ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឹង​ងើប​ពី​បំណុល​យ៉ា​ង​ត្រដាបត្រដួស​ជិ​ត២០ ឆ្នាំ​ពឹង​លើ​កា​រ​ដាំ​បន្លែ​វិល​ជុំលើ​ផ្ទៃដី​ជួល​​គេ​​

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ «បើ​គិ​ត​ត្រឹម​ថ្ងៃ​នេះ ជិត២០ឆ្នាំ​កន្លងមក​ហើ​យ ដែល​គ្រួសា​រ​ខ្ញុំ​រស់​ពឹង​លើ​កា​រ​ដាំ​បន្លែ​លក់​វិល​ជុំលើ​ផ្ទៃដី​ជាង​កន្លះ​ហិកតា​ ដែល​ខ្ញុំ​បាន​ជួល​ពី​អ្នកភូ​មិជាមួយនឹង​បំណុល​រុំកោះ​។ ប៉ុន្តែ​ពេលនេះ ​ខ្ញុំ​ដោះបំណុល​គេ​បាន​ស្ទើ​រ​ទាំងស្រុងហើ​យ ដោយ​ពឹង​លើ​មុ​ខរបរ​ដាំ​បន្លែ​លក់​វិល​ជុំ​នេះឯង តែ​ខ្ញុំ​ប្រឹង​ងើប​ចេញពី​បំណុល​នេះ​យ៉ាង​ត្រដាបត្រដួស​បំផុត»។…

ខេត្តបាត់ដំបង ​៖ «បើ​គិ​ត​ត្រឹម​ថ្ងៃ​នេះ ជិត២០ឆ្នាំ​កន្លងមក​ហើ​យ ដែល​គ្រួសា​រ​ខ្ញុំ​រស់​ពឹង​លើ​កា​រ​ដាំ​បន្លែ​លក់​វិល​ជុំលើ​ផ្ទៃដី​ជាង​កន្លះ​ហិកតា​ ដែល​ខ្ញុំ​បាន​ជួល​ពី​អ្នកភូ​មិជាមួយនឹង​បំណុល​រុំកោះ​។ ប៉ុន្តែ​ពេលនេះ ​ខ្ញុំ​ដោះបំណុល​គេ​បាន​ស្ទើ​រ​ទាំងស្រុងហើ​យ ដោយ​ពឹង​លើ​មុ​ខរបរ​ដាំ​បន្លែ​លក់​វិល​ជុំ​នេះឯង តែ​ខ្ញុំ​ប្រឹង​ងើប​ចេញពី​បំណុល​នេះ​យ៉ាង​ត្រដាបត្រដួស​បំផុត»។

នេះ​ជា​ពុំ​នោល​របស់​គ្រួសារ​កសិ​ករ​មួយ ដែល​មាន​អាជីព​ដាំ​បន្លែ​លក់​វិល​ជុំ នៅ​ជាយក្រុង​បាត់​ដំបង ​។ នៅក្នុង​ខ្ទម​ចំការ ក្រោម​ដំបូលស័ង្កសី​សង់​ជាប់​ប្រឡាយ​ទឹក​ស្អុយ នា​រសៀល​ថ្ងៃទី​២៣ ឧសភា អ្នកស្រី ឆន សា​រីន ហៅ​ជាវ ហាក់​កំពុង​មមារញឹក​យ៉ាង​ខ្លាំង ជាមួយនឹង​កូ​នស្រី​វ័យ​ជំទង់​០២នាក់​ទៀត នាំគ្នា​អង្គុយ​លាស់​ស្លឹក​បន្លែ​ដើម «ភ្លៅកង្កែប» រួច​ចង​ជា​បាច់​ៗ​ថ្លឹង​លក់​ឱ្យ​ម៉ូយ ​។

ជាមួយនឹង​ការងារ​ដ៏​មមារញឹក​នេះ អ្នកស្រី ជាវ ឆ្លៀត​ជជែក​លេង​អំពី​មុខរបរ​ដាំ​បន្លែ​របស់​គាត់​ជាមួយ​កោះសន្តិភាព​បណ្ដើរ​យ៉ាង​ដូច្នេះ​ថា «ថ្ងៃនេះ ម៉ូយ​កុំ​ម៉្មង់​ទិញ​បន្លែ​ដើម«ភ្លៅកង្កែប»ជាច្រើន​គីឡូ​។ ដូច្នេះហើយ​ទើប​ខ្ញុំ និង​កូន​ៗ​ស្រូត​ធ្វើ​តែ​បន្លែ «ភ្លៅកង្កែប» នេះ មិនបាន​កាត់​បន្លែ​ផ្សែង​លក់​ទេ» ។ បើ​តាម​ការ​បរិយាយ​របស់​កសិករ​វ័យ៤០ឆ្នាំ​រូប​នេះ​បាន​ប្រាប់​ថា គាត់​មិន​ដាំ​តែ​បន្លែ​«ភ្លៅ​កង្កែប»​មួយ​មុខ​នេះ​ទេ គឺ ដាំ​ច្រើនមុខ​ណាស់ តែ​ដាំ​វិល​ជុំ​ក្រោយពេល​ប្រមូល​ផល​រួច​ម្ដង​ៗ​ ។ ដំណាំ​ដែល​គាត់​ដាំ​ គឺ​តម្រូវ​តាម​ទីផ្សារ តែ​ពេលខ្លះ​ក៏​ខុស​ដែ​រ នៅពេល​ណា​ឈ្មូញ​សម្រុ​ក​នាំ​បន្លែ​ចូល​ពី​ប្រ​ទេស​ជិតខាង​ច្រើនពេក​។

ដំណាំ​ដែល​គាត់ និង​កសិករ​ដទៃទៀត​និយម​ដាំ​ជាយ​ៗ​ភូមិ​នេះ មាន​ដូចជា ជីគ្រប់មុខ ស្ពៃ​តឿ ស្ពៃចង្កឹះ ភ្លៅកង្កែប ស្ពៃក្ដោប និង ស្ពៃ​ផ្កា ។​ល​។ អ្នកស្រី ឆន សា​រីន ហៅ ជាវ និង ស្វាមី មានកូន​ស្រី​ចំនួ​ន០៣នាក់​រស់​ក្នុង​បន្ទុក ​។ បច្ចុប្បន្ន គ្រួសារ​អ្នកស្រី​រស់នៅ ក្នុង​ភូមិ​ចំការ​សំរោ​ង២ សង្កាត់​ចំការ​សំរោ​ង ក្រុង​បាត់ដំបង​។ សព្វថ្ងៃ​ គេ​សង្កេតឃើញ​មាន​កសិករ​រស់នៅ​ក្នុង​ភូមិ​ចំនួន០២ ក្នុង​សង្កាត់​នេះ កំពុង​និយម​ដាំ​បន្លែ​វិល​ជុំ​នេះ​លក់​លើ​ទីផ្សារ គឺភូមិ​ចំការ​សំរោង១ និង ភូមិ​ចំការ​សំរោង២ នេះឯង ​។ អ្នកស្រី សា​រីន បាន​រំលឹក​ពី​ប្រវត្តិនៃ​ការ​ដាំ​បន្លែ​នេះ​ថា គ្រួសារ​អ្នកស្រី​បាន​ប្រកបមុខរបរ​ដាំ​បន្លែ​លក់​វិល​ជុំ​នេះ​អស់​រយះ​ពេល​ប្រមាណ១៧ឆ្នាំ​កន្លងមក​ហើយ​។

ពោល គឺចាប់តាំងពី​កូនស្រី​ច្បង​នៅ​តូច រហូតដល់​ពេលនេះ អ្នកស្រី​មានកូន​ចំនួន០៣នាក់​ហើយ​។ ប៉ុន្តែ​អ្នកស្រី​មិន​ភ្លេច​បញ្ជាក់​ទេ​ថា ផ្ទៃដី​ដែល​គ្រួសារ​អ្នកស្រី​ដាំ​បន្លែ​ចិញ្ចឹមជីវ​ភាព ដែល​មាន​ទំហំ​ធំជាង​កន្លះ​ហិកតា​បន្តិច​នោះ រហូតមកដល់​សព្វថ្ងៃ​នេះ គឺអ្នកស្រី​ជួល​គេ​ទេ​ ។ ដៃ​បេះ​សំអាត​ដើមភ្លៅ​កង្កែប​បណ្ដើរ ចង​ជា​បាច់​ៗ​ដាក់​ថ្លឹង​បណ្ដើរ នៅក្នុង​ខ្ទម​ចំការ​ដែល​សង់​ក្បែរ​មាត់​ប្រឡាយ ជាមួយនឹង​កូនស្រី​វ័យ​ជំទង់០២រនា​ក់ អ្នកស្រី ឆន សា​រីន បាន​រៀបរាប់​អំពី​ប្រវត្តិ​ដ៏​លំបាកលំបិន នៃ​ការ​ចាប់ផ្ដើម​អាជីព​ដាំ​បន្លែ​វិល​ជុំ​នេះ​ថា ការ​ចាប់ផ្ដើម​ដំបូង​ពិតជា​ជួប​ការ​លំបាក​សម្បើម​ណាស់ ព្រោះ​ពេលនោះ​ចាប់ផ្ដើម​ពី​បាតដៃ​ទទេ​។

ប៉ុន្តែ​ក្រោយមក នៅពេល​មាន​អង្គការ(C.O) ឬ ធនា​គារ​ឲ្យ​ចងការប្រាក់​បណ្ដាក់ទុន ទើប​អ្នកស្រី និង ស្វាមី សម្រេច​ខ្ចីបុល​ទុន​ខ្លះ​ៗ ពី​អង្គការ​មួយចំនួន ដើម្បី​ពង្រីក​មុខរបរ​ដាំ​បន្លែ​នេះ និង ទិញ​សម្ភារប្រើ​ប្រាស​ក្នុង​ការ​ស្រោច​ស្រប​ដ​ដំណាំ​។ ត្រង់​វគ្គ​ជំពាក់បំណុល​ធនា​គារ​នេះ គាត់​បាន​លើក​ឡើ​ង​ថា ការ​ជំពាក់បំណុល​ធនាគារ​កាន់​យូរ កាន់តែ​ច្រើន​ការប្រាក់ មិន​ងាយ​ស្រូល​ដូច​ការ​គិត​ទេ​។ ពេល​ដែល​គាត់​ជួប​បញ្ហា​លំបាក​បំផុត គឺ ដំ​ណាំ​មិន​ទ​ទូល​បានផល តែ​បើ​ទ​ទូល​បាន​ទិន្នផល​ប្រសើរ​ហើយ បែរជា​ត្រូវ​ជួប​បញ្ហា​ទីផ្សារ​ដ៏​អាក្រក់​ទៅវិញ​។ រកចំណូល​មិនបាន ស្រប​ពេល​ដល់​រដូវ​កាល​ត្រូវ​បង់​ការប្រាក់​ទៅ​ធនាគារ​ទៀត​។ នេះ​ជា​បញ្ហា​ធំ​បំផុត​សម្រាប់​កសិករ​ដាំ​បន្លែ​វិល​ជុំ​ដូច​គ្រួសារ​​គាត់ ដែល​ត្រូវ​ប្រមូលប្រាក់​បង់​ឲ្យ​ធនាគារ​រា​ល់​ខែ​។

អ្នកស្រី ជាវ បាន​ប្រាប់​ថា ព្រោះតែ​បំណុល​ធនាគារ​នេះ គ្រួសារ​គាត់​បាន​រស់​ត្រាំត្រែង​បំផុត​ក្នុង​ថ្លុក​បំណុល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។ ប៉ុន្តែ​យ៉ាងណាក្ដី មួយ​រយៈ​ចុងក្រោយ​នេះ គ្រួសារ​គាត់​បាន​ប្រឹងប្រែង​ងើប​ចេញពី​បំណុល​នេះ យ៉ាង​ត្រដាបត្រដួស​រហូតដល់​ពេលនេះ គ្រួសារ​គាត់​ហាក់​បាន​ជ្រះស្រឡះ​ខ្លួនប្រាណ​ពី​បំណុល​រុំកោះ​នេះ​ច្រើន​គួរសម​ហើយ​។ ហើយ​ដំណោះស្រាយ​ទាំងនេះ ក៏ដោយសារតែ​មួយ​រយៈ​ចុងក្រោយ​នេះ បន្លែ​គ្រប់មុខ​មាន​ទីផ្សារ​ល្អ​ប្រសើរ​ដែរ បើ​ទោះជា​ជួប​ឧបសគ្គ​កូ​វីដ១៩ដ៏​រ៉ាំ​រៃ​ក្ដី​។

អ្នកស្រី សា​រីន បាន​បង្ហាញ​ពី​ការ​ធូរស្រាល​ពី​បំណុល​ធនាគារ និង បង្ហាញ​​ពី​មោទ​ន​ភាព នៃ​ជីវភាព​នៅក្នុង​គ្រួសារ​សព្វថ្ងៃ​យ៉ាង​ដូច្នេះ​ថា «សព្វថ្ងៃ​ខ្ញុំ និងស្វាមី មានកូន​ស្រី០៣នាក់​នៅក្នុងបន្ទុក ហើយ​ពួកគេ​សុទ្ធតែ​ស្ថិត​ក្នុង​ការសិក្សា​ទាំ​ង​អស់​។ រាល់​ការ​ចំណាយ​លើ​ការសិក្សា​របស់​កូន​ៗ និង ការ​ចំណាយ​ក្នុង​គ្រួសារ​គ្រប់បែបយ៉ាង គឺ ត្រូវ​ពឹង​លើ​ពី​ចំណូល​ទាំង​ស្រុង នៃ​មុខរបរ​ដាំ​បន្លែ​លក់​វិល​ជុំ​នេះ ព្រោះ​ខ្ញុំ​គ្មាន​ដី​ធ្វើស្រែ ឬ ប្រកបមុខរបរ​ផ្សេង​ទេ​។

ពេលនេះ​ខ្ញុំ ហាក់​បាន​ជ្រះស្រឡះ​ច្រើន​ហើយពី​បំណុល​ធនាគារ​។ ខ្ញុំ​អាច​មានលទ្ធភាព​រក​ប្រាក់​ផ្តត់​ផ្គង់​ឲ្យ​កូន​រៀន​បាន រហូត​បច្ចុប្បន្ន​កូនស្រី​ច្បង​បាន​ចូលរៀន​នៅ​មហាវិទ្យា​ល័យ​ហើយ»។ យើង​ងាក​មក​និយាយ​អំពី​កិច្ចការ​ប្រចាំថ្ងៃ​របស់​គ្រួសារ​នេះ​វិញ បើ​តាម​អ្នកស្រី ឆន សា​រីន បាន​និយាយ​ថា សព្វថ្ងៃ​នេះ​គាត់​កំពុង​ដាំដំណាំ​ច្រើនមុខ​ដែរ តែ​ពេលនេះ​កំពុង​ប្រមូល​ផល​បណ្ដាក់គ្នា​។ ប៉ុន្តែ​ពេលនេះ​ គាត់​កំពុង​ប្រមូល​បន្លែ «ភ្លៅកង្កែប» លក់ ដែល​មាន​ទីផ្សារ​ល្អ​គ្រាន់បើ​ជាង២ខែ​មុន​។ សព្វថ្ងៃ​នេះ​ ភ្លៅកង្កែប១គីឡូក្រាម​តំលៃ​ចន្លោះ​ពី៣,០០០រៀល​ទៅ៣,៥០០រៀល​សម្រាប់​បោះ​ដុំ​ឲ្យ​ម៉ូយ ខណៈ២ខែមុន​តំលៃ​ត្រឹ​មតែ១,០០០រៀល​ទៅ១,៥០០រៀល​ប៉ុណ្ណោះ​។

គាត់​បាន​បញ្ជាក់​ផង​ដែរ​ថា សព្វថ្ងៃ​គាត់​កំពុង​ប្រមូល​បន្លែ​ភ្លៅកង្កែប​ផង និងជីគ្រប់មុខ​ផង គឺ ប្រមូល​​លក់​ទៅតាម​ម៉ូយ​ដែល​កុំ​ម៉្មង់​ទិញ​។ យ៉ាងណាក្ដី ការ​ដាំ​បន្លែ​លក់​វិល​ជុំ​ជា​លក្ខណៈ​គ្រួសារ​របស់​អ្នកភូមិ​ចំការ​សំរោង១ និង ចំការ​រោង២ ខាងលើ​នេះ មិនមែន​ងាយ​ស្រូល​ប៉ុន្មាន​ទេ​។ នេះ​បើ​តាម​ការ​លើកឡើង​របស់​កសិករ ដែល​កំពុង​ប្រកប​អាជីព​ដាំ​បន្លែ​គ្រប់មុខ​នេះ​និយាយ​។ កសិករ​ស្ទើរគ្រប់​គ្នា​តែង​លើកឡើង​ថា កសិករ​អាច​ជួប​បញ្ហា​ធំៗ​ចំនួន០២ នៅពេល​ដាំដំណាំ​កំពុង​លូតលាស់​ល្អ និង នៅពេល​ដល់​រដូវ​កាល​ប្រមូល​ផល​លក់​។

កសិករ​បាន​និយាយ​ថា ឧប​សគ្គ​ចម្បង​ៗ​ទាំង០២នោះ ទី១ នៅពេល​ដំណាំ​កំពុង​លូតលាស់​ល្អ អាច​ជួប​សត្វ​ចង្រៃ០២ប្រភេទ​ដែល​ពិបាក​ទប់ស្កាត់ គឺ «សត្វ​ខ្យង​ពងក្រហម និង ខ្ចៅ​ម្យ៉ាង ដែល​មាន​ភិន​ភាគ​ក្រហម​ដែរ» និងទី២ ពេល​ប្រមូល​ផល កសិករ​អាច​ប្រឈម​នឹង​ទីផ្សារ​ធ្លាក់​ចុះ ដោយ​យ​ថាហេតុ​ណាមួយ​។ ជាពិសេស ​ស្រប​ពេល​ដែល​ពួក​ឈ្មួញ​នាំ​បន្លែ​គ្រប់មុខ​ចូល​ពី​ប្រទេសជិតខាង​។ ដូច្នេះ ​បន្លែ​ក្នុង​ស្រុក ត្រូវ​អេ​គ្មាន​ទីផ្សារ ធ្វើឲ្យ​កសិករ​ប្រឈម​នឹង​ប្រាក់បំណុល​វ័ណ្ឌក​កាន់តែ​ធ្ងន់​ធ្ងរ​៕ ​

អត្ថបទសរសេរ ដោយ