ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បុរស២​នាក់ ក្រោយ​​​គាស់​ទម្លុះ​ទម្លាយ​​ទូ​កុងតឺន័រ​ក្បែរ​អគារ​មួយ​កន្លែង

1 ឆ្នាំ មុន
  • ព្រះសីហនុ

ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរ​បាល​បាន​បង្ក្រាប​ករណី

ខេត្ត​ព្រះ​សីហ​នុ ៖ ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរ​បាល​បាន​បង្ក្រាប​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​គាស់​ទម្លុះទម្លាយ​) ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ។

សូម​រំឭក​ថា កាលពី​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២២​កន្លង​ទៅ វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល មាន​ប្រជា​ពលរដ្ឋ​ប្តឹង​រាយការណ៍​មក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ថា មាន​ជនសង្ស័យ​២​នាក់​​កំពុង​ធ្វើ​សកម្មភាព​គាស់​ទម្លុះទម្លាយ​ទូ​កុងតឺន័រ លួច​យក​សម្ភារៈ នៅ​ក្បែរ​អគារ​មួយ​កន្លែង​ស្ថិត​​ក្នុងភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល បាន​ទៅ​ដល់​កន្លែង​កើតហេតុ ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់ ម៉ូតូ​២​គ្រឿង គឺ​ម៉ាក PCX ១​គ្រឿង ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ ១CH-៥២៩៨ និង​ម៉ូតូ​អូស​រ៉ឺ​ម៉ក​១​គ្រឿង គ្មាន​ផ្លា​ក​លេខ កន្ត្រៃ​១ ដង្កាប់់​១ សោ​លេខ​១២​មួយ ទូរស័ព្ទ​២​គ្រឿង និង​គ្រឿង​ញៀ.ន​​១​កញ្ចប់​តូច ។

ចំពោះ​ករណី​នេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​បន្ត​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ