ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស៖ ក្រុមបាតុករខុសច្បាប់ អតីតបុគ្គលិក​ក្រុមហ៊ុនណាហ្គា វើលដ៍ បង្កអំពើហិ.ង្សាលើ​សមត្ថកិច្ច

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែឧសភានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសថា ក្រុមបាតុករខុសច្បាប់​ មិនត្រឹមតែបង្កបញ្ហាធ្វើឱ្យប៉ះពាល់ដល់ការប្រកបអាជីវកម្ម​របស់​ប្រជាពលរដ្ឋ​ ធ្វើឱ្យបាត់​បង់​សណ្តាប់ធ្នាប់​ កកស្ទះចរាចរណ៍​ ថែមទាំងបង្កអំពើហិង្សា​មកលើសមត្ថកិច្ចថែមទៀត។…

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែឧសភានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រកាសថា ក្រុមបាតុករខុសច្បាប់​ មិនត្រឹមតែបង្កបញ្ហាធ្វើឱ្យប៉ះពាល់ដល់ការប្រកបអាជីវកម្ម​របស់​ប្រជាពលរដ្ឋ​ ធ្វើឱ្យបាត់​បង់​សណ្តាប់ធ្នាប់​ កកស្ទះចរាចរណ៍​ ថែមទាំងបង្កអំពើហិង្សា​មកលើសមត្ថកិច្ចថែមទៀត។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តថា មន្ត្រីនគរបាល ជានារី​ ត្រូវបានក្រុមបាតុករ​ខុសច្បាប់​ អតីតបុគ្គលិក​ក្រុមហ៊ុនណាហ្គាវើល​ ប្រើអំពើហិង្សា​ ដែលបណ្តាលឱ្យរងរបួលត្រង់ដៃ​ នៅពេលដែលមន្ត្រីកំពុងតែអនុវត្តការងារ​ ដោយណែនាំឱ្យក្រុមបាតុករខុសច្បាប់ទាំងនេះ ឡើងរថយន្តតាមសម្រួល​ នៅវេលាម៉ោង​ ១៤:៥០នាទី រសៀល​ ថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ២០២២។

សូមរម្លឹកថា ការតវ៉ា​នឹងការបញ្ឈប់​បុគ្គលិក​នៅក្រុមហ៊ុនណាហ្គាវើលដ៍ បានកើតឡើងយូរខែមក​ហើយ ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១។ ការប្រមូលផ្តុំ​ធ្វើបាតុកម្មតវ៉ាទាំងនោះ ក៏កើតអំពើហិង្សា ចាប់អតីតបុគ្គលិក និងមេដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ ដាក់ពន្ធនាគារ ហើយក៏​ត្រូវបានដោះលែងមកវិញ និងបើកការ​ចរចាច្រើនលើករួចមកហើយ តែមកដល់ពេលនេះ នៅមិនទាន់ត្រូវរ៉ូវគ្នានៅឡើយទេ៕ (រូបថតរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ