ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​ហ្វី​លី​ពី​ន Duterte ហៅ​លោក Putin ថា​ជា​ឃា.តករ​ស​ម្លា​.​ប់​ជន​ស៊ី​វិល​ស្លូតត្រង់

1 ឆ្នាំ មុន

ហ្វីលីពីន ៖ ប្រធានាធិបតី​ហ្វី​លី​ពី​ន​ លោក Rodrigo Duterte បាន​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​មេ

ហ្វីលីពីន ៖ ប្រធានាធិបតី​ហ្វី​លី​ពី​ន​ លោក Rodrigo Duterte បាន​ធ្វើការ​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​មេដឹកនាំ​រុ​ស្ស៊ី Vladimir Putin ដែល​បាន​ស​ម្លា​.​ប់​ជន​ស៊ី​វិល​ស្លូតត្រង់​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។

លោក Rodrigo Duterte ដែល​នឹង​ជិត​ចប់​អាណត្តិ​ជា​ប្រធានាធិបតី​បាន​និយាយ​ថា «ខ្ញុំ​ស​ម្លា​.​ប់​ឧ​ក្រិ​.​ដ្ឋ​ជន ខ្ញុំ​មិន​ស​ម្លា​.​ប់​កុមារ និង​មនុស្ស​ចាស់​នោះ​ទេ​»​។ លោក​ថ្លែង​បែប​នេះ​ចង់​សំដៅ​ទៅ​លើ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀ.ន​របស់​គាត់​។

លោក Duterte ដែល​បាន​ហៅ​លោក Putin ថា​ជា​អាយ​ដល និង​មិត្តភក្តិ​ផង​ដែរ​នោះ បាន​ធ្វើការ​រិះគន់​ជា​លើក​ដំបូង​ចំពោះ​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ដែល​បាន​ចាក់​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​។

លោក​ស្តីបន្ទោស​ថា​សង្គ្រាម​រយៈពេល ៣​ខែ​របស់​រុ​ស្ស៊ី​ជា​មូលហេតុ​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឡើងថ្លៃ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ជា​ច្រើន រួម​ទាំង​ហ្វី​លី​ពី​ន​ផង​ដែរ​។

ខណៈ​លោក​សង្កត់ធ្ងន់​ថា លោក​មិន​ថ្កោលទោស​ប្រធានាធិបតី​រុ​ស្ស៊ី លោក Duterte មិន​យល់​ស្រប​នឹង​ការ​ហៅ​ការ​ឈ្លានពាន​លើ​អ៊ុយ​ក្រែ​ន​របស់​លោក Putin ថា​ជា​ប្រតិបត្តិការ​យោធា​ពិសេស​នោះ​ទេ តែ​លោក​ហៅ​វា​ថា ជា​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​ដែល​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​នឹង​ប្រទេស​អធិបតេយ្យ​មួយ​។

លោក​បាន​ជំរុញ​ឲ្យ​មេដឹកនាំ​រុ​ស្ស៊ី​ប​ញ្ឍ​ប់​ការ​ទម្លាក់​គ្រាប់បែក និង​បា​.​ញ់​កាំ​ភ្លើ​.​ង​ធំ​នៅ​លើ​តំបន់​រស់នៅ និង​អនុញ្ញាតឲ្យ​មានការ​​ជម្លៀស​​ជន​ស៊ី​វិល​ស្លូតត្រង់​ទៅ​កាន់​កន្លែង​មាន​សមត្ថភាព​មុន​ពេលធ្វើការ​ទម្លាក់​គ្រាប់បែក​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ