ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​ស្នើ​សុំ​ជំនួយ​ពី​កាកបាទក្រហម​អន្តរជាតិ ពាក់ព័ន្ធ​រឿង​អ្នកទោស​សង្គ្រាម

1 ឆ្នាំ មុន

រុ​ស្ស៊ី ៖ អ្នកតំណាង​អង្គការសិទ្ធិមនុស្ស​របស់​រុ​ស្ស៊ី បាន​ស្នើ​សុំ​ព័ត៌មាន​អំពី​អ្នកទោស​របស់​ខ្លួន ដែល​ត្រូវ​

រុ​ស្ស៊ី ៖ អ្នកតំណាង​អង្គការសិទ្ធិមនុស្ស​របស់​រុ​ស្ស៊ី បាន​ស្នើ​សុំ​ព័ត៌មាន​អំពី​អ្នកទោស​របស់​ខ្លួន ដែល​ត្រូវ​ចាប់ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ពី​សំណាក់​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ (ICRC)​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​រុ​ស្ស៊ី TASS ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២២​។

លោកស្រី Tatiana Moskalkova អ្នកតំណាង​អង្គការសិទ្ធិមនុស្ស​របស់​រុ​ស្ស៊ី បាន​និយាយ​ថា «​ខ្ញុំ​បាន​បញ្ជាក់​ទៅ​កាន់​លោក Peter Maurer ប្រធាន​គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ​ម្តងទៀត ជាមួយ​សំណើ​ដើម្បី​សុំ​ព័ត៌មាន​អំពី​អ្នកទោស​រុ​ស្ស៊ី ដើម្បី​ជួយ​ដល់​ខ្ញុំ ឬ​ក៏​សម្រាប់​អ្នកតំណាង​របស់ខ្ញុំ ទៅ​សួរសុខទុក្ខ​ពួក​គេ​»​។

ជាមួយ​គ្នា​នោះ លោកស្រី​បាន​បន្ត​ថា «​ខ្ញុំ​សង្ឃឹមថា សំណើ​ថ្មី​របស់ខ្ញុំ នឹង​ត្រូវ​បាន​យក​ទៅ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​បំផុត​។ បើ​ពុំ​ដូច្នេះ​ទេ មាន​ន័យ​ថា គណៈកម្មាធិការ​កាកបាទក្រហម​អន្តរជាតិ រួម​និង​ស្ថាប័ន​អន្តរជាតិ​ជា​ច្រើន​ផ្សេង​ទៀត បាន​បោះបង់​ចោល​គោលការណ៍​សកល​នៃ​មនុស្សជាតិ​។ ដើម្បី​អនុវត្ត​ស្តង់ដារ​ទ្វេ​ដង ចំពោះ​អ្នកទោស​សង្គ្រាម​របស់​យើង​»៕

លោកស្រី Tatiana Moskalkova
លោក Peter Maurer

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ