ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា ​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ផ្លូវការ​ហើយ

1 ឆ្នាំ មុន

ស៊ី​ហ្គេ​ម​, ហាណូយ ៖ ប្រទេស​កម្ពុជា ទទួល​ទង់​ស៊ី​ហ្គេ​ម បន្តវេន​ពី​ប្រទេស​វៀតណាម​ជា​ផ្លូវការ​ហើយ នា​រាត្រី​ថ្ងៃ​ទី​២៣ ឧសភា ២០២២​នេះ សម្រាប់​ដំណើរ​ឆ្ពោះទៅ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម…

ស៊ី​ហ្គេ​ម​, ហាណូយ ៖ ប្រទេស​កម្ពុជា ទទួល​ទង់​ស៊ី​ហ្គេ​ម បន្តវេន​ពី​ប្រទេស​វៀតណាម​ជា​ផ្លូវការ​ហើយ នា​រាត្រី​ថ្ងៃ​ទី​២៣ ឧសភា ២០២២​នេះ សម្រាប់​ដំណើរ​ឆ្ពោះទៅ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ក្រោយ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ បាន​បិទ​បញ្ចប់ ។

ពិធី​ប្រគល់​-​ទទួល​ទង់​ស៊ី​ហ្គេ​ម នៅ​យប់​នេះ ដោយ​មានការ​អញ្ជើញ​ចូលរួម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មា​ធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) អមដំណើរ​ដោយ​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ ក្នុង​នាម​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា NOCC និង​ជា​ប្រធាន​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍ បាន​អញ្ជើញ​ទង់​ស៊ី​ហ្គេ​ម​ផ្ទាល់​ពី​ភាគី​វៀតណាម ដើម្បី​បន្ដវេន​ធ្វើ​ម្ចាស់ផ្ទះ នា​ឆ្នាំ​ក្រោយ មុន​ប្រគល់​ឲ្យ​លោក វ៉ា​ត់ ចំរើន នាយ​បេសកកម្ម​ស៊ី​ហ្គេ​ម​កម្ពុជា សម្រាប់​នាំ​យក​ទៅ​ប្រគល់​ជូន​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ។

ការ​ដង្ហែរ​ទង់​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍ និង​កីឡាករ កីឡាការិនី ជ័យ​លា​ភី ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣១ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ឆ្ពោះទៅ​វិមាន​ឯករាជ្យ និង​ចុង​ក្រោយ​វិល​ចូល​ទីស្នាក់ការ​គណៈកម្មា​ធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ។

កម្មវិធី​ដង្ហែ នឹង​ចាប់ផ្តើម​ដំណើរ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ វេលា​ម៉ោង ៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​អង្គារ ទី​២៤ ខែឧសភា ឆ្នាំ​២០២២ ។

សូម​ប្រជាពលរដ្ឋ​ផ្តល់​ការ​គាំទ្រ និង​ចូលរួម​អបអរសាទរ​ដំណើរ​មក​ដល់​នៃ​ទង់​ស៊ី​ហ្គេ​ម ដើម្បី​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ បន្តវេន ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ និង​ផ្តល់​ការ​លើកទឹកចិត្ត​ជូន​ដល់​អត្ត​ព​លិ​ក​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ