ជំងឺអុតស្វា អាចឆ្លងបាននៅពេលដែលនរណាម្នាក់ មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដែលមានមេរោគ ។ ប៉ុន្តែសមត្ថភាពចម្លងរបស់វាមិនសូវសាហា.វ ឬលឿនដូចមេរោគកូវីដ១៩ ឡើយ ។

មេរោគអាចចូលទៅក្នុងខ្លួន តាមរយៈស្បែកដែលមានរបួស ផ្លូវដង្ហើម ឬតាមរយៈភ្នែក ច្រមុះ ឬមាត់ ។
ពីមុនវា មិនត្រូវបានគេពិពណ៌នាថា ជាជំងឺឆ្លងតាមការរួមភេ.ទនោះទេ ប៉ុន្តែវាអាចឆ្លងតាមរយៈការទំនាក់ទំនងដោយផ្ទាល់ ក្នុងពេលរួមភេ.ទ។

វាក៏អាចឆ្លងតាមរយៈការប៉ះពាល់ជាមួយសត្វដែលមានមេរោគ ដូចជាស្វា កណ្តុរ និងកំប្រុក ឬដោយវត្ថុដែលមានមេរោគ ដូចជា ពូក សម្លៀកបំពាក់ ឬសម្ភារៈដែលមានជាប់មេរោគអុតស្វាជាដើម ។

ក្រសួងសុខាភិបាលកម្ពុជាបានអំពាវនាវអោយមានការប្រយ័ត្ន បើទោះបីជាកម្ពុជាមិនទាន់មានអ្នកកើតជំងឺនេះក្តី ៕
ចែករំលែកព័តមាននេះ