ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Real ជួល​សណ្ឋាគារ​ដ៏​ប្រណីត​បំផុត​ស្នាក់​នៅ អំឡុង​​ការ​ប្រកួត​ផ្តាច់ព្រ័ត្រ UCL

1 ឆ្នាំ មុន

បារាំង ៖ ក្រុម​អធិរាជ​ស Real Madrid នឹង​ត្រូវ​តទល់​ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool ដើម្បី​ដណ្តើម​

បារាំង ៖ ក្រុម​អធិរាជ​ស Real Madrid នឹង​ត្រូវ​តទល់​ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool ដើម្បី​ដណ្តើម​ពានរង្វាន់ UEFA Champions League រដូវ​កាល ២០២១-២២​។ ដែល​ជំនួប​ដ៏​កក្រើក​ជា​ប្រវត្តិសាស្ត្រ​នេះ នឹង​ធ្វើ​ឡើង​នៅ​ឯ​កីឡដ្ឋាន​ជាតិ Stade de France ភាគ​ខាងជើង​ទី​ក្រុងប៉ារីស ប្រទេស​បារាំង នា​ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២២ ខាង​មុខ​នេះ​។

យោង​តាម​ប្រភព​ពី​គេហទំព័រ The Sun និង SPORTbible រួម​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​ជា​ច្រើន​ផ្សេង​ទៀត​បាន​ចុះ​ផ្សាយ​ថា ក្លិប Real Madrid បាន​ជួល​ផ្តាច់​សណ្ឋាគារ​ដ៏​ប្រណីត​បំផុត​លំដាប់​ផ្កាយ​៥ តម្លៃ​ប្រមាណ​៣​ពាន់​ដុល្លារ​មួយ​យប់ ឈ្មោះ​ថា Auberge du Jeu de Palme រួច​មក​ហើយ​។ ដែល​មាន​ទីតាំង​ក្នុង​ទីក្រុង​ប្រវត្តិសាស្ត្រ Chantilly ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត្រ ភាគ​ខាងជើង​ទី​ក្រុងប៉ារីស​។ ដើម្បី​ស្នាក់​នៅ មុន​ការ​ប្រកួត​ចូល​មក​ដល់​។

ដោយឡែក​ប្រភព​ពី booking.com បានឱ្យ​ដឹង​ថា សណ្ឋាគារ​ដ៏​ប្រណីត Auberge du Jeu de Palme សង់​លើ​ផ្ទៃដី ៧,៨០០​ហិ​កតា ដែល​មាន ៩២​បន្ទប់ រួម​ជាមួយ​ការ​តុបតែង​តាម​បែប​រចនា​បទ​សតវត្ស​ទី​១៨ និង​ផ្តល់​នូវ​ទិដ្ឋភាព​សួនច្បារ ទីធ្លា​ដ៏​ស្រស់​ស្អាត​បំផុត​។ រួម​បញ្ចូល​ទាំង​កន្លែង​ហាត់ប្រាណ​ដ៏​ទំនើប កន្លែង​ជិះសេះ និង​ទីលាន​វាយ​កូន​ហ្គោ​ល​ស្ថិត​ក្នុង​ចម្ងាយ ២​គីឡូម៉ែត្រ រួម​និង​ការ​បម្រើ​សេវាកម្ម​លំដាប់​អភិជន​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ​។

សូម​ជម្រាប​ថា Real Madrid មាន​ប្រវត្តិ​ជោគ​ជាំ​បំផុត​ក្នុង​ពានរង្វាន់ UEFA Champions League ដោយ​បច្ចុប្បន្ន​កំពុង​កាន់​កំណត់​ត្រា ឈ្នះ​ជើងឯក​ច្រើន​ជាងគេ​បំផុត​ពោល​រហូត​ដល់ ១៣​លើក​។ ខណៈ Liverpool ធ្លាប់​ឈ្នះ​ចំនួន ៦​លើក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ