ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំទាំង៤ លាភ​ធំ​ចុងខែនេះ ​!​ ប្រកបការងារ​អ្វី​ក៏​រមែង​ទទួលបាន​​ផ្លែផ្កា​គួរ​ជាទី​គាប់ចិត្តដែរ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្តេច​ហោរ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា អ្នក​កើត​ឆ្នាំ​ទាំង​៤​នេះ សុទ្ធតែ​ជា​ឆ្នាំ​ដែល​មានសំណាង​នឹង​ត្រូវ​ទទួល​បាន​លាភ​ជ័យ​ដ៏​ធំ​សម្បើម​នៅ​ចុងខែ​នេះ​ហើយ លេខ​លាភ​សំណាង​២៤៧ ពណ៌​នាំ​ហេង​ខៀវ និង​មាស ។ ឆ្នាំជូត…

រាជធានី​ភ្នំពេញ ៖ ស្តេច​ហោរ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា អ្នក​កើត​ឆ្នាំ​ទាំង​៤​នេះ សុទ្ធតែ​ជា​ឆ្នាំ​ដែល​មានសំណាង​នឹង​ត្រូវ​ទទួល​បាន​លាភ​ជ័យ​ដ៏​ធំ​សម្បើម​នៅ​ចុងខែ​នេះ​ហើយ លេខ​លាភ​សំណាង​២៤៧ ពណ៌​នាំ​ហេង​ខៀវ និង​មាស ។

ឆ្នាំជូត រឿង​អាក្រក់​ៗ​ទាំងអស់​នឹង​ត្រូវ​រលាយ​ផុត​ពី​ជីវិត​អ្នក​ចាប់ពី​ពេល​នេះ​តទៅ​ហើយ ដោយ​នាំ​មក​វិញ​នូវ​ជោគ​លាភ សំណាងល្អ​ផ្ទួន​តែ​ម្តង ពិសេស​នា​ពេល​ចុងខែ​នេះ​អ្នក​នឹង​ត្រូវ​ពើបប្រទះ​នឹង​សំណាងល្អ​កើតឡើង​ក្នុង​ជីវិត​អ្នក​ប្រាកដ ។

ឆ្នាំវក វ័យ​របស់​អ្នក​កាន់តែ​កើនឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ដោយឡែក​បើ​ក្រឡេក​មក​មើល​ពី​ជោគវាសនា​របស់​អ្នក​វិញ​មិន​អន់​នោះ​ទេ ពិសេស​នៅ​ចុងខែ​នេះ អ្នក​នឹង​ត្រូវ​ជួប​ប្រទះ​នឹង​លាភ​សំណាង​ធំ​មួយ ដែល​អ្នក​មិន​ធ្លាប់​បាន​ជួប កាលពី​កន្លង​មក​សោះ ហើយ​សំណាង​មួយ​នេះ​អាច​ប្តូរ​ជីវភាព​អ្នក​ដែល​ធ្លាប់តែ​ពិបាក​ឱ្យ​ក្លាយជា​មានទ្រព្យ​សម្បត្តិ​ហូរហៀរ​ជា​អ្នកមាន​មុខ​មាន​មាត់​កិត្តិយស និង​ទទួល​បានការ​ឱ្យ​តម្លៃ ។

លើស​ពី​នេះ​ទៅ​ទៀត​រាល់​បញ្ហា​ផ្សេង​ៗ​នឹង​ត្រូវ​ដោះស្រាយ​បាន​យ៉ាង​ល្អ ហើយ​បើ​ចង់​សហការ ឬ​ចាប់​ដៃគូ​រកស៊ី​ជាមួយ​ឈ្មួញ​ផ្សេង​ៗ​វិញ​នឹង​ទទួល​បាន​ផល និង​ប្រាក់​ចំណេញ​ច្រើន​ជា​មិន​ខាន​ឡើយ ។

ឆ្នាំខាល ដួង​ជតារាសី​របស់​អ្នក​ហាក់បីដូចជា អណ្តែត​ឡើង​យ៉ាង​ខ្ពស់ត្រដែត​នៅ​អំឡុង​ចុងខែ​នេះ ដូចនេះ​រាល់​ការ​ប្រកបការងារ​អ្វី​ក៏​រមែងតែងតែ​ទទួល​បាន​ផ្លែផ្កា​គួរ​ជាទី​គាប់ប្រសើរ​ដូច​ការ​ប៉ង​ពិតប្រាកដ​មែន ។

បើ​ទោះបីជា​ការ​រស់នៅ​របស់​អ្នក​ពេល​នេះ​ហាក់ដូចជា ជួប​ភាព​លំបាក​បន្តិចបន្តួច តែបើ​អ្នក​មានការ​តស៊ូ​ពុះពារ​បន្តិច​នោះ​នឹង​ទទួល​បាន​ផល​ធំ​មិន​ខាន​នៅ​ចុងខែ​នេះ ។ បើជា​អ្នក​ដែល​ធ្វើ​ជំនួញ​ដែល​ឧស្សាហ៍​ធ្វើ​ដំណើរ​ទៅ​មក​ៗ​វិញ​ប្រកបដោយ​សុវត្ថិភាព និង​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​លើស​មុន​ទ្វេ​ដង ចំណែកឯ​បញ្ហា​ស្នេហា​វិញ​មាន​ភាព​ចុះសម្រុង និង​យល់ចិត្ត​គ្នា​យ៉ាង​ខ្លាំង ។

ឆ្នាំច សំណាង​មិនល្អ និង​គ្រោះ​ចង្រៃ និង​ត្រូវ​រលាយ​ផុត​ពី​ពេល​នេះ​តទៅ​ហើយ ដោយ​នាំ​មក​វិញ​នូវ​ជោគ​លាភ សំណាងល្អ​ផ្ទួន​តែ​ម្តង ពិសេស​នា​ពេល​ចុងខែ​នេះ​អ្នក​នឹង​ត្រូវ​ពើបប្រទះ​នឹង​រឿង​ល្អ​កើតឡើង​ក្នុង​ជីវិត​អ្នក​ហើយ ពិសេស​នឹង​មាន​មនុស្ស​ល្អ​ម្នាក់​ចូល​មក​ក្នុង​ជីវិត​អ្នក ដើម្បី​ជួយ​យោង​អ្នក​ឱ្យ​ចេញ​ផុត​ពី​ភាព​លំបាក ហើយ​ក៏​កុំ​មានការ​ព្រួយបារម្ភ​ឡើយ​ទោះបីជា​ពេល​នេះ​អ្នក​រៀង​លំបាក​បន្តិច​ក្តី វា​នឹង​ត្រូវ​រលាយ​ផុត​ទៅ​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ