ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ជាតិនិយម​រុ​ស្ស៊ី អំពាវនាវ​ឱ្យ​​លោក Putin ប្រកាសសង្គ្រាម​លើ​អ៊ុយ​ក្រែ​ន និង​​កេណ្ឌ​​ទ័ព​បន្ថែម

1 ឆ្នាំ មុន

រុស្ស៊ី ៖ ឥស្សរៈជន​នៃ​ក្រុម​ជាតិនិយម​រុ​ស្ស៊ី​បាន​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​បរាជ័យ​នៃ​ប្រតិបត្តិ

រុស្ស៊ី ៖ ឥស្សរៈជន​នៃ​ក្រុម​ជាតិនិយម​រុ​ស្ស៊ី​បាន​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​បរាជ័យ​នៃ​ប្រតិបត្តិការ​យោធា​ពិសេស​របស់​ទីក្រុង​ម៉ូ​ស្កូ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​អំពាវនាវ​ឲ្យ​មានការ​កេណ្ឌ​ទ័ព​បន្ថែម​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​វិទ្យាស្ថាន​សិក្សា​អំពី​សង្គ្រាម (ISW)​។

ISW និយាយ​ថា​សភា​មន្ត្រី​រុ​ស្ស៊ី​ទាំងអស់ (All-Russian Officers’ Assembly) ដែល​ជា​សមាគម​ន៍​ឯករាជ្យ​នៃ​អតីត​យុទ្ធ​ជន​គាំទ្រ​រុ​ស្ស៊ី ដែល​ស្វែងរក​ការ​ធ្វើ​កំណែទម្រង់​យុទ្ធសាស្ត្រ​យោធា​រុ​ស្ស៊ី បាន​អំពាវនាវ​ឲ្យ​លោក Putin ប្រកាសសង្គ្រាម​លើ​អ៊ុយ​ក្រែ​ន និង​ណែនាំ​ពី​ការ​កេណ្ឌ​​ទ័ព​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី ១៩ ខែឧសភា​កន្លង​ទៅ​។

សភា​នេះ​និយាយ​ថា ប្រតិបត្តិការ​របស់​រុ​ស្ស៊ី​បរាជ័យ​ក្នុង​ការ​សម្រេច​គោលដៅ​រយៈពេល ៣​ខែ​។ វា​ក៏​បាន​អំពាវនាវ​ឲ្យ​លោក Putin ទទួលស្គាល់​ថា កងទ័ព​រុ​ស្ស៊ី​លែង​អាច​កម្ចាត់​ពួក​អ៊ុយ​ក្រែ​ន​ណា​ស៊ី និង​ឥទ្ធិពល​វា​បាន​ទៀត​ហើយ ប៉ុន្តែ​ជា​ការ​ធ្វើសង្គ្រាម​សម្រាប់​ទឹកដី​ប្រវត្តិសាស្ត្រ និង​អត្ថិភាព​របស់​រុ​ស្ស៊ី​ក្នុង​សណ្តាប់ធ្នាប់​ពិភពលោក​។

វិទ្យាស្ថាន​នេះ​បន្ថែម​ទៀត​ថា ខណៈ​ដែល​ការ​អំពាវនាវ​ទាំងនេះ​មិន​អាច​ជួយ​កំណត់​លក្ខណៈ​សម្រាប់​ការ​កេណ្ឌ​ទ័ព​បាន រហូត​មក​ដល់​ពេល​នេះ វិមាន​ក្រឹម​ឡាំង​បាន​បដិសេធ​ចាត់វិធានការ​នេះ ទំនងជា​ដោយសារ​តែ​ការ​ព្រួយបារម្ភ​អំពី​ប្រតិកម្ម​ក្នុងស្រុក និង​គុណវិបត្តិ​ក្នុង​ប្រព័ន្ធ​កែន​ទ័ព​របស់​រុ​ស្ស៊ី​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ