ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកការទូត​រុ​ស្ស៊ី​នៅ​ស្វី​ស​លាលែង​ដើម្បី​ជំទាស់​នឹង​ការ​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន

1 ឆ្នាំ មុន

រុស្ស៊ី ៖ អ្នកការទូត​ម្នាក់​នៅ​បេស​កម្ម​អចិន្ត្រៃយ៍​របស់​រុ​ស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​ស្ថិត​ក្នុង​ទីក្រុង​

រុស្ស៊ី ៖ អ្នកការទូត​ម្នាក់​នៅ​បេស​កម្ម​អចិន្ត្រៃយ៍​របស់​រុ​ស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​ស្ថិត​ក្នុង​ទីក្រុង​ហ្សឺ​ណែវ (Geneva) ប្រទេស​ស្វី​សបាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​ ទី​​​​២៣ ឧសភា ម្សិលមិញ​ថា លោក​បាន​លាលែង​ពី​តំណែង​ដោយសារ​តែ​មិន​យល់​ស្រប​ទៅ​នឹង​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។

លោក Boris Bondarev ដែល​ប្រកាស​ខ្លួនឯង​នៅ​លើ​បណ្តាញ​សង្គម LinkendIn ថា​ជាទី​ប្រឹក្សា​នៅ​បេសកកម្ម​អចិន្ត្រៃយ៍​របស់​រុ​ស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​ដែល​ធ្វើ​កិច្ចការ​លើ​ការ​គ្រប់គ្រង​អា​វុ​.​ធ បាន​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន Reuters ដូច្នេះ​ថា «​ខ្ញុំ​ទៅ​បេសកកម្ម​ដូច​អ្នក​ផ្សេង​ទៀត​ដែរ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ហើយ​ខ្ញុំ​បាន​បញ្ជូន​លិខិត​លាលែង​របស់ខ្ញុំ និង​បាន​ដើរ​ចេញ​ក្រៅ​»​។

លោក​ថ្លែង​ទៀត​ថា «ខ្ញុំ​ចាប់ផ្តើម​ស្រមៃ​ពី​រឿង​នេះ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ប៉ុន្តែ​ទំហំ​នៃ​គ្រោះ​មហន្តរាយ​នេះ​បាន​ជំរុញ​ឲ្យ​ខ្ញុំ​ធ្វើ​វា​»​។ ការ​ថ្លែង​នេះ​លោក​ចង់​សំដៅ​ទៅ​លើ​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី ២៤ ខែកុម្ភៈ​។

លោក​បន្ថែម​ថា លោក​បាន​លើក​ឡើង​ពី​ការ​ព្រួយបារម្ភ​អំពី​ការ​ឈ្លានពាន​ជាមួយនឹង​បុគ្គលិក​ស្ថានទូត​ជា​ច្រើន​ដង​រួច​មក​ហើយ ប៉ុន្តែ​លោក​ត្រូវ​គេ​ប្រាប់​ឲ្យ​បិទ​មាត់​។

«​ខ្ញុំ​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​បិទ​មាត់​ដើម្បី​ជៀសវាង​ការ​ប៉ះពាល់​»​។

មិន​ទាន់​មានការ​ធ្វើ​អត្ថាធិប្បាយ​ភ្លាម​ៗ​នោះ​ទេពី​បេសកកម្ម​អចិន្ត្រៃយ៍​របស់​រុ​ស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ