ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​បេសកកម្ម​ស៊ី​ហ្គេ​ម​របស់​កម្ពុជា​វាយតម្លៃ​ថា​កីឡា​ខ្លះ​នៅ​ខ្សោយ​ត្រូវ​រៀបចំ​ឡើង​វិញ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយ​បេសកកម្ម​ស៊ី​ហ្គេ​ម​របស់​កម្ពុជា​ឯកឧត្តម​វ៉ា​ត់​ ចំរើន​ បាន​វាយតម្លៃ​ថា

រាជធានី​ភ្នំពេញ ៖ នាយ​បេសកកម្ម​ស៊ី​ហ្គេ​ម​របស់​កម្ពុជា​ឯកឧត្តម​វ៉ា​ត់​ ចំរើន​ បាន​វាយតម្លៃ​ថា
តាម​​រយៈ​ស៊ី​ហ្គេ​ម​នៅ​វៀតណាម​លើក​នេះ​មាន​ប្រភេទ​កីឡា​ខ្លះ​នៅ​ខ្សោយ​នៅឡើយ​ដោយ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូ​ល ។ ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣១ នេះ កម្ពុជា​ធ្វើ​បាន​សមិទ្ធផល​មេដាយមាស​៩ ប្រាក់​១៣ និង​សំរឹទ្ធ​៤១ សរុប​ចំនួន​៦៣​គ្រឿង ក្នុង​នោះ​កម្ពុជា​បាន​បញ្ជូន​កីឡា​ចំនួន​៣៣​ប្រភេទ​ទៅ​ចូលរួម​។ សម្រាប់​ការ​ចូលរួម​លើក​នេះ កម្ពុជា​បាន​បំបែក​ឯតទគ្គ​កម្ម​ចំនួន​មេដាយ​ច្រើន​ជាង​ឆ្នាំ​២០១៩ ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​ហ្វី​លី​ពី​ន​។ ទោះបី​យ៉ាងណា ឯកឧត្តម​បាន​វាយតម្លៃ​ថា កម្ពុជា​ក៏​នៅ​មាន​ប្រភេទ​កីឡា​ខ្លះ ហាក់​មាន​ភាព​ទន់ខ្សោយ​នៅឡើយ​។

ឯកឧត្ដម​នាយ​បេសកកម្ម​បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ការ​កត់សម្គាល់​របស់​ប្រតិភូ​កីឡាករ​កីឡាការិនី​កម្ពុជា​របស់​យើង​ចូលរួម​ស៊ី​ហ្គេ​ម​លើក​នេះ​យើង​ឃើញ​ថា អ្វី​ដែល​យើង​ទទួល​បានជា​លទ្ធផល គឺ​យើង​បាន​បំបែក​ឯតទគ្គ​កម្ម​ចំនួន​មេដាយ​ច្រើន​ជាង​កាល​ស៊ី​ហ្គេ​ម​មុន​ៗ​។ រហូត​មក​ដល់​ពេល​នេះ យើង​សរុប​មេដាយ​ដែល​ទទួល​បាន គឺ​មាន​ចំនួន​៦៣​មេដាយ ដែល​យើង​មាន​មាស មាន​ប្រាក់ មាន​សំរឹទ្ធ ក្នុង​នោះ​យើង​ក៏​បានឃើញ​មេដាយមាស​របស់​យើង បាន​កើនឡើង​រហូត​ដល់​៩​មេដាយ បើ​ធៀប​ឆ្នាំ​២០១៩ យើង​បាន​តែ​៤​មេដាយមាស​ទេ​។

អ្វី​ដែល​យើង​កត់សម្គាល់​មួយទៀត គឺ​ចំនួន​មេដាយ​ប្រាក់​របស់​យើង​ក៏​ឡើង​ជាង​១០​ដែរ គឺ​១៣​មេដាយ​ប្រាក់ ហើយ​ក្នុង​ចំណោម​១៣​មេដាយ​ប្រាក់​នេះ​យើង​នឹង​រុញ​វា​ឲ្យ​ទៅ​ជា​មេដាយមាស សម្រាប់​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​យើង​ធ្វើ​ជា​ម្ចាស់ផ្ទះ​។ ចំនួន​៦៣​មេដាយ​នេះ​គឺ​យើង​មាន​បំណង​ចង់​រុញ​វា​ឲ្យ​ទៅ​ជា​មេដាយមាស​ទាំងអស់​ដែល​សរុប​ខ្ទង់​៥០​ទៅ​៦០​នេះ​ហើយ​។ ទាំងនេះ​ជា​យុទ្ធសាស្ត្រ​ដែល​យើង​កំពុង​តែ​ធ្វើ​ឲ្យ​មាន​សក្ដានុពល​ដោយ​ក្នុង​នាម​ម្ចាស់ផ្ទះ​ធ្វើ​យ៉ាងណា​រៀបចំ​ឲ្យ​ដល់​កម្រិត​នៃ​ការ​រៀបចំ​របស់​យើង​។

ជា​ទូទៅ​យើង​ឃើញ​ថា ការ​វាយតម្លៃ​ក៏​ដូច​ជា​រៀបចំ​ប្រកួត​តាម​បែប​បច្ចេកទេស​នៅ​ប្រទេស​វៀតណាម​នេះ យើង​វាយតម្លៃ​ជា​រួម​ថា គ្រប់​ប្រភេទ​កីឡា​ដែល​យើង​បាន​មក​ចូលរួម​ប្រកួត​នេះ មាន​ប្រភេទ​កីឡា​ខ្លះ​នៅ​ទន់ខ្សោយ​នៅឡើយ គឺ​ធ្លាក់​នៅ​វគ្គ​ជម្រុះ​ដំបូង​នៅឡើយ​។ ក្នុង​ចំណោម ៣៣​ប្រភេទ​កីឡា មាន​២០​ប្រភេទ​កីឡា​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ហ្នឹង​បាន​ល្អ ហើយ​ឈាន​ទៅ​ដល់​ការ​ប្រកួតប្រជែង​យក​មេដាយ​បើ​ទោះ​ប្រភេទ​កីឡា​ខ្លះ​មិន​បាន​មេដាយ​ក៏​អាច​ឆ្លង​ផុត​ជុំ​ទី​១ ជុំ​ទី​២​បាន​ដែរ​។

មាន​២​ភាគ​៣​ក្នុង​ចំណោម​ប្រភេទ​កីឡា​ទាំងអស់​ដែល​យើង​អាច​ស្ថិត​ក្នុង​កម្រិត​ប្រកួតប្រជែង​ជាមួយ​គេ​បាន​។ ដូច្នេះ​នៅ​សល់​១​ភាគ​៣​ទៀត​ដែល​មិន​ទាន់​ល្អ​នៅឡើយ ហើយ​យើង​ក៏​បាន​មើលឃើញ​ដែរ​នូវ​អ្វី​ដែល​ជា​ចំណុច​ខ្វះខាត និង​អ្វី​ដែល​ជា​ចំណុច​លេចធ្លោ​របស់​យើង ក្នុង​ការ​សម្រេច​បាន​ក្នុង​ទិស​ដៅ​រុញ​បន្ថែម​ឲ្យ​ទទួល​បាន​គុណ​ផល​ក្នុង​ពេល​ឆាប់​ៗ​បាន​។

ឯកឧត្ដម​វ៉ា​ត់ ចំរើន បាន​បន្ថែម​ថា ក្នុង​នាម​នាយ​បេសកកម្ម​បាន​វិភាគ​ហើយ​អ្វី​ដែល​ជា​ចំណុច​ខ្វះខាត​ដែល​ត្រូវ​រៀបចំ​ឡើង​វិញ​។ បើ​និយាយ​តាម​បែប​បច្ចេកទេស​និង​ការ​សង្កេត​ក្នុង​នាម​ជា​អ្នកជំនាញ​ឯកទេស​វិជ្ជាជីវៈ​កីឡា ឃើញ​ថា កម្ពុជា​នៅ​មាន​ភាព​ខ្វះខាត​ផ្នែក​គុណភាព​កម្លាំងកាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ