ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Joe Biden ប្រកាស​ថា​អា​មេ​រិ​ក​គ្មាន​ផ្លាស់​ប្តូរ​គោលនយោបាយ​ចំពោះ​តៃវ៉ាន់​នោះ​ទេ

1 ឆ្នាំ មុន

អាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក Joe Biden បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ ទី​​២៤ ឧសភា នេះ​ថា

អាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក Joe Biden បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ ទី​​២៤ ឧសភា នេះ​ថា មិន​មានការ​ផ្លាស់​ប្តូរ​ចំពោះ​គោលនយោបាយ​យុទ្ធសាស្ត្រ​អា​មេ​រិ​ក​ស្តី​ពី​តៃវ៉ាន់​នោះ​ទេ​។ ការ​ថ្លែង​របស់​លោក​កើតឡើង​មួយ​ថ្ងៃ បន្ទាប់​ពី​លោក​បាន​ធ្វើ​ឲ្យ​ចិន​ខឹងសម្បារ​យ៉ាង​ខ្លាំង​នៅ​ពេល​លោក​និយាយ​ថា អា​មេ​រិ​ក​នឹង​ប្រើ​កម្លាំង​ទ័ព​ជួយ​ការពារ​តៃវ៉ាន់​ប្រ​សិ​មានការ​វា​.​យ​ប្រហារ​ពី​ចិន​។

បញ្ហា​របស់​តៃវ៉ាន់​ត្រូវ​បាន​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល Quad នៅ​ទីក្រុង​តូ​ក្យូ​ដែល​មាន​មេដឹកនាំ​មក​ពី​អា​មេ​រិ​ក ជប៉ុន អូស្ត្រាលី និង​ឥណ្ឌា​ចូលរួម​។ ក្នុង​កិច្ចប្រជុំ មេដឹកនាំ​ប្រទេស​ទាំងអស់​បាន​សង្កត់ធ្ងន់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ពួក​គេ​ក្នុង​ការ​ធានា​ឲ្យ​មាន​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ភិ​ច​សេរី និង​បើកចំហរ​ក្នុង​ការ​ប្រឈម​មុខ​ជាមួយនឹង​ចិន​។

មេដឹកនាំ​ប្រទេស​ទាំង ៤​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​រួម​ថា ពួក​គេ​បាន​ពិភាក្សា​គ្នា​អំពី​ការ​ឆ្លើយ​តប​រៀង​ៗ​ខ្លួន​ចំពោះ​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​វិបត្តិ​មនុស្សធម៌​ដែល​កំពុង​បន្ត​។

នាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​ថ្លែងប្រាប់​ស​ន្និ​សិ​ទ​សារព័ត៌មាន​ថា មេដឹកនាំ​ទាំងអស់ រួម​មាន​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi បាន​ចែករំលែក​ពី​ការ​ព្រួយបារម្ភ​របស់​ពួក​គេ​អំពី​បញ្ហា​របស់​អ៊ុយ​ក្រែ​ន ហើយ​មេដឹកនាំ​ទាំង ៤​បាន​យល់​ស្រប​ពីសារ​សំខាន់​នៃ​និ​តិ​រដ្ឋ អធិបតេយ្យភាព និង​បូរណៈភាព​ទឹកដី​។

នៅ​ថ្ងៃ​អង្គារ​នេះ លោក Joe Biden ត្រូវ​បាន​អ្នក​សារព័ត៌មាន​សាកសួរ​ថា​តើ​មានការ​ផ្លាស់​ប្តូរ​ចំពោះ​គោលនយោបាយ​អា​មេ​រិ​ក​អំពី​កោះ​តៃវ៉ាន់​ដែរ​ឬទេ? លោក​ឆ្លើយ​តប​ថា «​គ្មាន​ទេ​»​។

លោក​ថ្លែង​បន្ទាប់​ពី​កិច្ចប្រជុំ​ជាមួយនឹង​មេដឹកនាំ Quad ដូច្នេះ​ថា «គោលនយោបាយ​មិន​ផ្លាស់​ប្តូរ​អ្វី​ទាំងអស់​។ ខ្ញុំ​បញ្ជាក់​ពី​រឿង​នេះ​នៅ​ពេល​ដែល​ខ្ញុំ​ធ្វើ​សេចក្តីថ្លែងការណ៍​កាលពី​ម្សិលមិញ​»​។

សូម​បញ្ជាក់​ថា មហា​យក្ស​ចិន​តែង​ចាត់​ទុក​កោះ​តៃវ៉ាន់​ជា​ផ្នែក​មួយ​របស់​ខ្លួន និង​បាន​ប្រកាស​រួបរួម​គ្នា​វិញ​នៅ​ថ្ងៃ​ណាមួយ ប៉ុន្តែ​មេដឹកនាំ​កោះ​តៃវ៉ាន់​បាន​ប្រកាស​ថា​ខ្លួនឯង​រដ្ឋ​ឯករាជ្យ និង​បាន​ប្រកាស​ពី​ការ​ប្តេជ្ញា​ចិត្ត​ការពារ​ទឹកដី និង​សេរីភាព​របស់​ប្រជាជន​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ