្រូវ​ដកហូត​មាន ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​ចំនួន០៦គ្រឿង និង ម៉ូតូ​ម៉ាក​ស្កុប​ពី​ចំនួន០៣គ្រឿង​ ។

​លោក ឈឿង គឹ​ម​សុង បាន​បញ្ជាក់​ថា ម៉ូតូ​ទាំង៩គ្រឿង ដែល​ត្រូវ​បាន​ដកហូត​នេះ គ្មាន​ឯកសារ​បញ្ជាក់​ច្បាស់លាស់​ទេ ដែល​ម្ចាស់​ទីតាំង​ឈ្មោះ អ៊ូច សា​រ៉េ​ន ទ​ទួល​បញ្ចាំ​ពី​ជនសង្ស័យ​ក្នុង​តំលៃ​ថោ​កៗ តែ​ការប្រាក់​ខ្ពស់​ស្មើ​នឹង​ពាក់​កណ្ដាលនៃ​តំលៃ​បញ្ចាំ​។ ទោះ​យ៉ាងណា ពេលនេះ​មន្រ្តី​ជំនា​ញ បាន​កសាង​សំណុំរឿង បញ្ជូន​ទាំង​អ្នក​ស៊ីដាច់​ម៉ូតូ​គេ​យក​ទៅ​បញ្ចាំ ទាំង​អ្ន​ក​ទ​ទូល​ផល​ចោ​រកម្​ម ទៅ​ប្រគល់​ជូន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ