ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​ផ្លែ​ចេក​3​ផ្លែ​រាល់ថ្ងៃ​បានអត្ថប្រយោជន៍​អ្វីខ្លះ​ដល់​រាង​កាយ?

7 ឆ្នាំ មុន

តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ទទួលទាន​ផ្លែ​ចេក​បី​ផ្លែ​អាច​ផ្ដល់​នូវ​ថាមពល​គ្រប់គ្រាន់​សម្រាប់​ការ​ហាត់ប្រាណ​៩០​នាទី​។ ប៉ុន្តែ​ផ្លែ​ចេក​មិន​ត្រឹមតែ​ផ្តល់​ថាមពល​ជួយ​យើង​ក្នុង​ការ​រក្សា​រាង​និង​ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ល្អ​នោះ​ទេ

តាម​ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ទទួលទាន​ផ្លែ​ចេក​បី​ផ្លែ​អាច​ផ្ដល់​នូវ​ថាមពល​គ្រប់គ្រាន់​សម្រាប់​ការ​ហាត់ប្រាណ​៩០​នាទី​។ ប៉ុន្តែ​ផ្លែ​ចេក​មិន​ត្រឹមតែ​ផ្តល់​ថាមពល​ជួយ​យើង​ក្នុង​ការ​រក្សា​រាង​និង​ធ្វើ​ឲ្យ​យើង​មាន​សុខភាព​ល្អ​នោះ​ទេ តែ​វា​ថែម​ទាំង​អាច​ជួយ​ជម្នះ​ឬ​ការពារ​ជំងឺ និង​លក្ខខណ្ឌ​មួយ​ចំនួន​ផង​ដែរ ។

ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​មួយចំនួន​នៃ​ការ​ទទួលទាន​ផ្លែ​ចេក​បី​ផ្លែ​ក្នុង​មួយ​ថ្ងៃ​៖

១-​ជំងឺ​ធ្លាក់​ទឹកចិត្ត​៖ បើ​យោង​តាម​ការ​ស្ទង់​មតិ​ថ្មី​មួយ​ធ្វើ​ឡើង​ដោយ MIND ក្នុង​ចំណោម​មនុស្ស​ដែល​មាន​ជំងឺ​ធ្លាក់ទឹក​ចិត្តជា​ច្រើន ពួក​គេ​មាន​អារម្មណ៍​ប្រសើរ​ឡើង​បន្ទាប់​ពី​ការ​បរិភោគ​ផ្លែ​ចេក ។ ដោយសារ​ផ្លែ​ចេក​ផ្ទុក​ទៅ​ដោយ tryptophan ដែល​វា​ជា​ប្រូ​តេ​អី​ន​រាង​កាយ     ប​ម្លែ​ង​ទៅ​ជា​សារធាតុ serotonin ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ប្រសើរ​ឡើង​និង​រីករាយ ។

២-​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​៖ ផ្លែ​ចេក​មាន​ជាតិ​ដែក​ក្នុង​បរិមាណ​ខ្អ​ស់ ហើយ​វា​អាច​ជំរុញ​ផលិតកម្ម​នៃ​អេ​ម៉ូ​ក្លូ​ប៊ី​នៅ​ក្នុង​ឈាម ដូច្នេះ​វា​អាច​ជួយ​អ្នក​បាន​ក្នុង​ករណី​អ្នកមាន​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម ។

៣-​បញ្ហា​សម្ពាធ​ឈាម​៖ ផ្លែ​ឈើ​តំបន់​ត្រូ​ពិ​កមួយ​នេះ​មាន​សារជាតិ​ប៉ូ​តា​ស្យូ​ម​ច្រើន និង​ជាតិ​អំបិល​ទាប ធ្វើ​ឱ្យ​វា​ក្លាយជា​ផ្លែ​ឈើ​មួយ​ដ៏​ល្អ​ឥត​ខ្ចោះ​ចំពោះ​អ្នកមាន​បញ្ហា​សម្ពាធ​ឈាម​។ រដ្ឋបាល​ចំណីអាហារ និង​ឱសថ​អា​មេ​រិ​កបាន​អនុញ្ញាត​ឱ្យ​ឧស្សាហកម្ម​ផ្លែ​ចេក​ផ្សាយ​ជា​ផ្លូវការ​អំពី​សមត្ថភាព​នៃ​ផ្លែ​ចេក​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សម្ពាធ​ឈាម និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ។

៤-​ថាមពល​ខួរក្បាល​៖ សិស្ស​២០០​នាក់​នៅ​ឯ​សាលា Twickenham បាន​ទទួលទាន​ផ្លែ​ចេក​ជា​អាហារ​ពេល​ព្រឹក និង​ពេល​ថ្ងៃ​ដើម្បី​ជំនួយ​ដល់​ថាមពល​ខួរក្បាល​សម្រាប់​ការ​ប្រឡង​របស់​ពួក​គេ​នៅ​ក្នុងឆ្នាំនេះ ។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ផ្លែ​ឈើ​ដែល​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​នេះ​អាច​ជួយ​កូន​ដល់​សុខភាព​សិស្ស​យ៉ាង​ល្អ​ប្រសើរ ។

៥-​បញ្ហា​ទល់លាមក​៖ ជាតិ​កាក​សរសៃ​ខ្ពស់​ដែល​មាន​ក្នុង​ផ្លែ​ចេក អាច​ជួយ​ស្តារ​សកម្មភាព​ពោះវៀន​មក​ធម្មតា​វិញ​។ វា​អាច​ជួយ​បញ្ហា​នេះ​ដោយ​មិន​ចាំបាច់​ប្រើប្រាស់​ថ្នាំ​បញ្ចុះ​លាមក​នោះ​ទេ ៕