ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ឃឹមថា ខេត្តព្រះសីហនុ លែងលិចទឹក ដោយសារទឹកភ្លៀងទៀតហើយ ក្រោយស្តារ​ប្រព័ន្ធអូរប្រឡាយជិត ៣០គីឡូម៉ែត្រ

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះសីហនុ​៖​ មន្ទីរសាធារណការ និងដឹក​ជញ្ជូន ខេត្តព្រះសីហនុ បានអភិវឌ្ឍន៍ និងស្តារប្រព័ន្ធ​អូរប្រឡាយជិត ៣០គីឡូម៉ែត្រ ក្នុងខេត្ត ដើម្បីបញ្ចៀសការជន់លិច ដោយសារជំនន់ទឹក​ភ្លៀង…

ខេត្ត​ព្រះសីហនុ​៖​ មន្ទីរសាធារណការ និងដឹក​ជញ្ជូន ខេត្តព្រះសីហនុ បានអភិវឌ្ឍន៍ និងស្តារប្រព័ន្ធ​អូរប្រឡាយជិត ៣០គីឡូម៉ែត្រ ក្នុងខេត្ត ដើម្បីបញ្ចៀសការជន់លិច ដោយសារជំនន់ទឹក​ភ្លៀង នារដូវវស្សា ហើយបានប្រែក្លាយខេត្តនេះ កាន់តែមានសោភ័ណភាព និងអនាម័យ​បរិស្ថានយ៉ាងស្រស់ស្អាត។

លោក បូរី វង្សសានិត ប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ បានមាន​ប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌​មានវិទ្យុជាតិកម្ពុជាថា កាលពីប៉ុន្មានឆ្នាំមុន ខេត្តព្រះសីហនុ តែងទទួលរងនូវជំនន់ទឹក​ភ្លៀង នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ ដោយសារតែមានការកើនឡើងយ៉ាងគំហុកនៃការវិនិយោគ បានធ្វើឱ្យមាន​ការកកស្ទះនូវ​សំរាមជាច្រើន តាមប្រព័ន្ធលូមួយចំនួន ក្នុងខេត្ត ដែលបង្កជាបញ្ហាលំបាកដល់ការរស់នៅ និងការប្រកប​របរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ​។

លោកប្រធានបានបន្តថា ដោយមើលឃើញពីការលំបាករបស់ប្រជាពល​រដ្ឋនេះហើយ ទើប​អាជ្ញាធរពាក់ព័ន្ធបានខិតខំប្រឹងប្រែងរកដំណោះស្រាយល្អប្រសើរមួយចំនួន ដោយមានទំាង​ការស្តារប្រព័ន្ធលូ ដែលមានសំរាមកកកុញ ជួសជុសប្រព័ន្ធលូ ដែលខូចខាត ជាពិសេស​រៀបចំប្រព័ន្ធបណ្តាញលូថ្មីមួយចំនួនទៀត ដែលមានប្រវែងសរុប ២៧គីឡូម៉ែត្រ នៅតាម​តំបន់នានា ក្នុងខេត្តព្រះសីហនុ ដើម្បីបញ្ចៀសការជន់លិចលំនៅដ្ឋានប្រជាពល​រដ្ឋ និងធ្វើឱ្យខេត្ត មានសោភ័ណភាពស្អាត អនាម័យបរិស្ថានល្អ ហើយពុំមានការជន់លិចដោយជំនន់ទឹកភ្លៀង ដូចពេលមុនៗឡើយ​។

លោក​បញ្ជាក់ថា​ «​យើងចាប់ផ្ដើមស្ដារអូរប្រឡាយត្រឡប់មក​វិញ ដែលមានចំនួន ៥ខ្សែ ប្រវែង​សរុប ២៧គីឡូម៉ែត្រ ដើម្បីបញ្ចៀសការលិចលង់នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ហើយ​បន្ទាប់ពីយើងបានស្ដារហើយជាលទ្ធផលកន្លងមកនេះ កាលពីឆ្នាំមុន ក៏មានភ្លៀងធ្លាក់ច្រើនដែរ ប៉ុន្តែការលិចលង់ ត្រូវបានកាត់បន្ថយដោយនៅសល់តែរយៈពេលតិចក៏ហូរច្រោះទៅអស់ នៅ​ពេល​ដែលរាំងភ្លៀងបន្តិច គឺទឹកចាប់ផ្ដើមហូរទៅអស់ដូចគ្នាដែរ ដែលខុសពីមុននៅពេល​ដែលយើងមិនទាន់បានស្ដារ និងកែលម្អអ្វីទាំងអស់នោះ​។ ដូច្នេះមកដល់បច្ចុប្បន្ននេះ គឺមិនមាន​ករណីដូចកាលពីប៉ុន្មានឆ្នាំមុនៗកើតឡើងទៀតទេ ដោយសារតែយើងបានអភិវឌ្ឍរួចរាល់ »។

លោកប្រធានមន្ទីរសាធារណ ការនិងដឹកជញ្ជូនខេត្តព្រះ​សីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាននៅតាមបណ្ដាអូរប្រឡាយ សូមកុំចាក់ដីលុបតាមមាត់ប្រឡាយ កុំសាង​សង់​សំណង់រឹងនានាទៅលើអូរប្រឡាយ កុំទុកដាក់សំរាមនៅតាមមាត់ប្រឡាយ ជាពិសេស​សំបកដប ថង់ប្លាស្ទិក ព្រោះរបស់ទាំងនេះជាបច្ច័យអាក្រក់ធ្វើឱ្យមានការកកស្ទះប្រព័ន្ធលូ ដូច្នេះ​ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមការណែនាំរបស់អាជ្ញាធរក្នុងមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាឱ្យខេត្តព្រះសីហនុ នៅតែមានភាពស្រស់ស្អាត និងទាក់ទាញភ្ញៀវ​ទេសចរ និងវិនិយោគិន​។

សូមបញ្ជាក់ថា ការងារស្តារអូរប្រឡាយធម្មជាតិ ចំនួន ៥​ខ្សែ ប្រវែងសរុបជាង ​ឡូម៉ែត្រ រួមមាន ការសាង សង់លូប្រអប់ប្រវែងសរុប ១,៤៣៦ម៉ែត្រ ដែលមាន ២ កំណាត់ ដែលកំណាត់ទី១ លូប្រអប់ទំហំ ២,៥មx៣ម ប្រវែង ១,០៣៥ម៉ែត្រ ចាប់ពីផ្លូវលេខ៨១៨៨ ដល់កែងអូរស្តេចមឹក និងកំណាត់ទី២ មានទំហំ២មx៤ម ប្រវែង ៤០០ម៉ែត្រ និងទបង្ហូរទឹក ប្រវែង ៣០ម៉ែត្រ ចាប់ពីស្ពានអូរស្តេចមឹក ដល់សមុទ្រ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ